ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនយោបាយ​ប្រឆាំង​រង​កា​រិះគន់​ថា យក EBA ធ្វើ​ជា​ស្បែក​នយោបាយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនយោបាយ​ប្រឆាំង​រង​ការ​រិះគន់​ថា កំពុង​តែ​យក EBA ធ្វើ​ជា​ស្បែ​កន​យោបាយ ដើម្បី​ផលប្រយោជន៍​របស់​ខ្លួន​។ លោក គង់ គាំ…

រាជធានី​ភ្នំពេញ ៖ អ្នកនយោបាយ​ប្រឆាំង​រង​ការ​រិះគន់​ថា កំពុង​តែ​យក EBA ធ្វើ​ជា​ស្បែ​កន​យោបាយ ដើម្បី​ផលប្រយោជន៍​របស់​ខ្លួន​។

លោក គង់ គាំ អតីត​ឧត្តម​ទីប្រឹក្សា​បក្ស​ប្រឆាំង​បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា​តំណាង EU ប្រចាំ​កម្ពុជា ដែល​បញ្ចប់​អាណត្តិ ក្នុង​ឱកាស​ទិវា​អឺរ៉ុប​កាលពី​ថ្ងៃ​ទី ០៩ ខែឧសភា ឆ្នាំ​២០១៩ បាន​បញ្ជាក់​ថា ទោះ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ នៅ​កម្ពុជា​មិន​មាន​កម្រិតស្តង់ដា ក៏​បណ្តា​ប្រទេស​ទទួលយក និង​បន្ត​ទំនាក់ទំនង​ជាមួយ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត​សម្រាប់​នីតិកាល​ទី​៦​នេះ​។

លោក​បញ្ជាក់​ថា « អ្នក​ដែល​យក​ស្បែក EBA/EU ជ្រក​ដណ្តប់​សម្រាប់​ផលប្រយោជន៍​នយោបាយ​ខ្លួន​ហួស​ពី​បញ្ហា​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស គ្រាន់តែ​ជា​ការ​លួង​ចិត្ត​ខ្លួន និង​លើកទឹកចិត្ត​ក្រុម​ខ្លួន​ដែល​មិន​បាន​ផល និង​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ »​។

ជាមួយ​គ្នា​នោះ​ដែរ អតីត​ឧត្តម​ទីប្រឹក្សា CNRP យល់​ថា ៖ ទ្រឹស្តី «​សម រ​ង្ស៊ី – កឹ​ម សុខា​» ជា​មនុស្ស​តែ​មួយ មិន​ស៊ី​ជាមួយនឹង​ភាព​ជាក់ស្តែង​តាម​ផ្លូវ​រូប​កាយ និង​ចេតនារម្មណ៍​របស់​បុគ្គល​ទាំង​ពីរ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ