ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា នឹង​ខិតខំ​ពង្រឹង​សមត្ថ​ភាព​អត្ត​ព​លិ​ក​បន្ថែម​ក្រោយ​ឈ្នះ​មេដាយ​3​គ្រឿង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រតិភូ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក កម្ពុជា បាន​វិល​ត្រឡប់​មក​ដល់​មាតុភូមិ​របស់​ខ្លួន​វិញ​ហើយ កាលពី​យប់​ថ្ងៃ​ទី​១៤ ឧសភា​ដោយ​បាន​នាំ​យក​មេដាយ​សំរឹទ្ធ​ចំនួន​៣​គ្រឿង​មក​ជូន​ជាតិ​ពី​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប៉ា​រ៉ា​ឡាំ ពិ​កលើ​ប្រភេទ​កីឡាអត្តពលកម្ម​ជ្រើសរើស ជើងឯក​ពិភពលោក​លើក​ទី​៧​នៅ​ទីក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន​(Beijing…

រាជធានី​ភ្នំពេញ ៖ ប្រតិភូ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក កម្ពុជា បាន​វិល​ត្រឡប់​មក​ដល់​មាតុភូមិ​របស់​ខ្លួន​វិញ​ហើយ កាលពី​យប់​ថ្ងៃ​ទី​១៤ ឧសភា​ដោយ​បាន​នាំ​យក​មេដាយ​សំរឹទ្ធ​ចំនួន​៣​គ្រឿង​មក​ជូន​ជាតិ​ពី​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប៉ា​រ៉ា​ឡាំ ពិ​កលើ​ប្រភេទ​កីឡាអត្តពលកម្ម​ជ្រើសរើស ជើងឯក​ពិភពលោក​លើក​ទី​៧​នៅ​ទីក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន​(Beijing 2019 World Para Athletices Grand Prix The 7th China Open Athletics Championship) សម្រាប់​ជន​ពិការ​ភ្នែក​។

លោក យី វាសនា អគ្គលេខាធិការ​គណៈក​ម្មា​ធិ​ការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា បាន​មាន​ប្រសាសន៍​ថា កីឡា​ការិនី យិ​ន សូត ដែល​ពិការ​ភ្នែក​ទាំង​សងខាង ជា​អ្នក​នាំ​មេដាយ​សំរឹទ្ធ​ចំនួន​៣​គ្រឿង​មក​ជូន​ជាតិ ក្នុង​នោះ​មេដាយ​ពីរ​គ្រឿង​ដណ្ដើម​បាន​ពី​ការ​ប្រកួត​រត់​ចម្ងាយ​១០០​និង​២០០​ម៉ែត្រ និង​១​គ្រឿង​ទៀត​បាន​មក​ពី​ការ​រត់​ចម្ងាយ​៤០០​ម៉ែត្រ ។ លោក​បាន​បន្ត​ថា នេះ​ពិតជា​មោទនភាព​ខ្លាំង​ណាស់​សម្រាប់​កម្ពុជា​ហើយ​ក៏​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ដែរ​ដែល​ដណ្ដើម​បាន​មេដាយ​លំដាប់​ពិភពលោក ។

ក្នុង​នាម​ប្រមុខ​ដឹកនាំ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា លោក​នឹង​ជំរុញ​ឱ្យ​មានការ​ហ្វឹកហាត់​បន្ថែម​ទៀត​លើ​វិញ្ញាសា​រត់ប្រណាំង ដើម្បី​ត្រៀមខ្លួន​ឱ្យ​បាន​ល្អ​សម្រាប់​ចូលរួម​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍ អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វី​លី​ពី​ន ។ លោក​រំពឹង​ទុក​ថា វិញ្ញាសា​រត់ប្រណាំង​ជន​ពិការ​កម្ពុជា នឹង​មានឱកាស​ដណ្ដើម​យក​មេដាយ​បាន​ច្រើន​ពី​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​មួយ​នេះ​។

ដោយឡែក​លោក យី បារាំង ដែល​ជា​គ្រូបង្វឹក​កីឡា​ជន​ពិការ​ភ្នែក​បាន​សន្យា​ថា នឹង​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ក្នុង​ការ​ផ្ដល់​នូវ​ចំណេះដឹង​និង​បច្ចេកទេស​ដល់​អត្ត​ព​លិ​ក​ជន​ពិការ​បន្ថែម​ទៀត ដើម្បី​ឈាន​ទៅ​ដណ្ដើម​យក​មេដាយ​ពី​ការ​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ក្នុង​ឆ្នាំ​នេះ​។

គួរ​រំលឹក​ផង​ដែរ​ថា ការ​ប្រកួត​នេះ​កម្ពុជា បញ្ជូន​ប្រតិភូ​កីឡា​ចំនួន​៤​រូប​ទៅ​ចូលរួម​ប្រកួត ដែល​បាន​ដឹកនាំ​ដោយ​លោក យី សុភ​ក្ត្រា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ