ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចិន​មួយ​ក្តាប់​នេះ ​​​កំពុង​ធ្វើ​ឱ្យ​ជនជាតិខ្មែរ ​ក្តៅ​ក្រហាយ​ ត្រូវតែ​ថ្កោលទោស…

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ឥរិយាបថ​អវិជ្ជមាន​របស់​ជនជាតិ​ចិន​មួយ​ក្តាប់​តូច ​ហាក់​កំពុង​ធ្វើ​ឱ្យ​ជនជាតិ​ខ្មែរ​ម្ចាស់​ស្រុក ត្រូវ​បាន​កត់សម្គាល់​និង​ថ្កោលទោសអស់ពី​រឿង​មួយ​ដល់​រឿង​មួយ ។ រឿង​​ថ្មី​មួយទៀត​កាន់តែ​ធ្វើ​ឱ្យ​មានការ​ហួសចិត្ត​ ចំពោះ​ជនជាតិ​ចិន​១​ក្រុម​ដែល​បាន​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប ។ ពេល​នេះ​…

ខេត្ត​ព្រះ​សីហ​នុ ៖ ឥរិយាបថ​អវិជ្ជមាន​របស់​ជនជាតិ​ចិន​មួយ​ក្តាប់​តូច ​ហាក់​កំពុង​ធ្វើ​ឱ្យ​ជនជាតិ​ខ្មែរ​ម្ចាស់​ស្រុក ត្រូវ​បាន​កត់សម្គាល់​និង​ថ្កោលទោសអស់ពី​រឿង​មួយ​ដល់​រឿង​មួយ ។ រឿង​​ថ្មី​មួយទៀត​កាន់តែ​ធ្វើ​ឱ្យ​មានការ​ហួសចិត្ត​ ចំពោះ​ជនជាតិ​ចិន​១​ក្រុម​ដែល​បាន​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប ។ ពេល​នេះ​ កម្លាំង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដោយ​សហការ​ជាមួយ​នាយកដ្ឋាន​ជំនាញ​ដែល​ពាក់ព័ន្ធ កំពុង​បើក​ប្រតិបត្តិការ​តាម​ស្វែងរក​ចាប់ខ្លួន ជនជាតិ​ចិន​មួយ​ក្រុម ដែល​បាន​បង្ហោះ​វី​ដេ​អូ​ស្រែក​គំរាម​ថា ពួក​គេ​មក​ពី​ខេត្ត​ឆុង​ឆី​ង ចង់​បង្ក​អសន្ដិសុខ នៅ​ខេត្ត​ព្រះ​សីហ​នុ ។

ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ បាន​ថ្លែង ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ឧសភា​ថា បន្ទាប់​ពី​ទទួល​បាន​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ពី​នាយ​ឧត្តមសេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គ​ស្នងការ​នគរបាល​ជាតិ​នោះ លោក​បាន​បញ្ជា​កម្លាំង​ជំនាញ​បើក​ការ​ស្រាវជ្រាវ​ភ្លាម​ៗ​ជា​បន្ទាន់ ។ ទោះបីជា​បែប​ណា រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ដដែល​ការ​ស្វែងរក​ក្រុម​ជនជាតិ​ចិន​ទាំងនោះ​នៅ​មិន​ទាន់​ឈាន​ដល់​ការ​វែក​មុខ​ឃើញ​នៅឡើយ​ទេ ។

បើ​តាម​លោក​ឧត្តមសេនីយ៍​ស្នងការ​ថា កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កំពុង​សហការ​ជាមួយ​នាយកដ្ឋាន​ជំនាញ​ដែល​ពាក់ព័ន្ធ​បើក​ប្រតិបត្ដិការ​យ៉ាង​ក្ដៅ​គគុក ដើម្បី​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​ចាប់​ខ្លូ​ន​ជនជាតិ​ចិន​មួយ​ក្រុម​ខាងលើ​។ ទោះជា​យ៉ាងណា​ក៏​ដោយ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ មិន​ទាន់​អាច​បញ្ជាក់​ច្បាស់​នៅឡើយ​នោះ​ទេ​ថា ជនជាតិ​ចិន​ដែល​បង្ហោះ​វី​ដេ​អូ​នោះ​កំពុង​ស្នាក់​នៅ ឬ​ក៏​ធ្វើការ​នៅ​ខេត្ត​ព្រះ​សីហ​នុ​នោះ​ទេ ពោល​គឺ​ស្ថិត​នៅ​ក្រោម​ការ​ស្រាវជ្រាវ​នៅឡើយ ។

យោង​តាម​មន្ដ្រី​មាន​សមត្ថកិច្ច​បាន​វិភាគ​ថា តាម​រយៈ​វី​ដេ​អូ​ឃ្លឹ​បរប​ស់ជន​ជាតិចិន​មួយ​ក្រុម​នេះ ពួក​គេ​បាន​ស្រែក​ដោយ​មេខ្លោង​និង​បន្ទរ​ដោយ​ក្រុម​បក្សពួក​ជា​បរិវារ​ដោះ​អាវ​បញ្ចេញ​សាច់ដុំ​បង្ហាញ​ស្នាម​សាក់​ជា​ក្រុម​អ្នកលេង​ឬ​ហៅ​ថា​ជា​ពួក​ម៉ា​ហ្វ៊ី​យ៉ា​ត្រូវ​បាន​បក​ប្រែជា​ភាសា​ខ្មែរ​ក្រៅផ្លូវការ​ថា «​ពួក​គេ​មក​ពី​ខេត្ត​ឆុង​
ឆី​ង ។ កំពង់សោម​(​ក្រុងព្រះសីហនុ​)៣​ឆ្នាំ​ក្រោយ​យើង​ចង់​ឲ្យ​វឹកវរ​គឺ​វឹកវរ​ចង់​ឲ្យ​សុវត្ថិភាព គឺ​សុវត្ថិភាព​» ។ ការ​ស្រែក​គំរាម​នេះ​ពិតជា​បាន​ទាក់ទង​ទៅ​នឹង​ខេត្ត​មាត់សមុទ្រ​ខ្មែរ​គឺជា​ការ​ព្រមាន​ទាក់ទិន​នឹង​សន្តិសុខ ដូច្នេះ​ ត្រូវ​តែ​ស្រាវជ្រាវ​ឱ្យ​បាន​ដល់ទី​ជម្រៅ តើ​ពួក​គេ​ជា​ក្រុម​ណា ? តើ​ដោយ​មូលហេតុ​អ្វី ទើប​ពួក​គេ​និយាយ​បែប​នេះ ។

ការ​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​នេះ គឺ​ក្រោយ​ពេល​ដែល​មានការ​បាញ់​សម្លាប់​ជនជាតិ​ចិន​ដូច​គ្នា ក្នុង​រថយន្ត​បន្ទាប់​ពី​ជិះ​ចេញពី​សណ្ឋាគារ​ខ្សាច់​ស បាន​តែ​ប៉ុន្មាន​ម៉ែត្រ ដែល​រហូត​មក​ដល់​ពេល​នេះ​ចាប់​ជន​ដៃដល់​មិន​ទាន់​បាន​នៅឡើយ ទោះបី​ជនជាតិ​ចិន​២​នាក់​ត្រូវ​បាន​ចាប់​ក្នុង​ថ្ងៃ​ដដែល​នោះ​ក្តី ។

នាយ​ឧត្តមសេនីយ៍​សន្ដិ​ប​ណ្ដិ​ត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​ឲ្យ​កម្លាំង​នាយកដ្ឋាន​ជំនាញ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ស្រាវជ្រាវ​ភ្លាម ហើយ​បើ​រក​ឃើញ​ត្រូវ​ចាត់វិធានការ​ច្បាប់​ជា​បន្ទាន់ ឬ​ត្រូវ​បណ្ដេញ​ចេញពី​កម្ពុជា ឱ្យ​ផុត​តែ​ម្តង ៕​​

អត្ថបទសរសេរ ដោយ