ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​រលាក​ថង់ទឹកប្រមាត់

4 ឆ្នាំ មុន

ជំងឺ​រលាក​ថង់ទឹកប្រមាត់ គឺជា​ការ​រលាក​ទៅ​លើ​ថង់ទឹកប្រមាត់​។ ថង់ទឹកប្រមាត់ គឺជា​សរីរាង្គ​មាន​រាង​ដូច​ផ្លែ​ពា​ដែល​ស្ថិត​នៅ​ផ្នែក​ខាងលើ​ខាងស្តាំ​នៃ​ពោះ ដែល​ស្ថិត​នៅ​ពីក្រោម​ថ្លើម​បន្តិច ។ ថង់ទឹកប្រមាត់​ដែល​ទទួល​សារធាតុ​រាវ​រំលាយ​អាហារ​ដែល​គេ​ហៅ​ថា​ទឹកប្រមាត់ ដែល​បញ្ចេញ​ចូល​ទៅ​ក្នុង​ពោះវៀនតូច ។ ក្នុង​ករណី​ជា​ច្រើន…

ជំងឺ​រលាក​ថង់ទឹកប្រមាត់ គឺជា​ការ​រលាក​ទៅ​លើ​ថង់ទឹកប្រមាត់​។ ថង់ទឹកប្រមាត់ គឺជា​សរីរាង្គ​មាន​រាង​ដូច​ផ្លែ​ពា​ដែល​ស្ថិត​នៅ​ផ្នែក​ខាងលើ​ខាងស្តាំ​នៃ​ពោះ ដែល​ស្ថិត​នៅ​ពីក្រោម​ថ្លើម​បន្តិច ។

ថង់ទឹកប្រមាត់​ដែល​ទទួល​សារធាតុ​រាវ​រំលាយ​អាហារ​ដែល​គេ​ហៅ​ថា​ទឹកប្រមាត់ ដែល​បញ្ចេញ​ចូល​ទៅ​ក្នុង​ពោះវៀនតូច ។ ក្នុង​ករណី​ជា​ច្រើន ជំងឺ​រលាក​ថង់ទឹកប្រមាត់ ត្រូវ​បាន​បង្ក​ឡើង​ដោយសារ​ជំងឺ​គ្រួ​ស​ក្នុង​ថង់ទឹកប្រមាត់​ដែល​ទៅ​ស្ទះ​បំពង់​ចេញពី​ថង់ទឹកប្រមាត់ ។ លទ្ធផល​នេះ​នឹង​អាច​បង្ក​ឲ្យ​មានការ​រលាក​បាន ។ មូលហេតុ​ដទៃ​ទៀត​នៃ​ជំងឺ​រលាក​ថង់ទឹកប្រមាត់ រួម​បញ្ចូល​ទាំង​បញ្ហា​បំពង់​ទឹកប្រមាត់ និង​ដុំ​សាច់​ជាដើម ។

ប្រសិនបើ​មិន​មានការ​ព្យាបាល​នោះ​ទេ ជំងឺ​រលាក​ថង់ទឹកប្រមាត់ អាច​នាំ​ឲ្យ​មាន​ផលវិបាក​ធ្ងន់ ដូច​ជា​ថង់​ទឹកប្រមាត់​បាន​ក្លាយទៅជា​រីក​ធំ ឬ​រហែក ។ នៅ​ពេល​ដែល​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​រលាក​ថង់ទឹកប្រមាត់ គឺ​តម្រូវ​ឲ្យ​មានការ​ស្នាក់​នៅ​មន្ទីរពេទ្យ ។ សម្រាប់​ការ​ព្យាបាល​នេះ ជា​ញឹកញាប់​បំផុត​មាន​រួម​បញ្ចូល​ទាំង​ការ​វះ​យក​ថង់ទឹកប្រមាត់​ចេញ​ផង​ដែរ​(​ប្រភព​ពី​៖ Health.com.kh ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ