Dani Alves ថា Messi នៅតែជាកីឡាករដែលប៉ះមិនបាន
តាមប្រភពព័ត៌មាន Goal បានឱ្យដឹងថា អតីតខ្សែការពាររបស់ក្លិបអ្នកមានបុណ្យ Dani Alves ថា Lionel Messi នៅតែជាកីឡាករខ្លាំងផ្តាច់គេនៅលើលោក…
តាមប្រភពព័ត៌មាន Goal បានឱ្យដឹងថា អតីតខ្សែការពាររបស់ក្លិបអ្នកមានបុណ្យ Dani Alves ថា Lionel Messi នៅតែជាកីឡាករខ្លាំងផ្តាច់គេនៅលើលោក…
តាមប្រភពព័ត៌មាន Goal បានឱ្យដឹងថា អតីតខ្សែការពាររបស់ក្លិបអ្នកមានបុណ្យ Dani Alves ថា Lionel Messi នៅតែជាកីឡាករខ្លាំងផ្តាច់គេនៅលើលោក ទោះបីជា Barcelona ចាញ់ Liverpool 4-0 នៅក្នុងការប្រកួតជើងទីពីរ ពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ។
ម្ចាស់ពាន Ballon d’Or Messi បានលេងលើតារាងយ៉ាងល្អ កាលពីប្រកួតជើងទីមួយជាមួយនឹង Liverpool កាលពីថ្ងៃអង្គារ ដោយបញ្ចប់ជាមួយនឹងលទ្ធផល 3-0។ តែពេលមកដល់ជើងទីពីរ ខាងហង្សក្រហមស៊ីវិញទាំងរោម ជាមួយនឹងលទ្ធផល 4-0 ដែលធ្វើឱ្យមនុស្សជាច្រើនបន្ទោសទៅលើ Messi ថាមិនបានជួយក្រុម ។
អតីតកីឡាករ Alves ដែលឈ្នះពាន Champions League ជាមួយនឹង Barcelona ៣ដង ក្នុងកំឡុងរដូវកាល ២០០៨-១៦ ជឿជាក់ថាការផ្លាស់ប្តូររបៀបលេងរបស់ក្លិបនេះ គឺជាអ្វីដែលធ្វើឱ្យក្រុមមានផលប៉ះពាល់ជាអវិជ្ជមាន ។
លោកបានប្រាប់ទៅកាន់ ESPN ថា៖ «នៅពេលខ្ញុំឃើញ Barca ពេលនេះកំពុងទិញកីឡាករថ្មីៗ ខ្ញុំអាចដឹងថា ពួកគេបានផ្លាស់ប្តូរគោលការបន្តិចបន្តួចមិនដូចមុន។ Barca ចង់អភិវឌ្ឍកីឡាករ។ ពួកគេមិនបានផ្លាស់ប្តូររបៀបទិញកីឡាករទេ ។ តែយើងឃើញថា ពួកគេទិញដូរកីឡាករច្រើនពេកនៅលើទីផ្សារ»។
គេបានបន្តទៅដល់ការលើកសរសើរពី Messi ថា៖ «ខ្ញុំនៅតែគិតថា គេគឺជាកីឡាករបាល់ទាត់ដែលខ្លាំងប៉ះមិនបានដដែល ព្រោះតែអ្វីដែលគេបានលេងនៅលើតារាង។ បើទោះបីជា រឿងខ្លះកើតឡើងមិនដូចការគិត Leo នៅតែអាចទប់ទល់បាន តែការលេងបាល់ គឺជាបន្ទុករបស់កីឡាករគ្រប់រូប។ ទាំង Ronaldo, Messi និង Neymar សុទ្ធតែត្រូវគេបន្ទោសពេលទាត់ចាញ់ និង សរសើរមិនដាច់ពីមាត់ពេលដែលក្រុមឈ្នះ» ៕
ចែករំលែកព័តមាននេះ