ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មឿ​ន សុខ​ហ៊ុ​ច នៅ​តែ​មាន​ថ្វីដៃ​លើ​សង្វៀន​អន្តរជាតិ ក្រោយ​រយាល​ការ​ប្រកួត

4 ឆ្នាំ មុន
  • ភ្នំពេញ

ទោះជា​អ្នកគាំទ្រ​វិស័យ​ប្រដាល់​សុទ្ធតែ​បានឃើញ​ថា កីឡាករ មឿ​ន សុខ​ហ៊ុ​ច រយាល​ពី​ហ្វឹកហាត់​ជាប់​លាប់ ដោយសារ​តែ​រវល់​នឹង​ការងារ​ផ្ទាល់ខ្លួន និង​មិនសូវ​មាន​គូ​វ៉ៃ ប៉ុន្តែ​សមត្ថភាព​របស់​គេ គឺ​មិន​អាច​មើល​ស្រាល​។ ការ​ប្រកួត​ជាមួយ​ថៃ…

ទោះជា​អ្នកគាំទ្រ​វិស័យ​ប្រដាល់​សុទ្ធតែ​បានឃើញ​ថា កីឡាករ មឿ​ន សុខ​ហ៊ុ​ច រយាល​ពី​ហ្វឹកហាត់​ជាប់​លាប់ ដោយសារ​តែ​រវល់​នឹង​ការងារ​ផ្ទាល់ខ្លួន និង​មិនសូវ​មាន​គូ​វ៉ៃ ប៉ុន្តែ​សមត្ថភាព​របស់​គេ គឺ​មិន​អាច​មើល​ស្រាល​។ ការ​ប្រកួត​ជាមួយ​ថៃ កាលពី​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៩ នៅ​តែ​ស្ដែង​ពី​សមត្ថភាព​ខ្ពស់ បន្ទាប់​ពី​គេ​វាយ​ឱ្យ​កីឡាករ​ថៃ​បោះបង់​ការ​ប្រកួត​បាន​សម្រេច ក្នុង​ទឹក​ទី​៣​។

ការ​ប្រកួត​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នៅ​ក្នុង​ថ្ងៃ​នោះ កីឡាករ​ល្បីឈ្មោះ មឿ​ន សុខ​ហ៊ុ​ច ត្រូវ​ប៉ះ​កីឡាករ​ថៃ​ឈ្មោះ Bear Thay ដែល​ជា​កីឡាករ​វ័យក្មេង និង​មាន​ថ្វីដៃ​មិនធម្មតា​ម្នាក់​។ ការ​ប្រកួត​នេះ​ម្នាក់​ៗ​មិន​រំពឹង​ថា កីឡាករ​កម្ពុជា​អាច​ឈ្នះ​ដោយ​ស្រួល​នោះ​ទេ ដោយសារ​តែ​កីឡាករ​ថៃ គឺជា​ជើង​ខ្លាំង ហើយ​ត្រូវ​គេ​ស្គាល់​ថា មាន​ប្រវត្តិ​ប្រកួត​ច្រើន ក្នុង​ពេល​ដែល​កីឡាករ​កម្ពុជា គឺជា​ជើង​ខ្លាំង ប៉ុន្តែ​ក្នុង​មួយ​រយៈ​ចុង​ក្រោយ គេ​រសាត់​ឆ្ងាយ​ពី​ការ​ប្រកួត​មិន​ដូច​មុន​។

ម្នាក់​ៗ​យល់​ថា កីឡាករ​កម្ពុជា រវល់​តែ​នឹង​ការងា​ខាងក្រៅ​ច្រើន​ជាង​ឡើង​ប្រដាល់ ទើប​ពិបាក​ឱ្យ​អ្នកគាំទ្រ​ជឿ​ថា គេ​នៅ​តែ​មាន​សមត្ថភាព​ដូច​ដើម ឬ​ធ្លាក់ដៃ​ហើយ​។ យ៉ាងណាមិញ កីឡាករ មឿ​ន សុខ ហ៊ុ​ច ដែល​ធ្លាប់​ឈរជើង​ជា​ម្ចាស់​ខ្សែក្រវាត់ មិន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ខកចិត្ត​នោះ​ទេ ដោយ​សម្រុក​វាយ​កីឡាករ​ឱ្យ​ខូច​ជើង​ឈាន​ដល់​ការ​រាប់​ម្ដង​ជា​ពីរ​ដង ហើយ​មួយ​ស្នៀត​ចុង​ក្រោយ គឺ​ក្បាច់​ទាត់​បំបាក់​ជំ​ទល់​របស់​គេ គឺជា​ស្នៀត​ដែល​ធ្វើ​ឱ្យ​កីឡាករ​ថៃ​សម្រេច​បញ្ឈប់​ដោយ​ខ្លួនឯង ពី​ការ​ប្រកួត​ព្រោះតែ​ទៅ​មុខ​លែង​រួច​។

ក្រោយ​លទ្ធផល​ស្ដែង​ឡើង​ម្នាក់​ៗ​សុទ្ធតែ​លាន់មាត់​ថា មឿ​ន សុខ​ហ៊ុ​ច នៅ​ខ្លាំង​ទាំង​សមត្ថភាព និង​បច្ចេកទេស​ខ្ពស់​មិន​អាច​មើល​ស្រាល ប៉ុន្តែ​គេ​មិនដឹង​ថា បើ​មួយគូ​នេះ​ប៉ះ​គ្នា​ជា​ថ្មី តើ​កីឡាករ​កម្ពុជា នឹង​ឈ្នះ​ម្ដងទៀត ឬ​យ៉ាងណា​ទេ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ