ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់ណាស់! មិនដឹងថាប្រុសឬស្រីទេ ខ្ទេចសុសសាច់អស់ហើយ​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​បាន​បុក​និង​កិន​ជន​រង​គ្រោះ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ហើយ​សព​ជន​រង​គ្រោះ​ខ្ទេចសុសសាច់​​ដាច់​ដូច​គេ​ចិញ្ច្រាំ មិន​ស្គាល់​ទាន់​អត្តសញ្ញាណ និង​មិនដឹង​ថា​ជា​មនុស្ស​ប្រុស​ឬ​មនុស្ស​ស្រី​នៅឡើយ​ទេ ។ ហេតុការណ៍​គួរ​​​ឱ្យរន្ធត់​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​ចន្លោះ​ម៉ោង​៣​ទៅ​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​១១…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​បាន​បុក​និង​កិន​ជន​រង​គ្រោះ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ហើយ​សព​ជន​រង​គ្រោះ​ខ្ទេចសុសសាច់​​ដាច់​ដូច​គេ​ចិញ្ច្រាំ មិន​ស្គាល់​ទាន់​អត្តសញ្ញាណ និង​មិនដឹង​ថា​ជា​មនុស្ស​ប្រុស​ឬ​មនុស្ស​ស្រី​នៅឡើយ​ទេ ។

ហេតុការណ៍​គួរ​​​ឱ្យរន្ធត់​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​ចន្លោះ​ម៉ោង​៣​ទៅ​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៩ លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​១៥៦-១៥៧ ស្ថិត​នៅ​ក្នុងភូមិ​អូរ​តា​ហយ ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហ​នុ ។

បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​សាវតា​ជន​រង​គ្រោះ និង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​អ្នកបើកបរ​រថយន្ត​បង្ក​យក​មក​ចាត់ការ​តាម​នីតិវិធី ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ