ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រៀវ​ណាស់​! ក្បាល​ដោយឡែក ខ្លួន​ដោយឡែក ​ក្នុង​គ្រោះថ្នាក់​យ៉ាង​រន្ធត់

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ជា​អ្នកបើកបរ​ម៉ូតូ​ម្នាក់​បានស្លាប់​​ដាច់​ក្បាល​ចេញពី​ស្មា​ស្តែង​ៗ​ធ្លាក់​ចូល​គុម្ពោត​ព្រៃ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​កែ​ច្នៃ​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿងក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​យប់​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ខាងលិច​រោង​ម៉ាស៊ីនកិនស្រូវ​តាណ​ង​ប្រហែល​៥០​ម៉ែត្រ ស្ថិត​ក្នុង ភូមិ​ទឹកថ្លា…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ជា​អ្នកបើកបរ​ម៉ូតូ​ម្នាក់​បានស្លាប់​​ដាច់​ក្បាល​ចេញពី​ស្មា​ស្តែង​ៗ​ធ្លាក់​ចូល​គុម្ពោត​ព្រៃ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​កែ​ច្នៃ​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿងក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​យប់​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ខាងលិច​រោង​ម៉ាស៊ីនកិនស្រូវ​តាណ​ង​ប្រហែល​៥០​ម៉ែត្រ ស្ថិត​ក្នុង ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោក សួន នី​ប៉ូ នាយ​ផ្នែក​ចរាច​ណ៍​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ សួន សុខ​នី ភេទ​ប្រុស រស់នៅ​ភូមិ​បត់​ត្រង់ ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ជា​អ្នក​បើក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ ១R-២៨៦០ ។ ចំណែក​រថយន្ត​កែ​ច្នៃ ពណ៌​ខៀវ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់ ។

លោក​បន្ត​ថា ចំពោះ​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះ​ចរាចរណ៍​ដ៏​គួ​ឲ្យ​រន្ធត់​ខាងលើ​នេះ គឺ​បណ្តាល​មក​ពី​អ្នកបើកបរ​រថយន្ត​កែ​ច្នៃ​បើក​ប្រជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ​ហើយ​ស្រប​ពេល​មេឃ​កំពុង​ភ្លៀង​ក៏​បុក​ជាមួយ​ម៉ូតូ​ជន​រង​គ្រោះក្នុងទិសដៅបញ្ច្រាសគ្នា​ បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ដាច់​ក្បាល​ធ្លាក់​ចូល​គុម្ពោត​ព្រៃ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ។ ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្ត​កែ​ច្នៃ​បាន​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​តែ​រថយន្ត​កែ​ច្នៃ​នៅ​កន្លែង​កើតហេតុ​។

ក្រោយ​ពី​ធ្វើការ​វាស់វែង​រួច សមត្ថកិច្ច​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ឱ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំពោះ​ម៉ូតូ​និង​រថយន្ត​កែ​ច្នៃ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ស្នងការ​នគរ​បាន​ខេត្ត ដើម្បី​ស្វែងរក​អ្នកបើកបរ​រថយន្ត​កែ​ច្នៃ​ឱ្យ​ចូលខ្លួន​មក​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ