ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុអីទឹកធ្លាក់​ព្រះ​និ​មិ្ម​តនឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន?

4 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ទឹកធ្លាក់​ព្រះ​និម្មិត ដែល​មាន​ទីតាំង​ជាប់​ព្រំដែន​កម្ពុជា​-​ឡាវ ជា​រមណីយដ្ឋាន​ទឹកធ្លាក់​ដែល​ធំ​ជាងគេ​នៅ​ក្នុង​តំបន់​ទន្លេមេគង្គ បច្ចុប្បន្ន​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ច្រើន​ពី​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​។ ជាមួយ​គ្នា​នេះ ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​ថែម​ទៀត ក្រុមហ៊ុន​អភិវឌ្ឍន៍​រមណីយដ្ឋាន​មួយ​នេះ…

ខេត្តព្រះវិហារ ៖ ទឹកធ្លាក់​ព្រះ​និម្មិត ដែល​មាន​ទីតាំង​ជាប់​ព្រំដែន​កម្ពុជា​-​ឡាវ ជា​រមណីយដ្ឋាន​ទឹកធ្លាក់​ដែល​ធំ​ជាងគេ​នៅ​ក្នុង​តំបន់​ទន្លេមេគង្គ បច្ចុប្បន្ន​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ច្រើន​ពី​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​។ ជាមួយ​គ្នា​នេះ ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​ថែម​ទៀត ក្រុមហ៊ុន​អភិវឌ្ឍន៍​រមណីយដ្ឋាន​មួយ​នេះ នឹង​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​ៗ​បន្ថែម​ទៀត ។

យោង​តាម​ការ​បញ្ជាក់​ពី​លោក មឿ​ន ក្រេ​ន ជា​អ្នកគ្រប់គ្រង​ផ្នែក​សណ្ឋាគារ​នៅ​ក្រុមហ៊ុន សុវណ្ណ អុ​ី​ន​ធើ​ធេ​ន​មេន រី​ស៊​ត បាន​លើក​ឡើង​ថា បន្ទាប់​ពី​មានការ​រៀបចំ​បង្កើត​ឲ្យ​មាន​កន្លែង​ផ្តល់​សេវាកម្ម​ដល់​ភ្ញៀវ​ទេសចរ ដែល​មក​លេង​កម្សាន្ត​ក្នុង​រមណីយដ្ឋាន​ទឹកធ្លាក់​ព្រះ​និម្មិត ដូច​ជា កន្លែង​ស្នាក់​នៅ អាហារ​ដ្ឋា​ន ភោជនីយដ្ឋាន ក្លិប​កម្សាន្ត អាង​ហែល​ទឹក​រួច​មក ក្រុមហ៊ុន​នឹង​មាន​បំណង​បង្កើត​នូវ​កន្លែង​កម្សាន្ត​ផ្សេង​ៗ​ជា​ច្រើន​ទៀត​នៅ​ក្នុង​តំបន់ ​រមណីយដ្ឋាន​មួយ​នេះ​ដើម្បី​ឲ្យ​កាន់តែ​ទាក់ទាញ​ភ្ញៀវ​មក​ទស្សនា​កម្សាន្ដ​ថែម​ទៀត ។

លោក​មាន​ប្រសាសន៍​ថា ៖« មក​ដល់​ពេល​នេះ ក្រុមហ៊ុន​បាន​សិក្សា​គម្រោង​ដើម្បី​បង្កើត​ឲ្យ​មាន​កន្លែង​វាយ​កូន​ហ្គោ​ល​ជា​លក្ខណៈ​គ្រួសារ កន្លែង​ជិះ​ខ្សែ​រ៉​ត​មើល​ទេសភាព ដើម្បី​ផ្តល់​ជូន​សេវាកម្ម រួម​ទាំង​តម្លៃ​សមរម្យ ដល់​ភ្ញៀវ​ទេសចរ​ដែល​បាន​មក​លេង​កម្សាន្ត​ឲ្យ​កាន់តែ​ច្រើន​ថែម​ទៀត »​។ លោក​ថា ៖« ការ​រៀបចំ​បង្កើត​កន្លែង​កម្សាន្ត​ផ្សេង​ៗ​នៅ​ក្នុង​រមណីយដ្ឋាន​មួយ​នេះ ដើម្បី​បង្ហាញ​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ បានដឹង បាន​ស្គាល់​កាន់តែ​ច្បាស់​ពី​រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ព្រះ​និម្មិត ព្រំដែន​កម្ពុជា​-​ឡាវ ដែល​គេ​ចាត់​ទុក​ថា ជា​រមណីយដ្ឋាន​ទឹកធ្លាក់​ធំ​ជាងគេ​នៅ​ក្នុង​តំបន់​ទន្លេមេគង្គ »​។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តព្រះវិហារ បាន​សម្ដែង​ការ​គាំទ្រ​ពេញទំហឹង​ពី​គម្រោង​មួយ​នេះ ដែល​នឹង​ផ្ដល់​ប្រយោជន៍​យ៉ាងច្រើន​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ទាំង​ប្រាក់​ចំណូល និង​ការងារ ក៏​ដូច​ជា​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ។ លោក គង់ វិបុល ប្រធាន​មន្ទីរ​ទេសចរណ៍​រូប​នេះ បាន​មាន​ប្រសាសន៍​ថា ៖« មន្ទីរ​ជំនាញ​គាំទ្រ​ពេញទំហឹង​ដល់​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន ដែល​មាន​បំណង​ចង់​បង្កើត​កន្លែង​កម្សាន្ត​ផ្សេង​ៗ​បន្ថែម​ទៀត​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​ទឹកជ្រោះ​ព្រះ​និម្មិត​នេះ ក្នុង​គោលដៅ​លើកកម្ពស់​វិស័យ​ទេសចរណ៍​ឲ្យ​កាន់តែ​រីក​ចម្រើន តែ​ក្រុមហ៊ុន​ត្រូវ​បំពេញ​តាម​លក្ខខណ្ឌ​ច្បាប់​ឲ្យ​បាន​ត្រឹម​ត្រូវជា​មុន​សិន »​។ ទន្ទឹម​នឹង​នេះ​ដែរ លោក​ក៏​បាន​ណែនាំ​ដល់​សេវាករ​បម្រើ​សេវាកម្ម​ទេសចរណ៍​ទាំង​ក្រុមហ៊ុន និង​សហគមន៍ ត្រូវ​រួម​គ្នា​ថែរក្សា​អនាម័យ​បរិស្ថាន និង​ផ្តល់​សេវា​ដល់​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​ល្អ ប្រកបដោយ​គុណភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ