ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មិនទាន់ដល់​ផ្ទះ​បុណ្យបងប្អូនផង​ បែរជា​ជួបគ្រោះ​អកុសលតាមផ្លូវ ស្លា.ប់ និង​របួសច្រើន​នាក់​

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបាន​ឱ្យ​ដឹង​ថា ក្មេង​អាយុ៣ឆ្នាំ​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​ ចំណែក​មនុស្ស​៥​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​ស្រាល ដោយឡែក​រថយន្តមួយគ្រឿង​ម៉ាកឡិចស៊ីស​​ RX300 បាន​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បើករថយន្តធ្លាក់ផ្លូវក្រឡាប់ជា​ច្រើន​ត្រឡប់ បណ្តាល​​​ឱ្យ​ក្មេងម្នាក់បានស្លាប់…

ខេត្តកំពង់ឆ្នាំង ៖ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបាន​ឱ្យ​ដឹង​ថា ក្មេង​អាយុ៣ឆ្នាំ​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​ ចំណែក​មនុស្ស​៥​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​ស្រាល ដោយឡែក​រថយន្តមួយគ្រឿង​ម៉ាកឡិចស៊ីស​​ RX300 បាន​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បើករថយន្តធ្លាក់ផ្លូវក្រឡាប់ជា​ច្រើន​ត្រឡប់ បណ្តាល​​​ឱ្យ​ក្មេងម្នាក់បានស្លាប់ និងមនុស្សចំនួន​៥នាក់​ផ្សេងទៀត​បា​នរង​របួសធ្ងន់និង​ស្រាល ។​

ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍បង្កឡើង​ដោយខ្លួន​ឯងនេះ​បានបង្ក​​ឱ្យមានការ​ភ្ញាក់​ផ្អើល​​កើតឡើង​​កាលពី​​វេលា​ម៉ោង១១និង៣០នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី១០ ខែឧសភា​ ឆ្នាំ២០១៩ នៅ​ចំណុច​ផ្លូវ​កោង​ ស្ថិត​ក្នុងភូមិ​ច្រ​ណូ​ក ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ។

តាម​ប្រភពពី​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​មួយគ្រឿង​​ខាងលើ​ម៉ាកឡិចស៊ីស​ RX300 ពាក់​ស្លាក​លេខ​សៀមរាប ២B-១១៦៩ បើកបរ​ដោយ​បុរស​មិន​ស្គាល់ឈ្មោះ ​នៅ​ក្នុង​រថយន្ត​មាន​មនុស្ស​ជិះ​ចំនួន៥នាក់មិនស្គាល់​អត្ត​សញ្ញាណ ។​

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ​មុន​ពេល​កើតហេតុ​ គេឃើញ​រថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX300​ខាងលើ​បាន​ធ្វើ​ដំណើរ​ចេញពី​ខេត្តសៀមរាប​មក​ខេត្ត​កំពង់​ឆ្នាំង ​បើកបរ​ភូមិ​គោក​ព្រះ ឡើង​មក​ស្រុក​កំពង់លែង ក្នុង​គោលបំណង​ចូលរួម​​ពិធី​បុណ្យ​បងប្អូន​នៅ​ខេត្តកំពង់ឆ្នាំង តែ​ជា​អកុសល មក​ដល់​ចំណុច​កើតហេតុ​ជា​ផ្លូវ​កោង ដោយសារ​រថយន្ត​មាន​ល្បឿន​លឿន​ពេក​ ហើយ​ម្យ៉ាង​ទៀត​អ្នកបើកបរ​មិន​ស្គាល់​ភូមិសាស្ត្រ​ ​ស្រាប់តែ​​រថយន្ត​ជ្រុល​ធ្លាក់​ផ្លូវក្រឡាប់​ជា​ច្រើន​ត្រឡប់ បណ្តាល​ឱ្យ​ស្លាប់​ក្មេង​អាយុ​៣ឆ្នាំ​ម្នាក់នៅនឹង​កន្លែងកើតហេតុ ​ចំណែក​​មនុស្ស​ចំនួន​៥នាក់​ផ្សេង​បាន​រង​របួសធ្ងន់​ស្រាល ។

​ក្រោយ​ពេល​កើតហេតុ​ ក្រុម​គ្រួ​សារបាន​បញ្ជូន​សព​ក្មេង​រង​គ្រោះ​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ចំណែក​អ្នក​រង​របួស​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ