ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថយ​ចុះ​ថយ​ឡើង​ខ្ទេច​! ម្ចាស់ផ្ទះ​ទារ​សំណង​៤​ពាន់​ដុល្លារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ដែក​មួយ​គ្រឿង​បើក​ថយ​ចុះ ថយ​ឡើង ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បាន​ជ្រុល​ទៅ​បុក​កន្ទុយ​ដែក​បុក​ចូល​ផ្ទះ​លក់ដុំ និង​រាយ​សម្ភារ​ក្មេង​គ្រប់​ប្រភេទ យីហោ​ប៊េ​ប៊ី មាំ​មី ខូ​លិ​កសិន បណ្តាល​អោយ​រង​ការ​ខូចខាត​ម្ចាស់ផ្ទះ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ដែក​មួយ​គ្រឿង​បើក​ថយ​ចុះ ថយ​ឡើង ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បាន​ជ្រុល​ទៅ​បុក​កន្ទុយ​ដែក​បុក​ចូល​ផ្ទះ​លក់ដុំ និង​រាយ​សម្ភារ​ក្មេង​គ្រប់​ប្រភេទ យីហោ​ប៊េ​ប៊ី មាំ​មី ខូ​លិ​កសិន បណ្តាល​អោយ​រង​ការ​ខូចខាត​ម្ចាស់ផ្ទះ ដែល​ទាមទារ​សំណង​៤​ពាន់​ដុល្លារ ។ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៩ ផ្លូវ​២១៧ កែង​និង​ផ្លូវ​ច្រកចូល​ចាក់សំរាម​ចាស់​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​បាន​បើករថយន្ត​ដឹក​ដែក​សរសៃ​ម៉ាក FUSU ពណ៌​បៃតង​លា​យស ពាក់​ស្លាក​លេខ​ក្រចេះ 3A -0377 ពេញ​មួយ​រថយន្ត ហើយ​រថយន្ត​នោះ​មិនដឹង​ថា គោលបំណង​បើក​បត់​ក្នុង​ទិស​ដៅ​ទៅ​ណា​អោយ​បាន​ច្បាស់លាស់​នោះ​ទេ គឺ​រថយន្ដ​ខាងលើ គឺ​បាន​បើក​ថយ​ចុះ​ថយ​ឡើង​ទៅ​មុខ​បន្តិច​ទៅ​ក្រោយ​បន្តិច ក៏​ស្រាប់តែ​រថយន្ត​ទទឹង​ផ្លូវ បណ្តាល​អោយ​កន្ទុយ​ដែក​ជ្រុល​ទៅ​បុក និង​ទ្វារផ្ទះ យីហោ​ខាងលើ មាន​លក់ដុំ និង​រាយ សម្ភារ​ក្មេង​គ្រប់​ប្រភេទ បណ្តាល​អោយ​រង​ការ​ខូចខាត​ទ្វារ​រមូល និង​បែក​ទា្វរ​កញ្ចក់​ខ្ទាត​ទៅ​ប៉ះ​រថយន្ត​មួយ​គ្រឿង​ទៀត ដែល​ទុក​នៅផ្ទះ បណ្តាល​អោយ​រង​ការ​ខូចខាត​ថែម​ទៀត​ផង តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស ។

ក្នុង​ហេតុការណ៍​នេះ​ដែរ​មាន​តំណាង​ភាគី​ទាំង​សង្ខាង​បាន​មក​សម្របសម្រួល​ដោយ​ខាង​ម្ចាស់ផ្ទះ​ទាមទារ​សំណង​៤​ពាន់​ដុល្លារ តែ​ពេល​នោះ​ខាង​រថយន្ត​បានអោយ​សំណង់​៣​ពាន់​ដុល្លារ តែ​ខាង​ខាង​ម្ចាស់ផ្ទះ​អត់​ព្រម​ទទួល ។

ក្រោយ​ពេល​កើតហេតុ​ដោយសារ​តែ​ការ​ចរចារ​គ្នា​អត់​ត្រូវ រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច
ជំនាញ​បាន​ចុះ​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការ​រិ​យា​ល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ