ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្សនិងឈើប្រណីត​ក្របួចបានពេល​ទៀ​បភ្លឺ

4 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង​៖ ឈើប្រណីត​យ៉ាងតិច​ជាង​២០​សន្លឹក ​និង​រថយន្ត​១​គ្រឿង​ត្រូវ​បាន​ដកហូត ខណ​:​មនុស្ស​២​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់​ខ្លូ​ន​ផង​ដែរ បន្ទាប់​ពី​ចេញ​ល្បាត​តាម​ដងផ្លូវ ហើយ​ប្រទះ​ឃើញ​រថយន្ត​ដឹកឈើ​ប្រណីត​នោះ ​កាលពីវេលា​ម៉ោង​៣ និង៣០​នាទីទៀប​ភ្លឺ​ថ្ងៃ​ទី​១៣ ​ឧសភា នៅ​ចំណុច​ខាង​មុខ​​ផ្សារ​ពោធិ៍​វង្ស…

​ខេត្តបាត់ដំបង​៖ ឈើប្រណីត​យ៉ាងតិច​ជាង​២០​សន្លឹក ​និង​រថយន្ត​១​គ្រឿង​ត្រូវ​បាន​ដកហូត ខណ​:​មនុស្ស​២​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់​ខ្លូ​ន​ផង​ដែរ បន្ទាប់​ពី​ចេញ​ល្បាត​តាម​ដងផ្លូវ ហើយ​ប្រទះ​ឃើញ​រថយន្ត​ដឹកឈើ​ប្រណីត​នោះ ​កាលពីវេលា​ម៉ោង​៣ និង៣០​នាទីទៀប​ភ្លឺ​ថ្ងៃ​ទី​១៣ ​ឧសភា នៅ​ចំណុច​ខាង​មុខ​​ផ្សារ​ពោធិ៍​វង្ស ស្ថិត​ក្នុងភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ​។

​លោក​សំ វិ​ឡុ​ង មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាត់ដំបងបាន​និយាយ​ថា រថយន្ត​ដឹកឈើ​ប្រណីត​​នោះ ត្រូវ​កម្លាំង​របស់​លោក​ដែល​ចេញ​ល្បាត​ នា​វេលា​ទៀប​ភ្លឺ​ជួប​ប្រទះ​ដោយ​ចៃដន្យ​ពេល​កំពុង​ធ្វើ​ដំណើ​ដល់​ចំណុច​ខាងលើ​។ លោក​បាន​និយាយ​ទៀត​ថា ដោយ​មានការ​សង្ស័យ​ទើប​កម្លាំង​កាក់​សួរនាំ និង​ត្រូ​ត​ពិនិត្យ​ស្រាប់តែ​ឃើញ​មាន​ឈើប្រណិត​ជា​ច្រើន​សន្លឹក​នៅ​ក្នុង​រថយន្ត ដោយ​គ្មាន​ច្បាប់ទម្លាប់​ទើប​លោក​មេបញ្ជាការ​ខេត្ត​បញ្ជា​ឲ្យ​ឃាត់​ទាំង​មនុស្ស​ទាំង​រថយន្ត​តែ​ម្ដង​ទៅ​ ។

យោង​តាម​របាយ​ការ​ណ៍​របស់​មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ឈ្មួញ​រត់ពន្ធ​ឈើ​២​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​ម្នាក់​ឈ្មោះ​ខៀវ ពន្លឺ ហៅ ម៉ា​ប់ អាយុ​៣៣​ឆ្នាំ អ្នកបើកបរ រស់នៅ​ភូមិ​ស្វាយ​រលំ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល និង​អ្នក​រួម​ដំណើ​ម្នាក់​ទៀត​ឈ្មោះ​ហៀ​ប ង៉ា អាយុ​៣៥ ឆ្នាំ រស់នៅ​ភូមិ​ដា ឃុំ​ចម្រើន ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ​។ ​ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​បាន​ដកហូត​នូវ​វត្ថុ​តាង​រួម​មាន ឈើ​សន្លឹក​សរុប​ចំនួន​២១​សន្លឹក ក្នុង​នោះ​ប្រភេទ​ឈើ​នាងនួន​ចំនួន​១២​សន្លឹក ស្មើនឹង ០,៥៥១​ម៉ែត្រគូប ប្រភេទ​ឈើ​បេង​ចំនួន​០៩​សន្លឹក ស្មើនឹង​០,៥១១​ម៉ែត្រគូប និង រថយន្ត​១​គ្រឿង​ម៉ាក ISUZU មួយ​បាំង​កន្លះ​ព​ណ៍​ទឹកប្រាក់​ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-1017 ។

ជាមួយនឹង​ការ​ឃាត់ខ្លួន​និង​រឹបអូស​ឈើប្រណិត​ជាង​២០​សន្លឹក​នេះ ជនសង្ស័យ​ទាំង​២​នាក់ ហាក់​មិន​បាន​សារភាព​ឲ្យ​បាន​លំអិត​ពាក់ព័ន្ធ​នឹង​មុខ​ជំនួញ​ឈើប្រណិត​នេះ​ទេ ​។ ជន​នេះ​គ្រាន់តែ​បាន​បញ្ជាក់​ប្រាប់​សមត្ថ​កិច្ច​ថា ឈើប្រណីត​​ជាង​២០​សន្លឹក​នោះ ពួក​ខ្លួន​ដឹក​ចេញពី​ស្រុក​សំឡូត ឆ្ពោះទៅ​កាន់​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​មាន​ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ឈើ​ទំនង​មិនមែន​ដឹក​ទៅ​ភ្នំពេញ​ទេ គឺ​ពួក​ឈ្មួញ​នេះ​អាច​ដឹក​ទៅ​ដាក់​នៅ​តាម​សិប្បកម្ម​នានា​នៅ​ម្ដុំ​ផ្សារ​ពោធិ៍វង្ស​នោះ ព្រោះ​នៅ​ម្ដុំ​នោះ​មាន​សិប្បកម្ម​កែច្នៃ​​ឈើ​គ​គ្មាន​ច្បាប់​ច្រើន​កន្លែង​ណាស់​។

ទោះ​យ៉ាងណា​ជុំវិញ​ករណី​នេះ បើ​តាម​លោក​សំ វិ​ឡុ​ង មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​បាត់ដំបង បាន​បញ្ជាក់​ប្រាប់​ថា ក្រោយ​ពី​នាំ​ដល់ទី​បញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង និង​បន្ទាប់​ពី​បញ្ចប់​ការ​សួរនាំ​និង​ធ្វើ​កំណត់ហេតុ លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​សម្រេច​ឲ្យ​ធ្វើការ​ប្រគល់​ឈ្មួញ​ឈើ​ទាំង​២​នាក់​រួម​ទាំង​វត្ថុ​តាង​ផង​ឲ្យ​ទៅ​ខាង​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បាត់ដំបង ដើម្បី​បន្ត​នីតិវិធី​ហើយ​។

មានការ​កត់សម្គាល់​ផង​ដែរ​ថា បច្ចុប្បន្ន​នេះ ករណី​ឈ្មួញ​រត់ពន្ធ​ឈើប្រណិត​ឬ​ឈើ​គ្រញូង ចេញពី​ស្រុក​សំឡូត​នៅ​តែ​មាន​សកម្មភាព​ស្ទើ​ទាំង​យប់​ទាំង​ថ្ងៃ ​។ បើ​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​មួល​ដ្ឋា​ន​បាន​បង្ហើប​ឲ្យ​ដឹង​ថា សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​សព្វថ្ងៃ​នៅ​ក្នុងស្រុក​សំឡូត មាន​ទាំង​ក្រុមហ៊ុន​ស្របច្បាប់​មួយ​ផង​(​សុំ​លាក់​ឈ្មោះ​) ដែល​ល្បី​ថា បាន​និង​កំពុង​ប្រើប្រាស់​ម៉ាស៊ីន​ស្វ័យប្រវត្តិ និង​រថយន្ត​ធំ​ៗ លួច​កាប់​បំផ្លាញ​តំបន់​ព្រៃ​អភិរក្ស​របស់​អង្គការ​ «ម៉ា​ដុក» ​ដោយ​ការ​ឃុប​ឃិ​ត​ពី​មន្ត្រី​នៅ​តំបន់​នោះ​។

អត្ថបទសរសេរ ដោយ