ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ CPP ៖ ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស​បាន​តែ​ស្រែក​យក​គំ​រូ​តាម​គេ​តែ​មិន​ហ៊ាន​ចូល​គុក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចំអក​ទៅ​កាន់​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស​ថា បាន​តែ​អួត​យក​គំរូ​តាម​បរទេស ប៉ុន្តែ​មិន​ហ៊ាន​ជាប់គុក​ដូច​អ្នកនយោបាយ​បរទេស​ឡើយ ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​នេះ បន្ទាប់​ពី​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស​នាំ​គ្នា​ស្រែក​យក​គំ​រូប​តាម​អ្នកស្រី អោ​ង សាន​ស៊ូ​ជី…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចំអក​ទៅ​កាន់​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស​ថា បាន​តែ​អួត​យក​គំរូ​តាម​បរទេស ប៉ុន្តែ​មិន​ហ៊ាន​ជាប់គុក​ដូច​អ្នកនយោបាយ​បរទេស​ឡើយ ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​នេះ បន្ទាប់​ពី​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស​នាំ​គ្នា​ស្រែក​យក​គំ​រូប​តាម​អ្នកស្រី អោ​ង សាន​ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា និង​អ្នកមួយ​ចំនួន​ទៀត ។

លោក​សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ នេះ​ថា​ពួក​ប្រឆាំង​នៅ​ក្រៅប្រទេស​ចូល​ចិត្ត​យក​គម្រូ​តាម​បរទេស​តាម​គំរូ​លោកស្រី​អោ​ង សាន​ស៊ូ​ជី តែ​មិន​ហ៊ាន​ជាប់គុក​ដូច​លោកស្រី ហើយ​យក​គំរូ​តាម​កូរ៉េ​បាន​ដុត​អស់​ទៀន និង​ប្រមូល​លុយ​លក់​ទៀន ។ ជាមួយ​គ្នា​នេះ​អ្នកនាំពាក្យ​បាន​បន្ថែម​ថា ការ​លាប​ពណ៌​គ្នា គឺជា​វប្ប​ធ៌​ម​របស់​ពួក​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស ។ ការ​ចោទ​ពួក​ក្រុមប្រឆាំង​ធ្វើ​បដិវត្តន៍​ពណ៌ មិនមែន​លាប​ពណ៌​ទេ គឺជា​បទល្មើស​ជាក់ស្តែង​ដែល​ពួក​ប្រឆាំង​បាន​ធ្វើ​នា​ពេល​កន្លង​មក ។ ជាង​នេះ​ទៅ​ទៀត​លោក​សុខ ឥ​សាន បាន​អះអាង​ថា ការ​វិល​ចូល​ស្រុក​របស់​លោក សម រ​ង្ស៊ី ពី​មុន​មានការ​លើកលែងទោស​ពី​ព្រះមហាក្សត្រ ប៉ុន្ដែ​លើក​នេះ​គ្មាន​ការ​លើកលែងទោស​ពី​ព្រះមហាក្សត្រ​ទៀត​ឡើយ ដូច្នេះ​សម រ​ង្ស៊ី មក​កម្ពុជា​វិញ គឺ​ខុសច្បាប់ ត្រូវ​តែ​ចាប់ខ្លួន តាម​ដីកា​របស់​តុលាការ ។

ចំពោះ​ការ​អះអាង​របស់​អតីត​សមាជិក​បក្ស​ប្រឆាំង​ក៏​ដូច​ជា លោក​សម រ​ង្ស៊ី ថា​សម រ​ង្ស៊ី និង​កឹ​ម សុខា​ជា​មនុស្ស​តែ​មួយ ជា​ការ​មិន​ពិត​ព្រោះថា ជា​មនុស្ស​២​នាក់ ចិត្ត​២ បេះដូង​២ ថ្លើម​២ ដៃ​២ ជើង​២​ផ្សេង​គ្នា ខ្លួន​២​ដាច់​ពី​គ្នា​រស់នៅ​ផ្សេង​គ្នា ។ អ្នកនាំពាក្យ​បក្ស​កាន់​អំ​ណា​ដដែល​ក៏​បាន​ឲ្យ​ដឹង​ថា អ្វី​ដែល​ក្រុមប្រឆាំង​លើក​ឡើង​នោះ គឺជា​ការងារ​សតិអារម្មណ៍​នយោបាយ​នៅ​កម្ពុជា​តែ​ប៉ុណ្ណោះ ។ គឺជា​ការងារ​ចរន្ត​ប្រចាំ​ថ្ងៃ​របស់​គណបក្ស​ដែល​តែងតែ​យកចិត្តទុកដាក់​អប់រំ​ប្រជាជន​ទូទៅ​ឲ្យ​យល់​ពី​សភាពការណ៍​ពិតប្រាកដ​ដូច្នេះ​កុំ​ជឿ​លើ​ការ​ឃោសនា​របស់​ពួក​អមិត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ