ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើលអស់សមត្ថកិច្ច! ស្រែកតាមអាយឌីថាកម្លាំងនគរបាលផ្សារចាស់ម្នាក់កញ្ឆក់ថង់លុយពីស្ត្រីម្នាក់នៅលើសួនច្បារផ្សារចាស់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១១ និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៩ នេះ​នៅ​ចំណុច​លើ​សួនច្បារ​ផ្សារ​ចាស់​(​ខាងជើង​ផ្សារ​ចាស់​) ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ ១០៨ ក្នុង​សង្កាត់​វត្ត​ភ្នំ…

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១១ និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៩ នេះ​នៅ​ចំណុច​លើ​សួនច្បារ​ផ្សារ​ចាស់​(​ខាងជើង​ផ្សារ​ចាស់​) ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ ១០៨ ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ​នោះ​មាន​ហេតុ​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​មួយ​កើតឡើង​ទៅ​ដល់​កម្លាំង​មាន​សមត្ថកិច្ច​ខណ្ឌដូនពេញ ។

ដោយ​បាន​ចុះ​ម​កក​ដល់​កន្លែង​កើតហេតុ​ដោយ​មាន​គេ​ស្រែក​តាម​វិទ្យុទាក់ទង​កា​ណា​ល់​អាយ​ឌី​របស់​ខណ្ឌដូនពេញ​ថា «​កម្លាំង​នគរបាល​ផ្សារ​ចាស់​ម្នាក់​បាន​ធ្វើ​សកម្មភាព​មក​កញ្ឆក់​យក ថង់​លុយ ពណ៌​ខ្មៅ​មួយ​ពី​ស្ត្រី​ម្នាក់​នៅ​លើ​សួនច្បារ​ផ្សារ​ចាស់​» ខណៈ​ដែល​ចុះ​រៀបចំ​ធ្វើ​សណ្តាប់ធ្នាប់​នោះ ។

ស្ត្រី​ម្នាក់​ឈ្មោះ ច័ន្ទ បុប្ផា អាយុ​២៨​ឆ្នាំ បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នាង​បាន​មក​អង្គុយ​លក់​ឆ្នោត​កោស​របស់​ខ្មែរ នៅ​ចំណុច​ក្រោម​ដើមឈើ​លើ​ចិញ្ចើម​ផ្លូវ​លើ​សួនច្បារ​ផ្សារ​ចាស់​ខាងលើ ដូច​សព្វមួយដង ហើយ​មីង​របស់​ខ្លួន​ម្នាក់​មាន​អាយុប្រមាណ​ជា​ជាង​៥០​ឆ្នាំ​ម្នាក់ ដែល​មានមុខរ​បរជា​អ្នកលក់​ទឹកអំពៅ នៅ​ក្នុង​ផ្សារ​ដោយ​មាន​កាន់​ថង់​ខ្មៅ​មួយ​ជាប់​នឹង​ខ្លួន​ផង ដែរ​នោះ​បាន​មក​អង្គុយ​ហូប​នំ​បញ្ចុក​នៅ​ក្បែរ​កន្លែង​របស់​នាង​លក់ ។ ពេល​នោះ​ក៏​មាន​កម្លាំង​មាន​សមត្ថកិច្ច​របស់​ផ្សារ​ចាស់​មួយ​ក្រុម​នាំ​គ្នា​ចុះ​មក​ដើរ​ធ្វើ​សណ្តាប់ធ្នាប់​នៅ​ទី​នេះ ហើយ​ក៏​បាន​ហៅ​មីង​របស់​នាង​ធ្វើការ​សួរនាំ និង​ប្រាប់​អោយ​មីង​របស់​នាង​បើក​ថង់​ខ្មៅ​មួយ​ដែល​នៅ​ជាប់ និង​ខ្លួន ហើយ​ពួក​គាត់​ក៏​បាន​យក​អាយ​កូប​ទៅ​កូរ​មើល​ខាងក្នុង​ក្រែង​មាន​ក្រដាស់​កន្ទុយលេខ ។

ព្រោះ​កន្លង​មក​រូប​គាត់​ធ្លាប់​បាន​លួច​កត់​ឆ្នោត​យួន និង​ឈប់​វិញ ក្រោយ​ពី​មានការ​ព្រមាន​ចាប់​អំពី​សំណាក់​កម្លាំង​អាជ្ញាធរ​នា​ពេល​កន្លង​មកនេះ ហើយ​រូប​គាត់​ក៏​បាន​ប្តូរ​ទៅ​លក់​ទឹកអំពៅ​នៅ​ក្នុង​ផ្សារ​ជាមួយ និង​ប្តី​របស់​គាត់​វិញ​ហើយ​ដែរ តែ​ដោយ​រក​មិនឃើញ​ទើប​ពួក​គាត់​អនុញ្ញាតិ​អោយ​មីង​របស់​គាត់​ត្រឡប់​ទៅ​វិញ និង​មិនឃើញ​ត្រូវ​បាន​គេ​ដកហូត​យក​អ្វី​ឡើយ​ផង​ដែរ ។ លុះ​បន្តិច​ក្រោយមក​ក៏​នាង​បានឃើញ​មាន​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​ជា​ច្រើន​នាក់​ចុះ​មក​ដល់​កន្លែង​របស់​នាង​ព្រោងព្រៀត និង​សួរនាំ​រឿង​ថា «​មាន​នគរបាល​ផ្សារ​ចាស់​ម្នាក់​បាន​កញ្ឆក់​យក​ថង់ លុយ​ពណ៌​ខ្មៅ​ពី​ស្ត្រី​ម្នាក់​» នេះ​កើតឡើង​តែ​ម្តង ។

លោក ទិ​ត្យ វិសាល បាន​ប្រាប់​ឱ្យ​ដឹង​ថា ពាក់ព័ន្ធ​ទៅ​នឹង​ករណី​នេះ​ដែរ ក្នុង​នាមរូប​លោក​ជា​នគរបាល​មាន​តួនាទី​ប្រចាំការ នៅ​ផ្សារ​ចាស់​នេះ​មួយ​រូប​ដែរ​នោះ គឺ​រូប​លោក​មិន​បានដឹង​រឿង​អ្វី​ឡើយ ហើយ​ក៏​មិន​មាន​កម្លាំង​របស់​លោក​ណា​ម្នាក់​ចុះ មក​ធ្វើ​សណ្តាប់ធ្នាប់​នៅ​ចំណុច​ខាងលើ​ដែរ ។ ខណៈ​ដែល​រូប​លោក​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ផ្សារ​នោះ​ក៏​ស្រាប់ តែ​មាន​សំឡេង​ស្រែក​តាម​វិទ្យុទាក់ទង (​អាយ​ឌី​) មួយ​បាន​ស្រែក​ឡើង​សួរ​ថា​«​តើ​នគរ បាល​ផ្សារ​ចាស់​ណា​ម្នាក់​បាន​កញ្ឆក់​យក​ថង់​លុយ ពណ៌​ខ្មៅ​មួយ​ពី​ស្ត្រី​ម្នាក់​ឬទេ? » ។

លោក​ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​មានការ​ភ្ញាក់ផ្អើល​ថា «​មានរឿង​នគរបាល​ម្នាក់​មក​កញ្ឆក់​យក​លុយ​ពី​ស្ត្រី​ម្នាក់​» ភ្លាម​នោះ​លោក​ក៏​បាន​ចុះ​មក​ដល់ រួម និង​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌដូនពេញ​ជា​ច្រើន​នាក់​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​តែ​មិន​បានឃើញ​មាន​ស្ត្រី​រង​គ្រោះ​ដូច​ការ​ស្រែក​តាម​អា​ឌី​នោះ​ឡើយ ហើយ​រឿង​នេះ​ដែរ ទំនងជា​អាច​កើតឡើង​ពី​ការ​ភាន់ច្រឡំ​ប៉ុណ្ណោះ ។

គួរ​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ​មាន​បុរស​ម្នាក់​ទំនងជា​មន្ត្រី​ថ្នាក់ខ្ពស់​របស់​នគរបាល​ខណ្ឌដូនពេញ​ម្នាក់​បាន​ស្រែកសួរ​គេឯង​តាម​វិទ្យុទាក់ទង (​អាយ​ឌី​)​ថា «​តើ​មាន​នគរបាល​ផ្សារ​ចាស់​ណា​ម្នាក់​បាន​មក​កញ្ឆក់​យក​ថង់​លុយ​ពណ៌​ខ្មៅ​មួយ​ពី​ស្ត្រី​ម្នាក់​នៅ​លើ​សួនច្បារ​ទេ?​» ទំនងជា​មាន​អ្នក​ប្តឹង​នោះ ។ ទើប​ភ្លាម​នោះ​បង្ក​អោយ​ការ​ភ្ញាក់ផ្អើល​ដេញដោល​សួរនាំ​គ្នា​យ៉ាង​ខ្លាំង មិនតែប៉ុណ្ណោះ​ក៏​មាន​កម្លាំង​នគរបាល​សាលា​ខណ្ឌដូនពេញ យ៉ាងច្រើន​ចុះ​មក​ដល់​លើ​សួនច្បារ ផ្សារ​ចាស់​ព្រោងព្រៀត​ធ្វើការ​សួរនាំ​ពី​រឿង​នេះ អស់​រយៈពេល​យ៉ាង​យូរ​ដែរ តែ​មិន​មាន​ជន​រង​គ្រោះ​ណា​ម្នាក់​ចេញ​មុខ​មក​អះអាង​ឡើយ ទើប​កម្លាំង​មាន​សមត្ថកិច្ច​ទាំងនោះ​វិល​ល​ត្រឡប់​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ