ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េតង់​បោះ​ឆ្នោត​រើស​ក្បាល​ម៉ា​ស៊ី​ន​ដឹកនាំ​ថ្មី លោក​ស សុខា ជា​ប្រធាន​សហព័ន្ធ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវ​បាន​មហាសន្និបាត​វិសាមញ្ញ​លើក​ទី​៦​របស់ សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា​បោះ​ឆ្នោត…

រាជធានី​ភ្នំពេញ ៖ លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវ​បាន​មហាសន្និបាត​វិសាមញ្ញ​លើក​ទី​៦​របស់ សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា​បោះ​ឆ្នោត ជ្រើសតាំង​ជា​ប្រធាន​សហព័ន្ធ​អាណត្តិ​ថ្មី​កាលពី ថ្ងៃ​ទី​១២ ឧសភា មុន​ពេល​កម្ពុជា​ត្រៀម​ធ្វើ ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស ជើងឯក​ពិភពលោក​ផ្នែ​យុវជន​នា​ពេល​ខាង​មុខ​។

ជាមួយ​គ្នា​នេះ​អង្គ​មហាសន្និបាត​បាន​សម្រេច​បោះ​ឆ្នោត​ជ្រើសតាំង​លោក ប៊ូ ជុំ​សេរី លោក អ៊ុ​ក សិទ្ធិ​ជាតិ លោក ស៊ុម សុ​ជាតិ លោក លាង ឃុន និង​លោក​សុខ ហុង ជា​អនុប្រធាន ។ រីឯ​លោក​សុខ សប្បាយ​ណា ជា​អគ្គលេខាធិការ​អម​ដោយ​អគ្គលេខាធិការ​រង​ចំនួន​ពីរ​រូប​ទៀត​គឺ​លោក ព្រំ ប៊ុ​ន​យី និង​លោក សូ​ម៉ៃ សុខ​គា ។ ចំណែក​លោក ណុ​ប ដា​រ៉ា ជា​អគ្គ​ហិ​រញ្ញឹក កញ្ញា​នូ​សុវត្ថិ ចាប់​វ​ល័​ក្ខ និង​សមាជិក​៤​រូប​ទៀត​នៅ​រក្សា​ទុកជា​សមាជិក​ដដែល​។

លោក ស សុខា ដែល​ទើបត្រូវ​បាន​ប្រកាស​តែងតាំង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប៉ូ​ល​និង​ប៉េតង់​កម្ពុជា អាណត្តិ​ថ្មី បាន​មាន​ប្រសាសន៍​ថា លោក​ប្ដេជ្ញា​ចិត្ត​បន្ត​ពង្រឹង​កីឡា​ប៊ូល​និង​ប៉េតង់​ឱ្យ​កាន់ តែ​មាន​ភាព​រីក​ចម្រើន ជា​ពិសេស​ពង្រីក​ក្លិប​ឱ្យ បាន​គ្រប់​បណ្ដា​ខេត្ត បណ្ដុះបណ្ដាល​សមត្ថភាព​គ្រូបង្វឹក រៀបចំ​ការ​ប្រកួត​ឱ្យ​បាន​ច្រើន និង​ខិតខំ​ស្វះ​ស្វែងរក​មូលនិធិ​ដើម្បី​ទ្រទ្រង់​សហព័ន្ធ​ឱ្យ​កាន់តែ​មានការ​រីក​ចម្រើន​ថែម​ទៀត​។

គួរ​រំលឹក​ថា ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា​អាណត្តិ​ចាស់ គឺ​សម្ដេច​ក្រឡា ហោម ស ខេ​ង ប៉ុន្តែ​ដោយសារ​តែ​លោក​មាន​ភារកិច្ច​មមាញឹក​ពេក​ទើប​លោក​អនុញ្ញាត​ឱ្យ សហព័ន្ធ​រៀបចំ​បោះ​ឆ្នោត​រើស​ក្បាល​ម៉ា​ស៊ីន​ដឹក នាំ​ថ្មី ។ សព្វថ្ងៃ កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា មាន​សក្ដានុពល​បំផុត​ដែល​តែងតែ​នាំ​យក​មេដាយ​មាស​មក​ជូន​ជាតិ​ច្រើន​ជាងគេ ។ សម្រាប់​ការ​ប្រកួត​រើស​ជើងឯក​ពិភពលោក​ផ្នែក​យុវជន​ដែល​ កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នោះ គ្រោង​ធ្វើ​ឡើង​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាង​មុខ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ