រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានបញ្ជាក់ថា ថ្មីទៀតថាការលើកយកបញ្ហាដកអនុគ្រោះពន្ធ (EBA) របស់សហភាពអឺរ៉ុបចំពោះកម្ពុជា គ្រាន់ជាការលួងចិត្តពួកប្រឆាំងដើម្បីបន្តគាំទ្រខ្លួនតែប៉ុណ្ណោះ។ ការលើកឡើងជាថ្មីរបស់អ្នកនាំពាក្យកាន់អំណាចនេះ បន្ទាប់សមាជិកអតីតបក្សប្រឆាំងបានបន្តលើកឡើងថា រឿងដក់អនុគ្រោះពន្ធសហភាពអឺរ៉ុបមកកម្ពុជារឿងសំខាន់ ហើយត្រូវតែដោះស្រាយឲ្យបានល្អ ព្រោះជាប្រយោជន៍ជាប្រជាជន ពិសេសកម្មករ។
លោក សុខ ឥសាន បានឲ្យដឹងនៅថ្ងៃទី១៥ ឧសភា ឆ្នាំ២០១៩យ៉ាងដូច្នេះថា៖ «ការយក EBAមកដាក់បន្ទុកលើរាជរដ្ឋាភិបាលកម្ពុជា គ្រាន់តែជាការលួងចិត្តរបស់ពួកប្រឆាំងប៉ុណ្ណោះ ។ ជាមួយគ្នានោះដែរ អ្នកនាំពាក្យគណបក្សកាន់អំណាចក៏បានលើកឡើងថា អ្នកកាន់អំណាចបារម្ភខ្លាចបាត់បង់សន្តិភាពដែលរកបានដោយលំបាក ខ្លាចប្រជាជនក្រីក្រ ខ្លាចយុវជន ខ្មែរអត់ការងារធ្វើ ។ ឯអ្នកមិនកាន់អំណាចក៏មានការបារម្ភដែរ ។ ដូច្នេះធ្វើអ្វីៗគ្រប់បែបយ៉ាងទោះល្មើសច្បាប់ក៏ហ៊ានធ្វើដែរ ដើម្បី អំណាចនោះ ។
ចំណែកលោក យ៉ែម បុញ្ញាឬទ្ធិ អតីតអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានលើកឡើងលើប ណ្តាញសង្គមនៅថ្ងៃទី១៥ ឧសភាថា «យើងពិតជាមានការព្រួយបារម្ភចំពោះសង្គ្រាមភូមិសាស្ត្រនយោបាយ សង្គ្រាមសេដ្ឋកិច្ច-ពាណិជ្ជកម្មរបស់មហាអំណាច ពាក់ព័ន្ធនឹងវាសនា អនាគតរបស់ជាតិខ្មែរយើង»។ លោកបន្តថា តាមរយៈប្រវត្តិនយោបាយកម្ពុជា រាល់ពេលដែលខ្មែរចង់ក្ដី មិនចង់ក្ដី ប្រជាជាតិយើងតែងតែរងគ្រោះវិនាសហិនហោច រងទុក្ខខ្លោចផ្សា ហើយប្រទេសជិតខាង ប្រទេសក្នុងតំបន់ មហាអំណាច គេតែងតែទទួលបានផលប្រយោជន៍។
ជាមួយគ្នានោះដែរ លោកក៏បានលើកឡើងថា ក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣តុលា ថ្វីដ្បិតតែនូវមានបញ្ហាជាច្រើន រួមទាំងបញ្ហាពុករលួយផងនោះ ប្រទេសខ្មែរយើងខិតខំកសាងកែប្រែសេដ្ឋកិច្ចពឹងផ្អែកឱ្យទៅជាសេដ្ឋកិច្ចម្ចាស់ការ ក៏ប៉ុន្តែដោយកង្វះវត្ថុធាតុដើម ធនធានមនុស្ស ហើយដោយសារតែយើងគ្មានអ្វីក្រៅពីកម្លាំង ឬភាពធ្វើជាពលករឱ្យគេនោះទេ នេះបើយោងតាមតួលេខកន្លងមកនៃការនាំចេញនាំចូល និងពលករចំណាកស្រុកធៀបទៅនឹងចំនួនប្រជាពលរដ្ឋរបស់យើង យើងជាអតិថិជនដ៏ធំរបស់ចិន យួន សៀម…?
លោកគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ការព្យាយាមរកដំណោះស្រាយ នយោបាយ សេដ្ឋកិច្ច សង្គមដោយផ្ដើមចេញពីការព្យាយាមរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA ជាការចាំបាច់ក្នុងពេល នេះ។
គួរឮកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ធ្លាប់មានប្រសាសន៍បញ្ជាក់ថា ទោះបីជាកម្ពុជាត្រូវសហភាពដកអនុគ្រោះពន្ធយ៉ាងណាក្តី ក៏កម្ពុជាមិនស្លាប់ដែរ ហើយគេឲ្យយើងបង់ ពន្ធក្នុងការនាំចូល គឺយើងត្រូវបង់ពន្ធជូនគេ ដូចបណ្តាប្រទេសមួយចំនួនដូចគ្នា ប៉ុន្តែបើសហ ភាពអឺរ៉ុបនៅបន្តផ្តល់អនុគ្រោះពន្ធមកកម្ពុជា នោះក៏ជាការល្អ ៕
ចែករំលែកព័តមាននេះ