នោះ…វីវរហើយ ! អាមេរិកដាក់ Huawei ចូលក្នុងបញ្ជីខ្មៅ
រដ្ឋធានីវ៉ាស៊ីនតោន៖ ភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងនៅថ្ងៃទី១៦ ខែឧសភា ថារដ្ឋាភិបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump)…
រដ្ឋធានីវ៉ាស៊ីនតោន៖ ភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងនៅថ្ងៃទី១៦ ខែឧសភា ថារដ្ឋាភិបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump)…
រដ្ឋធានីវ៉ាស៊ីនតោន៖ ភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងនៅថ្ងៃទី១៦ ខែឧសភា ថារដ្ឋាភិបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានដាក់ទណ្ឌកម្មលើក្រុមហ៊ុន Huawei របស់ប្រទេសចិនសាជាថ្មីកាលពីថ្ងៃពុធកន្លងមកនេះ ។
ក្រសួងពាណិជ្ជកម្មអាមេរិកបានឲ្យដឹងថា ពួកគេនឹងដាក់ Huawei Technologies Co Ltd និងក្រុមហ៊ុនក្រោមបន្ទុកប្រមាណ ៧០ក្រុមហ៊ុនទៀតក្នុងបញ្ជីអង្គភាពដែលហាមឃាត់ក្រុមហ៊ុនមិនឲ្យទិញគ្រឿង និងបច្ចេកវិទ្យាពីក្រុមហ៊ុនអាមេរិកលុះត្រាតែទទួលបានការអនុញ្ញាតពីរដ្ឋាភិបាល ។
រដ្ឋមន្ត្រីពាណិជ្ជកម្ម Wibur Ross បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានគាំទ្រការសម្រេចចិត្តដើម្បីទប់ស្កាត់មិនឲ្យបច្ចេកវិទ្យាអាមេរិកត្រូវបានប្រើប្រាស់ដោយអគ្គភាពបរទេសដែលអាចប៉ះពាល់ដល់សន្តិសុខជាតិអាមេរិក ឬប្រយោជន៍គោលនយោបាយបរទេសណាមួយឡើយ ។
លោកប្រធានាធិបតីត្រាំក៏បានចេញបទបញ្ជាប្រតិបត្តិដែលហាមឃាត់សហរដ្ឋអាមេរិកមិនឲ្យប្រើឧបករណ៍ទូរគមនាគមន៍ដែលត្រូវបានផលិតដោយក្រុមហ៊ុនមួយចំនួនដែលអាចបង្កហានិភ័យដល់សន្តិសុខជាតិដែរ ។
បើទោះជាបទបញ្ជាខាងលើមិនបានបញ្ចេញឈ្មោះក្រុមហ៊ុន ឬប្រទេសច្បាស់លាស់ពិតមែនក្តី មន្ត្រីអាមេរិកធ្លាប់និយាយថា Huawei គឺជាការគម្រាមកំហែងមួយ និងបានបញ្ចុះបញ្ចូលដល់សម្ព័ន្ធមិត្តមិនឲ្យប្រើឧបករណ៍ Huawei សម្រាប់បណ្តាញ 5G ជំនាន់ក្រោយថែមទៀត ។
Huawei បានបដិសេធនឹងអំណះអំណាងទាំងនេះ និងបានបន្ថែមថាពួកគេបានត្រៀមខ្លួនរួចជាស្រេច ហើយប្តេជ្ញាចរចាជាមួយនឹងរដ្ឋាភិបាលអាមេរិក និងបង្កើតវិធានការមានប្រសិទ្ធិភាពដើម្បីធានាពីសន្តិសុខនៃផលិតផលផងដែរ។
ពួកគេបានបន្ថែមថា ការហាមឃាត់ Huawei ក្នុងការប្រកបអាជីវកម្មក្នុងសហរដ្ឋអាមេរិកនឹងដាក់កម្រិតលើសហរដ្ឋអាមេរិកឲ្យប្រើតែបច្ចេកវិទ្យាដែលមានគុណភាពក្រោម និងតម្លៃខ្ពស់ជាង Huawei និងបង្កឲ្យសហរដ្ឋអាមេរិកដើរមិនទាន់ការប្រើប្រាស់បច្ចេកវិទ្យា 5G និងប៉ះពាល់ដល់ប្រយោជន៍ក្រុមហ៊ុននិងអតិថិជនអាមេរិកជាដើម ៕
ចែករំលែកព័តមាននេះ