ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​ទេ បង្គោល​ខៀវ ធ្វើ​ឱ្យ​សិស្ស​សំណព្វ អេ ភូ​ថង ហាលអាវ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត ការ​ប្រកួត​ជ្រើសរើស​ជើងឯក TV5 Knock out Series by K-Cement…

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត ការ​ប្រកួត​ជ្រើសរើស​ជើងឯក TV5 Knock out Series by K-Cement រដូវ​កាល​ទី​៥ ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម កាលពី​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៩ គេ​មិន​នឹក​ស្មានថា កីឡាករ​បង្គោល​ខៀវ ផា​ន់ សូ​ផាត មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ខណ្ឌ​ពោធិ៍​សែន​ជ័យ អាច​ឈ្នះ​គូ​ប្រកួត ហើយ​ទម្លាក់​បង្គោល​ក្រហម អេ ហនុមាន មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ដែល​ជា​កូនសិស្ស​សំណព្វចិត្ត​របស់​អតីត​កីឡាករ​ល្បីឈ្មោះ អេ ភូ​ថង ដែល​ជា​កីឡាករ​វ័យក្មេង​ឡើង​កូដ និង​ជា​សិស្ស​ជើង​ខ្លាំង​ហើយ ឱ្យ​ហាលអាវ​បាន​សម្រេច​នោះ​ទេ ដោយសារ​កីឡាករ​បង្គោល​ក្រហម​គឺជា​ជើង​ខ្លាំង​ម្នាក់​។

នេះ​ជា​ការ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​រវាង​អ្នក​ឈ្នះ​ទាំង​១៦​នាក់ ដើម្បី​ឱ្យ​អ្នក​ឈ្នះ​ក្នុង​ជុំ​ទី​១​ទាំង​១៦ ប្រកួត​ទម្លាក់​គ្នា​យក​តែ​៨​នាក់ ក្នុង​ស​ប្ដា​ហ៍​ទី​២​។

កីឡាករ​ទាំង​ពីរ​រូប បង្គោល​ក្រហម អេ ហនុមាន គឺជា​កីឡាករ​ជើង​ល្បីឈ្មោះ និង​មាន​ប្រវត្តិ​ធ្លាប់​ខ្លាំង​ស្ទើរ​គ្រប់​សង្វៀន​មក​ហើយ ទើប​ក្រោយ​ការ​បញ្ចប់​ការ​ប្រកួត ហើយ​លទ្ធផល​បង្ហាញ​ថា បង្គោល​ខៀវ​ដែល​ជា​កីឡាករ​វ័យក្មេង និង​មិនសូវ​មានឈ្មោះ​បោះ​សំលេង ជា​អ្នក​ផ្ដួល​ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​១ ហាក់​ធ្វើ​ឱ្យ​អ្នក​ណា​ៗ​ក៏​ជួយ​អបអរ​។

កីឡាករ​បង្គោល​ខៀវ ក៏​បង្ហាញ​អារម្មណ៍​លោត​កញ្ជ្រោល​សប្បាយ​អរ​ចង់​ហោះ ព្រោះតែ​ឈ្មោះ​របស់​ខ្លួន​ត្រូវ​បាន​ប្រកួត​ក្នុង​វគ្គ​៨​នាក់ ដែល​សាមីខ្លួន​ខ្លួនឯង ក៏​មិន​នឹក​ស្មានថា​អាច​ឆ្លង​ផុត​កីឡាករ ម៉​ន ភារ​ម្យ ផង​ដែរ​។

យ៉ាងណាមិញ​លោក​នៅ​តែ​បង្ហាញ​អារម្មណ៍​ភ័យ​ៗ​សម្រាប់​ការ​ប្រកួត​ជម្រុះ​ក្នុង​វគ្គ​បន្ត ដោយ​មិន​ទាន់​ដឹង​ថា នឹង​មានសំណាង​បែប​នឹង​ម្ដងទៀត ឬ​ត្រូវ​ជ្រុះ​ហាលអាវ លែង​បាន​ប្រកួត​បន្ត​នោះ​ទេ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ