ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរណ៍​មក​កម្សាន្ត​នៅ​ខេត្តព្រះវិហារ​មាន​ប្រមាណ​ជិត​២​ម៉ឺន ក្នុង​រយៈពេល​៣​ថ្ងៃ

4 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ មន្ទីរ​ទេសចរណ៍​ខេត្តព្រះវិហារ​បាន​បង្ហាញ​ថា រយៈពេល​៣​ថ្ងៃ​នៃ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​សម្តេចព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​តាម​តំបន់​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ប្រាសាទព្រះវិហារ ប្រាសាទ​កោះកែរ ប្រាសាទ​ព្រះ​ខ័​ន្ធ កំពង់ស្វាយ និង​តាម​គោលដៅ​ទេសចរណ៍​នានា​ក្នុង​ខេត្តព្រះវិហារ ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​បាន​មក​លេង​កម្សាន្ត…

ខេត្តព្រះវិហារ ៖ មន្ទីរ​ទេសចរណ៍​ខេត្តព្រះវិហារ​បាន​បង្ហាញ​ថា រយៈពេល​៣​ថ្ងៃ​នៃ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​សម្តេចព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​តាម​តំបន់​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ប្រាសាទព្រះវិហារ ប្រាសាទ​កោះកែរ ប្រាសាទ​ព្រះ​ខ័​ន្ធ កំពង់ស្វាយ និង​តាម​គោលដៅ​ទេសចរណ៍​នានា​ក្នុង​ខេត្តព្រះវិហារ ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​បាន​មក​លេង​កម្សាន្ត មាន​ចំនួន​ជិត​២​ម៉ឺន​នាក់ ។

ថ្លែងប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៩​នេះ លោក​គង់ វិបុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខ​ត្ត​ព្រះ​វិហារ​បាន​បង្ហាញ​ថា ក្នុង​ឱកាស​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​តាម​តំបន់​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​សំខាន់​ៗ​ក្នុង​ខេត្តព្រះវិហារ​មាន​ដូច​ជា ប្រាសាទព្រះវិហារ​ប្រាសាទ​កោះកែរ ប្រាសាទ​ព្រះ​ខ័​ន្ធ​កំពង់ស្វាយ និង​គោលដៅ​ទេសចរណ៍​នានា​នៅ​ក្នុង​ខេត្តព្រះវិហារ តាម​ការ​សង្កេត​ឃើញ​ភ្ញៀវ​ទេសចរណ៍​មក​លេង​កម្សាន្ត មានការ​កើនឡើង​ជាង​ឆ្នាំ​មុន ជា​ពិសេស​ភាគច្រើន​ជា​ភ្ញៀវ​ទេសចរណ៍​ជាតិ ដោយឡែក​ភ្ញៀវ​អន្តរជាតិ​មានការ​ថយ​ចុះ​បន្តិច ។

លោក​បន្ត​ថា ភ្ញៀវ​ទេសចរ​សរុប​មាន​ចំនួន​១៩,១៥៦​នាក់ កើនឡើង​៣៤.៥៥% ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​១៨,៧៥៧​នាក់ កើនឡើង​៣៦.៦០% ដោយឡែក​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​៣៩៩​នាក់​ថយ​ចុះ​១២.១៤% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៨ កន្លង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ