ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បានហាមហើយ…ក្រោយបារម្ភខ្លាច​​បាក់​ផ្លូវ ​​ដោយសារ​ការ​បូម​​ខ្សាច់​

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ តាម​ព័ត៌មាន​ចុង​ក្រោយ​ថា មន្ត្រី​សាលាស្រុក​បាន​ចុះ​ទៅ​ហាមឃាត់ និង​ឱ្យ​បញ្ឈប់​ការ​បូម​ខ្សាច់​ក្បែរផ្លូវ​នោះ​ទៀត​ហើយ ​។ គួរបញ្ជាក់ថា ទីតាំង​បូម​ខ្សាច់​មួយ​កន្លែង នៅ​ចំណុច​អ្នកតា​បាត់ដាន ស្ថិត​ក្នុងភូមិ​ល្វា…

ខេត្តកំពង់ឆ្នាំង ៖ តាម​ព័ត៌មាន​ចុង​ក្រោយ​ថា មន្ត្រី​សាលាស្រុក​បាន​ចុះ​ទៅ​ហាមឃាត់ និង​ឱ្យ​បញ្ឈប់​ការ​បូម​ខ្សាច់​ក្បែរផ្លូវ​នោះ​ទៀត​ហើយ ​។ គួរបញ្ជាក់ថា ទីតាំង​បូម​ខ្សាច់​មួយ​កន្លែង នៅ​ចំណុច​អ្នកតា​បាត់ដាន ស្ថិត​ក្នុងភូមិ​ល្វា ឃុំ​ស្វាយ​រំពារ ស្រុក​កំពង់លែង ដែល​ប្រជាពលរដ្ឋ​ចោទ​ថា ​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពី​មន្ទីរ​ជំនាញ និង​មាន​ត្រឹម​ការ​អនុញ្ញាត​ពី​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​ស្វាយ​រំពារ​នោះ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ ក៏​ដូច​ជា​អាជ្ញា​ធរ​ភូមិ មានការ​ព្រួយបារម្ភ​ចំពោះ​ករណី​បូម​យក​ខ្សាច់​នៅ​ចំណុច​ខាងលើ ព្រោះ​កៀក​ជាប់​នឹង​ផ្លូវលំ​ដែល​ទើប​កសាង​ហើយ ដែល​អាច​បាក់​ស្រុត​ជា​ពុំខាន បើ​នៅ​តែ​បន្ត​ការ​បូម​ខ្សាច់​នៅ​ចំណុច​នោះ​បន្ត​ទៀត ។

ជុំវិញ​ករណី​នេះ លោក ហួត ផាត អនុប្រធានភូមិ​ល្វា ឃុំ​ស្វាយ​រំពារ បាន​ផ្តល់​កិច្ច​សម្ភាសន៍​នៅកន្លែង​បូម​ខ្សាច់ កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែឧសភា​ថា ការ​បូម​ខ្សាច់​នៅ​ចំណុច​អ្នកតា​បាត់ដាន​នេះ ​កើត​មាន​យូរ​ហើយ មិន​បាន​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ភូមិ​ឡើយ ហើយ​អាជ្ញាធរ​ឃុំ ក៏​មិន​បាន​ប្រាប់​ពី​ករណី​បូម​ខ្សាច់​នេះ​ដែរ តែ​អ្នក​បូម​ខ្សាច់​ប្រាប់​ថា​មានការ​អនុញ្ញាត​ពី​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​ស្វាយ​រំពារ ។

លោក​អនុប្រធាន​ភូមិ​បញ្ជាក់​ថា ដី​ដែល​គេ​កំពុង​បូម​ខ្សាច់​នេះ ជា​ដី​របស់​ឯកជន​បាន​លក់​ទៅឲ្យ​អ្នក​បូម​ខ្សាច់​ទើប​គេ​បូម​យក​ខ្សាច់​លក់ ។ ប៉ុន្តែ​ទោះបីជា​រវាង​អ្នកលក់​និង​អ្នកទិញ ជា​ការ​ព្រមព្រៀង​ឯកជន​ក៏​ពិត​មែន តែ​នៅ​ចំណុច​បូម​ខ្សាច់​នេះ វា​បាន​បាក់​ជិត​ដល់​ជើងទេរ​ផ្លូវលំ​ដែល​ទើប​កសាង​ឡើង​ដោយ​អង្គការ​មួយ សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ ហើយ​បើសិន​បាក់​ដល់​ផ្លូវលំ​នោះ តើ​នរណា​ជា​អ្នក​ទទួលខុសត្រូវ ? ម្យ៉ាងវិញទៀត អ្នក​បូម​ខ្សាច់​នោះ​បាន​បូម​ជាប់​នឹង​ព្រំ​ដី​ប្រជាពលរដ្ឋ​ផ្សេង​ទៀត ដែល​នៅ​ពេល​មាន​ភ្លៀង
ធ្លាក់​នឹង​បាក់​ចូល​ដី​គេ ដល់​ពេល​នោះ​នឹង​កើតរឿងរ៉ាវ​ជាក់​ជា​ពុំខាន ។

ក្នុង​នាមរូប​លោក​ជា​អាជ្ញាធរ​ភូមិ លោក​សូម​ឲ្យ​អាជ្ញាធរ​ឃុំ បញ្ឈប់​សកម្មភាព​បូម​យក​ខ្សាច់​នៅ​ចំណុច​នោះ​ជា​បន្ទាន់ បើ​មិន​ដូច្នេះ​ទេ​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​នៅ​ជាប់​ទីតាំង​បូម​ខ្សាច់​នេះ នឹង​ខូច​ជា​ពុំខាន ។ ជុំវិញ​បញ្ហា​នេះ មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោកមេឃុំ​បាន​ទេ ដោយសារ​ការ​ទាក់ទង​តាម​ទូរស័ព្ទហៅ​ចូល​ហើយ​គ្មាន​អ្នក​លើក ។

ដោយឡែក ​លោក សំ ចាន់​ថន អភិបាលស្រុក​កំពង់លែង​ថ្លែង​ថា លោក​មិន​បានដឹង​រឿង​ហ្នឹង​ទេ តែ​ចាំ​ឲ្យ​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ទៅ​ពិនិត្យ​មើល ។ លោក​បាន​បញ្ជាក់​ថា ថ្វី​បើជា​ដី​ឯកជន​ក៏​ពិតមែន តែបើបូម​​ជាប់​ផ្លូវ​បែប​នេះ​ក៏​មិន​ត្រូវ​ដែរ ដី​ចំណី​ផ្លូវ​វា​មានច្បាប់​របស់​វា មិន​អាច​ឲ្យ​មានការ​រំលោភ​បំពាន​បាន​​ឡើយ ។

ទោះជា​យ៉ាងនេះ​ក្តី ក្រៅពី​គ្មាន​ច្បាប់​អនុញ្ញាតពី​មន្ទីរ​ជំនាញ​ហើយ ករណី​បូម​ខ្សាច់​ខាងលើ​នៅបាន​ដឹក​ជញ្ជូន​ធ្វើ​ឲ្យ​ខូច​ផ្លូវ និង​បង្ក​ឲ្យ​ដី​ហុយប៉ះពាល់​ដល់​សុខភាព​អ្នក​រស់នៅ​តាម​ដងផ្លូវទៀត​ផង ។

អត្ថបទសរសេរ ដោយ