ព្រៃវែង ៖ នៅវេលាម៉ោង៣រសៀលថ្ងៃទី១០ ឧសភា នេះកំលាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ យកទៅធ្វើត្រាប់បង្ហាញពីសកម្មភាពរបស់ខ្លួន ដែលបានសម្លាប់នារីរងគ្រោះ ក្រោមការចោមរោមមើលយ៉ាងកកកុញ ពីសំណាក់ប្រជាពលរដ្ឋ នៅទីតាំងកើតហេតុផ្ទាល់ ។
ប្រភពដដែលនេះបានឲ្យដឹងថា ក្រោយពេលត្រូវចាប់ខ្លួន នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាព រូបគេពិតជាបានធ្វើសកម្មភាពរឹត.ក សម្លាប់នារីរងគ្រោះឈ្មោះ ផែ ស្រីម៉ាក់ ពិតមែន ដោយសារតែមានទំនាស់ រហូតឈានដល់វាយប្រតាយប្រតប់គ្នា នៅក្នុងបន្ទប់កើតហេតុ។
ជនសង្ស័យបានបន្តទៀតថា រូបគេ និងនារីរងគ្រោះគឺជាសង្សារនឹងគ្នា មានប្តីប្រពន្ធ និងកូនរៀងៗខ្លួន ហើយនៅពេលកើតហេតុ ពួកគេមានបំណងចូលទៅរួមភេទធម្មតាទេ ប៉ុន្តែមិនទាន់បានអីផង ស្រាប់តែនារីរងគ្រោះ បង្ខំអោយរូបគេលែងលះប្រពន្ធ ចំណែករូបនាងលែងប្តី ហើយទៅរួមរស់នឹងគ្នាជាប្តីប្រពន្ធពេញសិទ្ធិ តែរូបគេមិនព្រម ទើបកើតទៅជាជម្លោះវាយប្រតាយប្រតប់គ្នា រហូតដល់រូបគេត្រូវបង្ខំចិត្តរឹត.ក សម្លាប់នាងតែម្តងទៅ ៕
គួររំលឹកថា កាលពីល្ងាចថ្ងៃទី8 ឧសភាកន្លងទៅ មានហេតុការណ៍ប្រទះឃើញស្ត្រីខាងលើបានស្លាប់ នៅក្នុងបន្ទប់លេខ207 ផ្ទះសំណាក់រំចង់ ក្នុងភូមិ5 ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង ជាករណីឃាតកម្ម ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ជា ជាង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានរឹត.កសម្លាប់នារីជនរងគ្រោះឈ្មោះ ផៃ ស្រីម៉ាក់ អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិព្រែបាក់ ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានចាប់ខ្លួនយកទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែងដើម្បីចាត់ការតាមនីតិវីធី ៕
ចែករំលែកព័តមាននេះ