ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ត្រូវ​គេ​កា.ប់​ស្ទើរ​ស្លា.ប់​ស្ទើរ​រស់ បញ្ចប់រឿង​ត្រឹម​ប្រាក់​ជាង​១​លាន​រៀល

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​រង​របួសធ្ងន់​ដោយសារ​កម្មករ​រួមការ​ងារ​ជាមួយ​គ្នា​យក​ដាវ​សា​ម៉ូ​រ៉ៃ​កាប់​ក្នុង​ករណី​ជម្លោះ​ពាក្យ​សម្តី​មួយ​ដែល​បាន​កើតឡើង​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ក្នុង​ខែឧសភា ឆ្នាំ​២០១៩ នៅ​មាត់ច្រក​របៀង​អូរ​បី​ជាន់ ក្នុងភូមិ​អូរ​បី​ជាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ។ ជន​រង​គ្រោះ​ឈ្មោះ​ហ៊ា​ង…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​រង​របួសធ្ងន់​ដោយសារ​កម្មករ​រួមការ​ងារ​ជាមួយ​គ្នា​យក​ដាវ​សា​ម៉ូ​រ៉ៃ​កាប់​ក្នុង​ករណី​ជម្លោះ​ពាក្យ​សម្តី​មួយ​ដែល​បាន​កើតឡើង​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ក្នុង​ខែឧសភា ឆ្នាំ​២០១៩ នៅ​មាត់ច្រក​របៀង​អូរ​បី​ជាន់ ក្នុងភូមិ​អូរ​បី​ជាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ។

ជន​រង​គ្រោះ​ឈ្មោះ​ហ៊ា​ង វណ្ណៈ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​កម្មករ​លើកដាក់​មាន់​ពី​រថយន្ត​ថៃ​ដាក់​រថយន្ត​ខ្មែរ និង​មាន​ទីលំនៅ​ភូមិ​ក្រពើ​ជើង ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ ខេត្តបាត់ដំបង ។

តាម​ប្រភព​ពី​ជន​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា គាត់​ត្រូវ​បាន​កម្មករ​ជា​មិត្ត​រួមការ​ងារ​ជាមួយ​គ្នា​ម្នាក់​យក​ដាវ​សា​ម៉ូ​រ៉ៃ​កាប់​ក្នុង​ជម្លោះ​ពាក្យ​សម្តី​តិចតួច បណ្តាល​ឱ្យ​គាត់​រង​របួស​ក្បាល​ចំនួន​២​កន្លែង និង​កដៃ​ឆ្វេង​ផង​ដែរ ។

តាម​ប្រភព​ពី​ជន​រង​គ្រោះ​បាន​ប្រាប់​បន្ត​ថា ក្រោយ​ពេល​កើតហេតុ ជន​បង្ក​ត្រូវ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​អូរ​បី​ជាន់​ឃាត់ខ្លួន​ភ្លាម​ៗ​ផង​ដែរ​។

ជុំវិញ​ករណី​ខាងលើ​នេះ លោក​សេស វិបុល អធិការ​នគរបាល​ស្រុក​អូរ​ជ្រៅ​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ជម្លោះ​ហិង្សា​ខាងលើ​ពិតជា​កើត​មាន​មែន​កាលពី​ប៉ុន្មាន​ថ្ងៃមុន ប៉ុន្តែ​ភាគី​ទាំង​២​បាន​បញ្ចប់​វិវាទ​រួច​ហើយ ដោយ​ជន​រង​គ្រោះ​ព្រម​ទទួលយក​សំណង​ចំនួន​១​លាន​៥០​ម៉ឺន​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ