ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រុង​សៀមរាប ជា​គោលដៅ​ទេសចរណ៍​លេខ​១នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ ស្ថាប័ន​ផ្សព្វផ្សាយ​ទេសចរណ៍​អន្តរជាតិ​របស់​អា​ល្លឺ​ម៉​ង់​មួយ​មានឈ្មោះ​ថា You Discover បាន​ជ្រើសរើស​យក​ក្រុង​សៀមរាប ជា​គោលដៅ​ទេសចរណ៍​លេខ​១ សម្រាប់​ឆ្នាំ ២០១៩…

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ ស្ថាប័ន​ផ្សព្វផ្សាយ​ទេសចរណ៍​អន្តរជាតិ​របស់​អា​ល្លឺ​ម៉​ង់​មួយ​មានឈ្មោះ​ថា You Discover បាន​ជ្រើសរើស​យក​ក្រុង​សៀមរាប ជា​គោលដៅ​ទេសចរណ៍​លេខ​១ សម្រាប់​ឆ្នាំ ២០១៩ នេះ ក្នុង​ចំណោម​បណ្តា​ទីក្រុង​ទាំង​៩៣ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ។

មិន​ត្រឹមតែ​ប៉ុណ្ណោះ រាជធានី​ភ្នំពេញ និង​ក្រុង​បាត់ដំបង ក៏​ជាប់​នៅ​ក្នុង​ចំណោម​គោលដៅ​ទេសចរណ៍​ទាំង ១៥ ផង​ដែរ ដោយ​រាជធានី​ភ្នំពេញ ឈរ​នៅ​លំដាប់​លេខ​៤ ខណៈ​ក្រុង​បាត់ដំបង ឈរ​នៅ​លំដាប់​លេខ ១៣ ។លើស​ពី​នេះ​ទៅ​ទៀត ក្រុង​សៀមរាប​ឈរ​លើ​កំពូល​តារាង ដោយ​ទទួល​បាន​១០​ពិន្ទុ​ពេញ ខណៈ​ដែល​ទីក្រុង​បាងកក ឈរ​លេខ​២ និង​ទីក្រុង​សិង្ហ​បុរី ឈរ​លេខ​៣ ហើយ​រាជធានី​ភ្នំពេញ ឈរ​នៅ​លំដាប់​ទី​៤ មាន​ពិន្ទុ ៩,៧ ។

ស្ថាប័ន​ផ្សព្វផ្សាយ​ទេសចរណ៍​ពិភពលោក​របស់​អា​ល្លឺ​ម៉​ង់ You Discover បាន​បង្ហាញ​ពី​សក្តានុពល​នៃ​ខេត្តសៀមរាប ដែល​មាន​ប្រាសាទបុរាណ​ជា​ច្រើន ជា​ពិសេស​គឺ​ប្រាសាទអង្គរវត្ត ដែល​ជា​អត្តសញ្ញាណ​ជាតិខ្មែរ គួប​ផ្សំ​នឹង​តំបន់​កម្សាន្ត​ជា​ច្រើន​ទៀត ដែល​បង្កើត​បានជា​បរិយាកាស​ដ៏​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ