ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Volkswagen ក្រុមហ៊ុន​ផលិត​រថយន្ត​ឈានមុខ​គេ​លើ​ពិភពលោក​ចែករំលែក​អាជីវកម្ម​នៅ​ប្រទេស​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

ក្រុមហ៊ុន Volkswagen ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​អា​ល្លឺ​ម៉​ង់ និង​នាំមុខ​គេ​នៅ​ទូ​ទាំង​ពិភពលោក​កំពុង​ទទួល​បានការ​ពេញ​និយម​កាន់តែ​ខ្លាំង​ឡើង​នៅ​ក្នុង​ទីផ្សារ​រថយន្ត ។ អ្នក​ប្រហែលជា​មើលឃើញ​ស្លាក​សញ្ញា «VW» ដែល​ជា​ម៉ាក​ដែល​គេ​ទទួលស្គាល់​កាន់តែ​ច្រើនឡើង​ៗ​នៅ​​តាម​ដងផ្លូវ ។ ជា​ការ​ពិត​ណាស់…

ក្រុមហ៊ុន Volkswagen ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​អា​ល្លឺ​ម៉​ង់ និង​នាំមុខ​គេ​នៅ​ទូ​ទាំង​ពិភពលោក​កំពុង​ទទួល​បានការ​ពេញ​និយម​កាន់តែ​ខ្លាំង​ឡើង​នៅ​ក្នុង​ទីផ្សារ​រថយន្ត ។ អ្នក​ប្រហែលជា​មើលឃើញ​ស្លាក​សញ្ញា «VW» ដែល​ជា​ម៉ាក​ដែល​គេ​ទទួលស្គាល់​កាន់តែ​ច្រើនឡើង​ៗ​នៅ​​តាម​ដងផ្លូវ ។

ជា​ការ​ពិត​ណាស់ ក្រុមហ៊ុន HGB Group បាន​បើក​ដំណើរការ​ប្រែ​ន​មួយ (Volkswagen Cambodia ) នេះ​ជា​ផ្លូវការ​នៅ​ខែតុលា ឆ្នាំ​២០១៨ ជាមួយនឹង​បន្ទប់​តាំង​បង្ហាញ​ថ្មី មួយ​ដែល​មា​នទី​តាំងនៅ​លើ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ។ ក្រុមហ៊ុន Volkswagen Cambodia បច្ចុប្បន្ន​នេះ​កំពុង​អភិវឌ្ឍ​នូវ​ប្រភេទ​រថយន្ត​ទំនើប​ចំនួន​២​ម៉ាក គឺ​រថយន្ត​ប្រភេទ​ពាណិជ្ជកម្ម និង​រថយន្ត​សម្រាប់​ដឹក​អ្នកដំណើរ ។

លោក Damien GONON អ្នកគ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន Volkswagen បាន​និយាយ​ថា ស្លាក​យីហោ​នេះ មាន​សក្តានុពល​ដ៏​ធំធេង​នៅ​ក្នុង​ទីផ្សារ​កម្ពុជា និង​កំពុងធ្វើការ​ដើម្បី​ក្លាយជា​ប្រែ​ន​ដ៏​សំខាន់​មួយ​ក្នុង​រយៈពេល ៣ ឆ្នាំ​ខាង​មុខ ។

ការ​ផ្តោត​របស់​យើង​ជា​សំខាន់​គឺ​ផ្អែក​លើ ៖
១- ការ​ផ្តល់​ជូន​នូវ​ផលិតផល ៖ រថយន្ត​ម៉ូ​ដែល​ធំ​ទូលាយ មាន​ចាប់ពី​ប្រភេទ​រថយន្ត​ទំនើប​១​បាំង​កន្លះ (Pick-up) ដ៏​ស្រស់​ស្អាត​, រថយន្ត​ទំនើប ១១ កៅអី​, រថយន្ត​ប្រភេទ SUV, រថយន្ត Hatchback និង​រថយន្ត​ទាប ប្រភេទ Sedan ដែល​មាន​លក្ខណៈ​ពិសេស​ស្រប​នឹង​តម្រូវការ​ក្នុងស្រុក ។ ប្រាកដ​ណាស់ ប្រជាជន​កម្ពុជា​ពិតជា​ចង់បាន​នូវ​ប្រទេស​រថយន្ត​បំពាក់​ដោយ​បច្ចេកវិទ្យា​ថ្មី​ៗ ម៉ាស៊ីន​ដែល​មាន​អនុភាព សមត្ថភាព និង​សុវត្ថិភាព​ខ្ពស់ ។ នេះ​គឺជា​អ្វី​ដែល​យើងប្តេជ្ញា​ក្នុង​ការ​ផ្តល់​ជូន​អតិថិជន ។

២- បទ​ពិសោធ​អតិថិជន និង សេវាកម្ម ៖ ឧបករណ៍ និង​គ្រឿងបន្លាស់​របស់​យើង​ត្រូវ​បាន​នាំ​ចូល​ដោយ​ផ្ទាល់​ពី​ប្រទេស​អា​ល្លឺ​ម៉​ង់​ជាមួយនឹង​ការ​បំរុង​ទុក ដើម្បី​ធានា​បាន​នូវ​សេវាកម្ម​រហ័ស​ទាន់ចិត្ត​ជាមួយនឹង​ឧបករណ៍​ប្រកបដោយ​ស្តង់ដា​ខ្ពស់​ឆ្លើយ​តប​ទៅ​នឹង​ស្តង់ដា​របស់​អា​ល្លឺម៉​ង់ ។ ចំណែក​សេវាកម្ម​វិញ នឹង​ត្រូវ​បាន​ពង្រីក​ដល់​ខេត្ត​សំខាន់​ៗ​ផង​ដែរ ដើម្បី​ផ្តល់​ការ​គាំទ្រ​នៅ​ទូ​ទាំង​ប្រទេស ។

៣- ការ​ត្រួតពិនិត្យ​តម្លៃ ៖ ប្រែ​ន​របស់​អា​ល្លឺ​ម៉​ង់ មិន​មាន​ន័យ​ថា​រថយន្ត​ប្រណីត ឬ​រថយន្ត​មាន​តម្លៃ​ខ្ពស់​មិន​អាច​ជាវ​យក​ប្រើប្រាស់​បាន​ទេ ។ ដោយ​ផ្អែក​លើ​និន្នាការ​ទីផ្សារ និង​ការ​ប្រកួតប្រជែង យើង​កំពុង​កំណត់​នូវ​ម៉ូ​ដែល​របស់​យើង​ជា​ផ្នែក​មួយ​ដ៏​កំពូល និង​ស្រប​តាម​ទីផ្សារ ។

៤- ការ​បណ្តុះបណ្តាល​ក្រុម ៖ យើង​ប្រើប្រាស់​យក​មនុស្ស​មក​ពី​វិស័យ​ផ្សេង​ៗ​គ្នា​ដើម្បី​ធ្វើ​ឱ្យ​ភាព​ខុស​ប្លែក​ពី​គ្នា​នៃ​ភាព​ខ្លាំង និង​កំពុង​វិនិយោគ​ក្នុង​ការ​បណ្តុះបណ្តាល​ដែល​បាន​ធ្វើ​នៅ​ក្នុងស្រុក និង​ក្នុង​តំបន់ ។ សរុបសេចក្ដី​យើង​កំពុង​ព្យាយាម​ធ្វើ​ឱ្យ​មាន​ភាព​ស្និ​ទ​ស្នាល​ផ្តោត​លើ​អតិថិជន ។

អ្វី​ដែល​កាន់តែ​ពិសេស​នោះ នៅ​ក្នុង​ខែមិថុនា​ខាង​មុខ​នឹង​មាន​រថយន្ត​ថ្មី​ទំនើប​ឈ្មោះ Tiguan Allspace 7 កៅអី ដែល​ជា​ប្រភេទ​រថយន្ត SUV ដ៏​ធំ​មួយ​ជាមួយ​តម្លៃ​ដ៏​សមរម្យ​ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​លក្ខណៈ​ពិសេស​ជា​ច្រើន​ដូច​ជា ៖
​- មាន ៧ កៅអី និង​មាន​ទំហំ​គូថ​ឡាន​ធំ​ទួ​លាយ​ចាប់ពី 230l រហូត​ដល់ 1771l ។
​- មាន​បច្ចេកវិទ្យា ដូច​ជា​កាមេរ៉ា 360* មាន virtual cockpit និង key less entry (​ប្រព័ន្ធ KESSY) ។
​- មាន​លក្ខណៈ​ពិសេស Off Road ជាមួយ 4MOTION ដ្រា​យ​កង់​ទាំងអស់ និង ជម្រើស​នៃ​របៀប​បើកបរ ។

  • ម៉ូ​ដែល Golf ស៊េរី​ថ្មី​ទាំងអស់ ៖ មាន​រថយន្ត Hatchback ដ៏​ល្បី និង លក់ដាច់​បំផុត​នៅ​លើ​ពិភពលោក ។
    ​- មាន​បច្ចេកវិទ្យា​ដូច​ជា virtual cockpit និង key less entry (​ប្រព័ន្ធ KESSY) ។
    ​- សុវត្ថិភាព​ជាមួយនឹង​ដែកថែប​ដែល​មានគុណ​ភាព​ខ្ពស់​, spare wheel និង មាន​ពោង​សុវត្ថិភាព ៦ ។
    ​- ធ្វើ​ឱ្យ​មាន​ភាព​ងាយស្រួល មាន sound proof និង​បំពាក់​ដោយ​ស្បែក ។

លោក​អ្នក​អាច​សាកសួរ​បន្ថែម​តាម​ទូរស័ព្ទ​លេខ ៖ 095 999 820
តាម​ហ្វេ​ស​ប៊ុ​ក ៖ VWCambodiaOfficial ។ ឬ​ក៏​ទំនាក់ទំនង​ក្រុមហ៊ុន HGB Motors Co. Ltd មាន​ទីតាំង​ស្ថិត​នៅ​អគារ​លេខ 9392 មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី (​ផ្លូវ​លេខ ១១០) ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា​៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ