ខេត្តបន្ទាយមានជ័យ ៖ ព្រៃឈើលើចង្កេះភ្នំដងរែកជាច្រើនហិកតា ត្រូវបានជនទុច្ចរិតលួចកាប់បំផ្លាញត្រឹមតែរយៈពេល2ទៅ3ថ្ងៃ ហើយមកទល់ថ្ងៃទី១៥ ឧសភា នេះ អាជ្ញាធរនិងសមត្ថកិច្ចនៅតែស្វែងរកជនសង្ស័យ ឬអ្នកនៅពីក្រោយខ្នងម ិនទាន់ឃើញដដែល ។
ទីតាំកើតហេតុស្ថិតនៅលើចង្កេះភ្នំដងរែក ក្នុងភូមិថ្មរមៀលលិច ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ។ ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ករណីលួចកាប់បំផ្លាញព្រៃខាងលើកើតឡើងកាលពីអំឡុងមុនថ្ងៃទី២២ មេសា កន្លងមក ។ ប្រភពបន្តថា ជនទុច្ចរិតហាក់ដឹងពីឱកាសនេះ បានលួចកាប់បំផ្លាញព្រៃឈើលើចង្កេះភ្នំដងរែកតែម្តង ដោយទីតាំងលួចកាប់បំផ្លាញនេះ មានទំហំប្រហែល៥ ទៅ៦ហិកតា។
ជុំវិញករណីនេះ ប្រធានការិយាល័យបរិស្ថានស្រុកថ្មពួក លោកចោប សំខាន់ មិនអាចទាក់ទងសុំកាបំភ្លឺបានទេ ព្រោះទូរស័ព្ទចុចមិនចូលជាច្រើនដង ។ ដោយឡែក លោកឌៀប ឈួន អភិបាលស្រុកថ្មពួក ប្រាប់តាមទូរស័ព្ទថា ករណីខាងលើលោកដឹងតែតំបន់ហ្នឹងយោធាគ្រប់គ្រង។
លោកបន្តថា គេលួចកាប់បំផ្លាញតែពេលយប់ ធ្វើឱ្យមានការលំបាកណាស់ ។ កន្លងមកក្រោយពេលទទួលព័ត៌មានថា មានគេលួចកាប់ព្រៃចំណុចកើតហេតុ អាជ្ញាធរបានសហការជាមួយជំនាញបរិស្ថានចុះទៅ ប៉ុន្តែជនទុច្ចរិតតែងតែរត់ឡើងភ្នំអស់ និងប្តូររូបភាពលួចកាប់ពេលយប់វិញ ។
ប្រភពថា អ្នកនៅពីក្រោយខ្នងនៃកាកាប់បំផ្លាញព្រៃឈើលើចង្កេះភ្នំដងរែកនេះ អាចជាមន្ត្រីយោធាម្នាក់ដែលអាជ្ញាធរ និងជំនាញដឹងអត្តសញ្ញាណរួចទៅ ហើយតែព្យាយាមគេចមុខ សូម្បីតែទូរស័ព្ទក៏បិទដែរ !
ចែករំលែកព័តមាននេះ