ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម​លុយ​ឱ្យ​ហើយ​ទៅ ! លេច​រូបរាង iPhone 11 និង Max 11R ឃើញ​ហើយ​លង់​ហ្មង (​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន

សម្រាប់​ទូរស័ព្ទ iPhone ជំនាន់​ថ្មី​ដែល​នឹង​បង្ហាញ​ខ្លូ​ន​នា​ពេល​ខាង​មុខ បច្ចុប្បន្ន​ក៏​ដូច​ជា​ពេល កន្លង​មកនេះ​តែងតែមាន​លេច​ចេញ​ព័ត៌មាន​ចចាមអារ៉ាម និង គំរូ​ថ្មី​ៗ​ជា​ច្រើន ហើយ​ជាក់ស្តែង ថ្មី​ៗ​នេះ​មាន​លេច​ចេញ​នូវ​គំរូ​ថ្មី​ដ៏​ស្រស់​ស្អាត​មួយទៀត​សម្រាប់ iPhone…

សម្រាប់​ទូរស័ព្ទ iPhone ជំនាន់​ថ្មី​ដែល​នឹង​បង្ហាញ​ខ្លូ​ន​នា​ពេល​ខាង​មុខ បច្ចុប្បន្ន​ក៏​ដូច​ជា​ពេល កន្លង​មកនេះ​តែងតែមាន​លេច​ចេញ​ព័ត៌មាន​ចចាមអារ៉ាម និង គំរូ​ថ្មី​ៗ​ជា​ច្រើន ហើយ​ជាក់ស្តែង ថ្មី​ៗ​នេះ​មាន​លេច​ចេញ​នូវ​គំរូ​ថ្មី​ដ៏​ស្រស់​ស្អាត​មួយទៀត​សម្រាប់ iPhone ជំនាន់​ថ្មី គឺ iPhone 11 និង Max 11R ។ ការ​បង្ហាញ​គំរូ​ថ្មី​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ Hasan Kaymak Innovations ។

ប្រភព​ព័ត៌មាន iclarified បាន​ចេញផ្សាយ​ឱ្យ​ដឹង​ថា ដូច​ពាក្យ​ចចាមអារ៉ាម ទូរស័ព្ទ iPhone 11 Max នឹង​មាន​កាមេរ៉ា​ដល់​ទៅ​បី​គ្រាប់​នៅ​កន្លែង​ដាក់​កាមេរ៉ា​រាង​កា​រ៉េ ។ ចំពោះ​ទូរស័ព្ទ iPhone 11R មាន​លក្ខណៈ​ពិសេស​កាមេរ៉ា​ពីរ​ប៉ុន្តែ​ដាក់​ផ្ដេក​ស្រ​ដៀង​ទៅ​នឹង​ការ​រចនា​ម៉ូ​ដ​គំរូ​ដែល​បាន បង្ហាញ​កាលពីដើម​ឆ្នាំ​នេះ ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ឧបករណ៍​ទាំង​ពីរ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ដំណើរការ​លើ​បន្ទះ​ឈី​ប A13 ថ្មី​ដែល​ផលិត​ដោយ​ក្រុមហ៊ុន TSMC ៕ ចង់​ដឹង​ច្បាស់​ពី​រូបរាង​គំរូ​ថ្មី​នៃ​ទូរស័ព្ទ iPhone ជំនាន់​ថ្មី​នេះ​សូម​ទស្សនា​វី​ដេ​អូ​ខាងក្រោម​នេះ ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ