ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិះ​នឹង​របូត​ចូល​ស្រុក​ខ្មែរ​ទៅ​ហើយ​កុំ​តែ​ចាប់​ទាន់

4 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ទោះបីជា​មានការ​ហាម​មិន​ឲ្យ​មានការ​នាំ​ចូល​ជ្រូក​រស់ ពី​ប្រទេស​វៀតណាម​ដែល​ផ្ទុះជម្ងឺ​ជ្រូក​ប៉េ​ស​អាហ្វ្រិក ដែល​ជា​ជម្ងឺ​មួយ​មិន​មាន​ថ្នាំ​សម្រាប់​ព្យាបាល​ឡើយ ហើយ​មេរោគ​នេះ​ឆ្លង​យ៉ាងរហ័ស​ទៅ​ជ្រូក​ផ្សេង​ៗ​នឹង​ត្រូវ​ងាប់​បន្តបន្ទាប់ ។ ត្បិត​មាន​បំរាម​ហាម​មិន​ឲ្យ​នាំ​ចូល​ជ្រូក​ក្តី​ក៏​ក្រុម​ឈ្មួញ​បាន​ប្រើប្រាស់​គ្រប់​បែប​យ៉ាង​ដឹក​តាម​ម៉ូតូ​ចូល​មក​ដី​កម្ពុជា តែ​ត្រូវ​បាន​ស្ថាប័ន​ជំនាញ​សហការ​ជាមួយនឹង​សមត្ថកិច្ច​បង្ក្រាប​បាន​ហូរហែរ ជាក់ស្តែង​គ្រាន់តែ​នៅ​ថ្ងៃ​ទី​១៤​ឧសភា​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៥…

ខេត្តកំពង់ចាម ៖ ទោះបីជា​មានការ​ហាម​មិន​ឲ្យ​មានការ​នាំ​ចូល​ជ្រូក​រស់ ពី​ប្រទេស​វៀតណាម​ដែល​ផ្ទុះជម្ងឺ​ជ្រូក​ប៉េ​ស​អាហ្វ្រិក ដែល​ជា​ជម្ងឺ​មួយ​មិន​មាន​ថ្នាំ​សម្រាប់​ព្យាបាល​ឡើយ ហើយ​មេរោគ​នេះ​ឆ្លង​យ៉ាងរហ័ស​ទៅ​ជ្រូក​ផ្សេង​ៗ​នឹង​ត្រូវ​ងាប់​បន្តបន្ទាប់ ។ ត្បិត​មាន​បំរាម​ហាម​មិន​ឲ្យ​នាំ​ចូល​ជ្រូក​ក្តី​ក៏​ក្រុម​ឈ្មួញ​បាន​ប្រើប្រាស់​គ្រប់​បែប​យ៉ាង​ដឹក​តាម​ម៉ូតូ​ចូល​មក​ដី​កម្ពុជា តែ​ត្រូវ​បាន​ស្ថាប័ន​ជំនាញ​សហការ​ជាមួយនឹង​សមត្ថកិច្ច​បង្ក្រាប​បាន​ហូរហែរ ជាក់ស្តែង​គ្រាន់តែ​នៅ​ថ្ងៃ​ទី​១៤​ឧសភា​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៩ ជ្រូក​ចំនួន​៣៤​ក្បាល ត្រូវ​បាន​បង្ក្រាប​ទាន់​ពេលវេលា ។

លោក ន​ង ម៉េ​ង​ហ៊ា​ង ប្រធាន​ការិយាល័យ​បសុព្យាបាល​ខេត្ត​ប្រាប់​បន្ត​ថា រហូត​មក​ដល់​វេលា​ម៉ោង​៤​និង​៣០​នាទី​យប់​ទាប​ភ្លឺ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៩ ត្រង់​ចំនុច​ភូមិ​អណ្តូង​ស្វាយ ឃុំ​វិហារ​ធំ ស្រុក​កំពង់សៀម មាន​រថយន្ត​តួ​រី​ស​១​គ្រឿង​មិន​មាន​ពាក់​ស្លាក​លេខ​ដឹក​ជ្រូក​ចំនួន​១៧​ក្បាល ចេញ​មក​ពី​វៀតណាម​កាត់​ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​បង្ក្រាប​ដែល​ម្ចាស់​ជ្រូក​នៅ​ខេត្ត​ត្បូងឃ្មុំ ។

​វត្ថុ​តាង​ជ្រូក​និង​រថយន្ត​ត្រូវ​បាន​ដកហូត​ហើយ​នៅ​ថ្ងៃ​ទី​១៦​ឧសភា មន្ត្រ​របស់​លោក​នឹង​បូម​យក​ឈាម​ជ្រូក​ដើម្បី​ទៅ​ពិនិត្យ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​បសុព្យាបាល​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ ។​ មន្ត្រី​កំពុង​តែ​បំពេញបែបបទ​ផ្ញើ​ទៅ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ដើម្បី​សុំ​គោល​ការ​ណ៏​ផាកពិន័យ​រថយន្ត​ដឹក​ជ្រូក​នេះ​ចំនួន​១០​ទៅ​១៥​លាន​រៀល​តាម​ផ្លូវច្បាប់​ផង​ដែរ ។ សម្រាប់​ករណី​បង្ក្រាប​មុន​ៗ​តាម​រយៈ​ការ​ធ្វើតេស្ត​ឈាម​មិនឃើញ​មាន​មេរោគ​ជ្រូក​ប៉េ​ស​អាហ្វ្រិក​នោះ​ទេ ។

លោក រី ដា​វិ​ន ប្រធាន​ការិយាល័យ​ប​សុ​ព្យ​បាល​ខេត្ត​ត្បូងឃ្មុំ​វិញ ប្រាប់​ឲ្យ​ដឹង​ដែរ​ថា នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៩ មន្ត្រី​របស់​លោក​បង្ក្រាប​បាន​ជ្រូក​ចំនួន​៦​ក្បាល នៅ​ត្រង​ថ្នល់ទទឹង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ និង​បន្ត​ចាប់​ជ្រូក​ចំនួន​១១​ក្បាល​ទៀត នៅ​ក្នុង​ទី​សត្តឃាត​ស្រុក​អូរ​រាំង​ឪ ។

​ហើយ​រថយន្ត​សាំង​យ៉ុ​ង​ដឹក​ជ្រូក​ចំនួន​១៧​ក្បាល បាន​ដឹក​ចេញ​មក​ពី​វៀតណាម​ដោយ​លួចលាក់ ហើយ​បាន​បើក​កាត់​តាម​ស្ពាន​មាត់​ឃ្មង់ រួច​ឆ្លងស្ពាន​គី​ហ្ស៊ុ​ណា ចូល​ក្រុង​កំ​ពង​ចាម កម្លាំង​របស់​លោក​ឃើញ​ក៏​បាន​បើក​តាម​ពីក្រោយ​និង​បាន​ឲ្យ​ពេទ្យសត្វ​ខេត្តកំពង់ចាម ជួយ​បង្ក្រាប​បាន​ទាន់​ពេលវេលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ