ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​ព្រះមហាក្សត្រ​យាង​ទៅ​ប្រទេស​ចិន​ចូលរួម​វេទិការ​អរិយធម៌​អាស៊ី​លើក​ទី​១

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​នរោត្តម​សីហ​មុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​យាង​ទៅ​ទីក្រុង​ប៉េ​កាំ​ង សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​យាង​ចូលរួម​ក្នុង​វេទិកា​អរិយធម៌​អាស៊ី​លើក​ទី​១ ។…

រាជធានី​ភ្នំពេញ ៖ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​នរោត្តម​សីហ​មុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​យាង​ទៅ​ទីក្រុង​ប៉េ​កាំ​ង សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​យាង​ចូលរួម​ក្នុង​វេទិកា​អរិយធម៌​អាស៊ី​លើក​ទី​១ ។

ការ​អញ្ជើញ​យាង​ថ្វាយ​ព្រះរាជ​ដំណើរ​របស់​ព្រះមហាក្សត្រ​គេ​សង្កេត​ឃើញ​វត្តមាន​ថ្នាក់ដឹកនាំ​ប្រទេស​ជាន់ខ្ពស់​ជា​ច្រើន​រូប​បាន​ចូល​បាន​អញ្ជើញ​ថ្វាយ​ព្រះរាជ​ដំណើរ រួម​មាន​វត្តមាន សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្តេច សម្តេច​ពញ្ញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ​ប្រធាន​ព្រឹទ្ធសភា ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ជា​ច្រើន​រូប​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ