ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលេង​អ៊ី​ន​ធើ​ណេ​ត​កំពុង​ចាប់អារម្មណ៍​​លើ​ខ្សែដៃ​ឆ្លាត​វៃ​នេះ

4 ឆ្នាំ មុន

កាលពី​ឆ្នាំ​មុន​ក្រុមហ៊ុន​ផលិត​គ្រឿង​អេ​ឡិច​ត្រូ​និក​ចិន Xiaomi បាន​ចេញផ្សាយ​ជំនាន់​ទី ៣ នៃ ខ្សែដៃ​សុខភាព​គឺ Mi Band 3 ។…

កាលពី​ឆ្នាំ​មុន​ក្រុមហ៊ុន​ផលិត​គ្រឿង​អេ​ឡិច​ត្រូ​និក​ចិន Xiaomi បាន​ចេញផ្សាយ​ជំនាន់​ទី ៣ នៃ ខ្សែដៃ​សុខភាព​គឺ Mi Band 3 ។ ខ្សែដៃ​សុខភាព​ឆ្លាត​វៃ​នេះ​បាន​លក់​ចេញ​លើស​ពី ១០ លាន គ្រឿងក្នុង​រយៈពេល​តិច​ជាង​កន្លះ​ឆ្នាំ ។

យោង​តាម​ស្ថិតិ​របស់​ក្រុមហ៊ុន IDC បានឱ្យ​ដឹង​ថា​ក្រុម ហ៊ុន Xiaomi គឺជា​ក្រុមហ៊ុន​ផលិត​ឧបករណ៍ Wearable កំពូល​នៅ​ក្នុង​ប្រទេស​ចិន​ហើយ​វា​គឺជា ក្រុមហ៊ុន​ទី ២ បន្ទាប់​ពី Apple ។ ទោះជា​យ៉ាងណា​ក៏​ដោយ​ប្រហែល​មួយ​ឆ្នាំ​បន្ទាប់​ពី​ការ​ចេញ Mi Band 3 ព័ត៌មាន​ស្តី​ពី Xiaomi Mi Band 4 កំពុង​តែ​ចាប់ផ្តើម​លេចឡើង​លើ​អ៊ី​ន​ធើ​ណេ​ត ។

ប្រភព​ព័ត៌មាន gizchina បាន​ចេញផ្សាយ​ឱ្យ​ដឹង​ថា​ខ្សែដៃ​ឆ្លាត​វៃ Xiaomi Mi Band 4 នេះ ទទួល​បាន​វិ​ញ្ញាប​ន​ប័ត្រ Bluetooth ហើយ​ទិន្នន័យ​របស់ NCC បង្ហាញ​ថា​ខ្សែដៃ​របស់ Xiaomi ជំនាន់​ទី​បួន​នេះ​មាន​ភ្ជាប់​មក​ជាមួយ NFC ។

វា​ក៏​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​សម្រាប់ Bluetooth 5.0 និង​មាន​ថាមពល​ថ្ម​កើនឡើង​ពី ១១០ មិ​ល្លី​អំពែរ​ម៉ោង ដល់ ១៣៥ មិ​ល្លី​អំពែរ​ម៉ោង ។ ថ្មី​ៗ នេះ Slashleaks បាន​ចែករំលែក​នូវ​រូបភាព​ខ្សែដៃ Xiaomi Mi Band 4 ដែល​បង្ហាញ​ថា​វា​ត្រូវ បាន​បំពាក់​ដោយ​អេ​ក្រង់​ពណ៌ OLED ដែល​មាន​ប៊ូ​តុង​ប៉ះ​រាង​ជា​រង្វង់​តូច​មួយ ។

កាលពី​ឆ្នាំ​មុន​ខ្សែដៃ Xiaomi Mi Band 3 មាន​ថាមពល​ថ្ម​ទាប និង Bluetooth 4.2 ។ យោង តាម​ស្ថិតិ​របស់ IDC បានឱ្យ​ដឹង​ទៀត​ថា​ទីផ្សារ​នៃ Wearables ពិភពលោក​បាន​កើនឡើង ៣១,៤% ក្នុង​ត្រីមាស​ទី ៤ ឆ្នាំ ២០១៨ ដោយ​ក្រុមហ៊ុន Xiaomi ឈរ​នៅ​លំដាប់​ទី​ពីរ​ដែល មាន​ចំនួន ១២,៦% នៃ​ចំណែក​ទីផ្សារ ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ក្រុមហ៊ុន Xiaomi គឺជា​ក្រុម ហ៊ុន​ផលិត​ខ្សែដៃ​ឆ្លាត​វៃ​លេខ ១ នៅ​ក្នុង​ប្រទេស​កំណើត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ