ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​-​ស៊ុ​យ​អែ​ត សាកល្បង​បច្ចេកទេស 5G ដំបូង​គេ​នៅ​វៀតណាម

4 ឆ្នាំ មុន

ហាណូយ ៖ ក្រុមហ៊ុន​ទូរគមនាគមន៍​រៀត​ណា​ម Viettel និង Ericsson Group របស់​ស៊ុ​យ​អែ​ត បាន​ធ្វើការ​ហៅ​ទូរស័ព្ទ​ដំបូង​ដោយ​ប្រើ​បច្ចេកវិទ្យា 5G…

ហាណូយ ៖ ក្រុមហ៊ុន​ទូរគមនាគមន៍​រៀត​ណា​ម Viettel និង Ericsson Group របស់​ស៊ុ​យ​អែ​ត បាន​ធ្វើការ​ហៅ​ទូរស័ព្ទ​ដំបូង​ដោយ​ប្រើ​បច្ចេកវិទ្យា 5G ជំនាន់​ទី​៥ នៅ​វៀតណាម​។ ការ​ហៅ​នេះ​គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​សាកល្បង​បច្ចេកទេស 5G របស់​ក្រុមហ៊ុន Viettel ដើម្បី​វាយតម្លៃ​ការ​អនុវត្ត​បច្ចេកវិទ្យា​នៅ​ក្នុង​ប្រទេស​វៀតណាម​។

នៅ​ក្នុង​ពិធី​នេះ​ល្បឿន​នៃ​ការ​ភ្ជាប់​បណ្តាញ​របស់​ខ្លួន​ជាមួយនឹង​ឧបករណ៍​ប្រើ​ចុង​ក្រោយ បាន​ឈាន​ដល់​ពី ១.៥ ទៅ ១.៧ Gbps ដែល​លើស​ល្បឿន​កំណត់​នៃ​បណ្តាញ 4G LTE និង​ស្មើ​ទៅ​នឹង​ខ្សែកាប​អុ​ប​ទិ​ក​ពាណិជ្ជកម្ម​។

ព្រឹត្តិការណ៍​នេះ​បាន​ចាត់​ទុក​ថា​វៀតណាម​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​បណ្តា​ប្រទេស​ដំបូង​គេ​ដែល​បាន​ជោគជ័យ​ក្នុង​ការ​ធ្វើតេស្ត​បណ្តាញ 5G បន្ទាប់​ពី​សហរដ្ឋអាមេរិក​អូស្ត្រាលី​ជប៉ុន​និង​កូរ៉េ​ខាងត្បូង​។

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​និង​គមនាគមន៍ លោក Nguyen Manh Hung បាន​មាន​ប្រសាសន៍​ថា​៖ «​យើង​ចង់​ក្លាយទៅជា​អ្នក​ឈានមុខ​គេ នៃ​បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី​បួន និង​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​កុំព្យូទ័រ ដើម្បី​ឱ្យ​ប្រជាជន​និង​អង្គភាព​អាជីវកម្ម​វៀតណាម អាច​ប្រកួតប្រជែង​នៅ​ក្នុង​សេដ្ឋកិច្ច​ពិភពលោក​។ នោះ​ហើយ​ជា​មូលហេតុ​ដែល​ចាំបាច់​ត្រូវ​ដាក់​ពង្រាយ 5G ឱ្យ​បាន​លឿន​»។​

លោក​បាន​បន្ត​ទៀត​ថា 5G គឺជា​ឱកាស​សម្រាប់​វៀតណាម​ក្នុង​ការ​បង្កើន​ចំណាត់ថ្នាក់​របស់​ខ្លួន​នៅ​ក្នុង​ពិភពលោក​។ វៀតណាម​នឹង​នាំ​យក 5G ចូល​ទៅ​ក្នុង​ប្រតិបត្តិការ​ពាណិជ្ជកម្ម​នៅ​ឆ្នាំ​២០២០ ហើយនឹង​ក្លាយជា​បណ្តា​ប្រទេស​ដំបូង​គេ​ដែល​ដាក់​ពង្រាយ​ឱ្យ​មាន​បណ្តាញ​នេះ​។

លោក Denis Brunetti ប្រធាន​ក្រុមហ៊ុន Ericsson ប្រចាំ​ប្រទេស​មី​យ៉ា​ន់​ម៉ា កម្ពុជា និង​ឡាវ បាន​និយាយ​ថា ក្រុមហ៊ុន Viettel និង Ericsson បាន​ទទួលស្គាល់​សារៈសំខាន់​នៃ​ការ​ប្រើប្រាស់ 5G ក្នុង​ការ​អនុវត្ត​និង​កែ​លម្អ​អត្ថប្រយោជន៍​នៃ​ឧស្សាហកម្ម 4.0 ។ វា​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​លើកកម្ពស់​ឌី​ជី​ថ​ល​នៅ​ក្នុង​គ្រប់​វិស័យ​ទាំងអស់ ដែល​រួម​មានការ​ផលិត​កសិកម្ម កសិកម្ម​ថាមពល និង​ការ​អប់រំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ