James អាចជាជម្រើសល្អសម្រាប់ជំនួសតារាឆ្នើមរូបនេះនៅ PSG
តាមប្រភពព័ត៌មាន Marca បានឱ្យដឹងថា James Rodriguez ដែលជាកីឡាកររបស់ Real Madrid ខ្ចីជើងឱ្យទៅលេងនៅ Bayern…
តាមប្រភពព័ត៌មាន Marca បានឱ្យដឹងថា James Rodriguez ដែលជាកីឡាកររបស់ Real Madrid ខ្ចីជើងឱ្យទៅលេងនៅ Bayern…
តាមប្រភពព័ត៌មាន Marca បានឱ្យដឹងថា James Rodriguez ដែលជាកីឡាកររបស់ Real Madrid ខ្ចីជើងឱ្យទៅលេងនៅ Bayern Munich អាចជាជម្រើសមួយដ៏ល្អ សម្រាប់យកទៅជំនួស Neymar នៅក្លិបអ្នកមានបារាំង ។
កីឡាកររូបនេះបានប្រាប់មិត្តរួមក្រុមនៅ Bayern Munich ថា Paris Saint-Germain អាចនឹងយករូបគេទៅលេង ប្រសិនបើ Neymar ចាកចេញពីក្លិបហើយទៅលេងឱ្យ Real Madrid ។ កាសែតអាល្លឺម៉ង់ Bild ក៏បានលើកមកដែរថា កីឡាករ James មានលទ្ធភាពតិចណាស់ ក្នុងការត្រឡប់ទៅ Real Madrid វិញ ក្រោយពីចប់ការខ្ចីជើងនៅ Bayern Munich ។
ខាងក្លិប Bayern ធ្លាប់បានប្រកាសរួមម្តងហើយ ថាចង់យក James មកនៅក្លិបរបស់ខ្លួនជាប់តែម្តង ។ តែគេនឹងមិនបានសម្រេចទេ ដោយសារតែចិត្តរបស់ James គឺមិននៅក្លិបនេះឡើយ ។
កីឡាកររូបនេះ មានឈ្មោះបោះសម្លេងនៅបារាំង ដោយសារតែធ្លាប់លេងនៅ Monaco យ៉ាងកក្រើក មុនពេលចូលលេងឱ្យ Real Madrid កាលពីឆ្នាំ២០១៤។ James ជឿជាក់ថា PSG គឺជាគោលដៅរបស់គេ នៅពេលអនាគត ៕
ចែករំលែកព័តមាននេះ