ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​ថា រឿ​ន ណាត ត្រៀម​ចូលរួម​ការ​ប្រកួត​សម្រស់​ខ្នាត​អន្តរជាតិ​ជា​ថ្មី

4 ឆ្នាំ មុន
  • ភ្នំពេញ

អតីត​កញ្ញាឯក​កម្ពុជា រឿ​ន ណាត កំពុង​តែ​ត្រៀមខ្លួន​នៅ​ក្នុង​ការ​ប្រកួត​សម្រស់​ខ្នាត​អន្តរជាតិ​ជា​ថ្មី បើ​ទោះបីជា​ការ​ប្រកួត​កន្លង​មក នាង​នៅ​ទាន់​ទទួល​បាន​លទ្ធផល​ល្អ​ជូន​ជាតិ​មាតុភូមិ​ក៏​ដោយ ។ រឿ​ន ណាត បាន​អះអាង​ថា…

អតីត​កញ្ញាឯក​កម្ពុជា រឿ​ន ណាត កំពុង​តែ​ត្រៀមខ្លួន​នៅ​ក្នុង​ការ​ប្រកួត​សម្រស់​ខ្នាត​អន្តរជាតិ​ជា​ថ្មី បើ​ទោះបីជា​ការ​ប្រកួត​កន្លង​មក នាង​នៅ​ទាន់​ទទួល​បាន​លទ្ធផល​ល្អ​ជូន​ជាតិ​មាតុភូមិ​ក៏​ដោយ ។

រឿ​ន ណាត បាន​អះអាង​ថា តាម​ដែល​នាង​ខ្ញុំ​ដឹង​ពី​ខាង​ក្រុមហ៊ុន ធ្លាប់​មាន​គំរោង​បញ្ជូន​ទៅ​ប្រកួត​កម្មវិធី​ផ្សេង ក៏​ប៉ុន្តែ​នាង​ខ្ញុំ​មិន​បានដឹង​ថា ជា​កម្មវិធី Miss World ឬ​កម្មវិធី​អ្វី​ទេ​។ ហើយ​បើ​ទោះបីជា​កម្មវិធី Miss World ក្តី​ក៏​មិនមែន​នៅ​ក្នុងឆ្នាំនេះ​ដែរ ពីព្រោះ​នាង​ខ្ញុំ​ត្រូវ​ត្រៀមខ្លួន​ហ្វឹកហាត់​បន្ថែម បង្កើន​នូវ​សមត្ថភាព​ផ្សេង​ៗ ក៏​ដូច​ជា​រៀន​ភាសា​អង់គ្លេស នៅ​ពេល​ដែល​រួចរាល់ ទើប​នាង​ខ្ញុំ​ចេញ​ទៅ​ប្រកួត​ម្តងទៀត​។

បើ​តាម រឿ​ន ណាត ប្រសិនបើ​នាង​ពិតជា​បាន​ចូលរួម​ក្នុង​កម្មវិធី​ណាមួយ​ខាងលើ​ក៏​ដោយ នាង​ពិតជា​មាន​មោនភាព និង​មាន​ភាព​ជឿជាក់​កាន់តែ​ខ្លាំង​ជាង​មុន​។ នាង​បញ្ជាក់​ថា ភាព​ជឿជាក់​ខ្លាំង​ជាង​មុន​នោះ គឺ​ដោយសារ​នាង​មានបទពិសោធន៍​ពី​ការ​ប្រកួត​កន្លង​ទៅ បូក​រួម​នាង​បាន​ទទួល​ការ​បណ្តុះបណ្តាល​ខ្លាំង​ជាង​មុន នោះ​ជា​ហេតុ​ធ្វើ​នាង​កាន់តែ​ទំនុកចិត្ត​លើ​ខ្លួនឯង​។

យ៉ាងណា​ក្នុង​ពេល​បច្ចុប្បន្ន​នាង​កំពុង​តែ​ហាត់​ពុទ្ធ​លត់​ដំ​បន្ថែម ដើម្បី​ឱ្យ​ខ្លួនឯង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ​ជា​ថ្មី​។

គួរ​រំលឹក​ថា កញ្ញា រឿ​ន ណាត គឺជា​បវរកញ្ញា​កម្ពុជា ឆ្នាំ​២០១៨ ដែល​កន្លង​មក កញ្ញា​ធ្លាប់​បាន​តំណាង​កម្ពុជា ទៅ​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​សម្រស់​ដ៏​ធំ Miss Universe ប្រចាំឆ្នាំ ២០១៨ នៅ​ប្រទេស​ថៃ និង​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង បើ​ទោះ​កញ្ញា​មិន​បាន​ទទួល​ជោគជ័យ​ក្នុង​កម្មវិធី​នោះ​ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ