ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​គ្នា​ទៅ​ចូល​រួមការ​បងប្អូន​បាន​ពាក់​កណ្តាល​ផ្លូវ​… ជាង​១០​នាក់​ជួប​គ្រោះ​លើ​ផ្លូវជាតិ​លេខ​៥១

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ មនុស្ស​ជាង​១០​នាក់​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ ក្រោយ​ពី​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រន្ធត់ ខណៈ​រថយន្ត​ដឹក​ទំនិញ​រេ​ចង្កូត​ទៅ​បុក​រថយន្ត​របស់​ជន​រង​គ្រោះ​ដែល​កំពុង​ធ្វើ​ដំណើរ​ទៅ​ចូលរួម​មង្គលការ​បងប្អូន​នៅ​ឯ​ភ្នំ​បា​សិ​ដ្ឋ ។​ឧប្បត្តិ​ហេតុនេះ​កើតឡើង​កាលពី​ម៉ោង​១​និង​៤០​នាទី​រសៀល ថៃ្ង​ទី​១១ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥១…

ខេត្តកំពង់ស្ពឺ ៖ មនុស្ស​ជាង​១០​នាក់​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ ក្រោយ​ពី​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រន្ធត់ ខណៈ​រថយន្ត​ដឹក​ទំនិញ​រេ​ចង្កូត​ទៅ​បុក​រថយន្ត​របស់​ជន​រង​គ្រោះ​ដែល​កំពុង​ធ្វើ​ដំណើរ​ទៅ​ចូលរួម​មង្គលការ​បងប្អូន​នៅ​ឯ​ភ្នំ​បា​សិ​ដ្ឋ ។​ឧប្បត្តិ​ហេតុនេះ​កើតឡើង​កាលពី​ម៉ោង​១​និង​៤០​នាទី​រសៀល ថៃ្ង​ទី​១១ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥១ ចន្លោះ​គីឡូម៉ែត្រ​លេខ​២-៣ ស្ថិត​ក្នុងភូមិ​ស្រះ​កែវ ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ​។

លោក​វ​សេនីយ៍​ឯក ខឹ​ម សា​ម៉ុ​ន អធិការ​នគរបាល​ស្រុក​ឧដុង្គ ប្រាប់​ថា អ្នក​រង​របួស​ទាំងអស់​រួម​មាន​អ្នកបើកបរ​ដោយ​ឈ្មោះ សេង ហៀ​ង ភេទ​ប្រុស អាយុ​54​ឆ្នាំ នៅ​ភូមិ​ព្រែក​ប្រសព្វ ឃុំ​- ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ (​របួសធ្ងន់​) បាន​បើក​ម៉ាក​សាំង​យ៉ុ​ង ពណ៌​លឿង ពាក់​ស្លាក​ភ្នំពេញ 2Y.7394 និង​អ្នក​រួម​ដំណើរ 1-​ឈ្មោះ លាង ល​ក្ខិ​ណា ភេទ​ស្រី អាយុ​35​ឆ្នាំ របួសធ្ងន់ 2-​ឈ្មោះ អេ​ង វុ​ឌ្ឍី ភេទ​ស្រី អាយុ​51​ឆ្នាំ របួសធ្ងន់ 3-​ឈ្មោះ នៀ​ន ហ្គេ​ច​នី​ភេទ​ស្រី អាយុ​62​ឆ្នាំ របួសធ្ងន់ 4-​ឈ្មោះ សួន គី​ម​អាន ភេទ​ស្រី អាយុ​64​ឆ្នាំ របួសធ្ងន់ 5-​ឈ្មោះ អេ​ង ពៅ ភេទ​ស្រី អាយុ​49​ឆ្នាំ របួសធ្ងន់ 6-​ឈ្មោះ​ឡោ គី​ម​ឆេ​ង ភេទ​ប្រុស អាយុ​17​ឆ្នាំ របួសស្រាល 7-​ឈ្មោះ សុង គឹ​ម​យិ​ន ភេទ​ស្រី អាយុ​39​ឆ្នាំ របួសស្រាល 8-​ឈ្មោះ ភ​ន គី​មនៀង ភេទ​ស្រី អាយុ​42​ឆ្នាំ របួសស្រាល 9-​ឈ្មោះ អេ​ង ចិន្ដា ភេទ​ប្រុស អាយុ​53​ឆ្នាំ របួសស្រាល និង​10/ ឈ្មោះ អេ​ង វ​ណ្ណា ភេទ​ប្រុស អាយុ​56​ឆ្នាំ របួសស្រាល ទាំង​១១​នាក់​ខាងលើ​នេះ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា​។ ចំណែក​ភាគី​បង្ក​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ប្រភេទ​ភ្លៅ​2 ពណ៌​ស ពាក់​ស្លាក​ភ្នំពេញ 3D.1820 អ្នក​បើក​រត់គេច​ខ្លួន​បាត់ ។

បើ​តាម​សមត្ថកិច្ច​ស្រង់​សម្ដី​សាក្សី​ឱ្យ​ដឹង​ថា មុន​កើតហេតុ​គេ​ឃើញ​រថយន្ត​ដឹក​ទំនិញ​បើកបរ ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​រថយន្ត​រេ​ចង្កូត​ទៅ​បុក​រថយន្ត​សាំ​យ៉ុ​ង​ដែល​បើក​បញ្ច្រាសទិស​គ្នា​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​អ្នកដំណើរ​ក្នុង​រថយន្ដ​សាំ​យ៉ុ​ង​រង​របួសធ្ងន់​-​ស្រាល​ជា​ច្រើន​នាក់​។

លោក​វ​សេនីយ៍​ឯក ខឹ​ម សា​ម៉ុ​ន អធិការ​នគរបាល​ស្រុក​ឧដុង្គ​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ គឺ​មក​ពី​អ្នកបើកបរ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​បាត់បង់​ម្ចាស់​ការ​នៅ​ពេល​ដែល​មាន​ឧប្បត្តិហេតុ​ចៃដន្យ​កើតឡើង (​រថយន្ត​បែក​កង់​)​។ ក្រោយ​កើតហេតុ​អ្នក​បើក​ចុះ​រត់គេច​ខ្លួន​បាត់ ហើយ​ក្នុង​នោះ​អ្នកដំណើរ​រង​របួស​ដែល​ជិះ​ក្នុង​រថយន្ដ​សាំង​យ៉ុ​ង​ទាំង​១១​នាក់ ត្រូវ​សមត្ថកិច្ច​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ឧដុង្គ និង​ទៅ​រាជធានី​ភ្នំពេញ​បន្ដ​។

រីឯ​អ្នក​ជិះ​រថយន្ត​សាំ​យ៉ុ​ង​ដែល​រង​របួសស្រាល​ប្រាប់​សមត្ថកិច្ច​ថា ពួក​គាត់​ទាំងអស់​គ្នា​ធ្វើ​ដំណើរ​ពី​ខេត្តក្រចេះ​មក​ភ្នំ​បា​សិ​ដ្ឋ​ក្នុង​គោលបំណង​ចូលរួម​មង្គលការ​បងប្អូន តែ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ជួប​ហេតុការណ៍​អាក្រក់​បែប​នេះ​តែ​ម្តង​។

បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ជួយ​សម្រួល​ការងារ និង​ស្ទួ​ច​យក​មធ្យោបាយ​បង្ក​ទាំង​២​គ្រឿង​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ខេត្ដ និង​ស្រាវជ្រាវ​រក​អ្នកបើកបរ​រថយន្ដ​បង្ក​មក​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

លោក​អធិការ​បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ឧសភា​នេះ​ថា រហូត​មក​ដល់​ពេល​នេះ​ពុំ​មាន​ជន​រង​គ្រោះ​ណា​ម្នាក់​ក្នុង​ហេតុការណ៍​ខាងលើ​នេះ​ស្លាប់​បាត់បង់​ជីវិត​ដូច​ពាក្យ​ចចាមអារ៉ាម​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ