ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង ៖ ការ​ចង់​ផ្លាស់​ប្តូរ​របប​ដឹកនាំ​ប្រទេស​របស់​ក្រុមប្រឆាំង​ទទួល​បរាជ័យ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

រាជធានី​ភ្នំពេញ ៖ សម្តេច ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អះអាង​ថា​ការ​ចង់​ផ្លាស់​ប្តូរ​របប​ដឹកនាំ​ប្រទេស​របស់​ក្រុមប្រឆាំង​បាន​ទទួល​បរាជ័យ តាំងពី​ឆ្នាំ​២០១៣ មក​ម្ល៉េះ តាម​រយៈ​ធ្វើ​បាតុកម្ម​ចង់ និង​បដិវត្តន៍​ពណ៌…

រាជធានី​ភ្នំពេញ ៖ សម្តេច ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អះអាង​ថា​ការ​ចង់​ផ្លាស់​ប្តូរ​របប​ដឹកនាំ​ប្រទេស​របស់​ក្រុមប្រឆាំង​បាន​ទទួល​បរាជ័យ តាំងពី​ឆ្នាំ​២០១៣ មក​ម្ល៉េះ តាម​រយៈ​ធ្វើ​បាតុកម្ម​ចង់ និង​បដិវត្តន៍​ពណ៌ ដើម្បី​ទម្លាក់​រដ្ឋាភិបាល​ស្របច្បាប់ ។ ថ្លែង​ក្នុង​ពិធី​ប្រកាស និង​ផ្ទេរ​តួនាទី​អភិបាលខេត្ត​ម​បន្ទាយ​មាន​ជ័យ នា​ព្រឹក​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៩ សម្តេច​ក្រឡាហោម ស ខេ​ង បាន​លើក​ឡើង​ថា យ៉ាង​ដូច្នេះ​ថា អ្នកនយោបាយ​ខ្មែរ​គ្រប់​និន្នាការ​បាន​ស្រុះស្រួល​គ្នា​ជ្រើសរើស​យក​របប​មួយ ដែល​អាច​ទទួលយក​បាន​ទាំងអស់​គ្នា គឺ​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ។

សម្តេច​បាន​បញ្ជាក់​ថា « អី​ញ្ចឹ​ង​ផ្លូវ​កំពុង​តែ​ដើរ​នេះ​ទាំង​ថ្នាក់ដឹកនាំ និង​ប្រជាពលរដ្ឋ​បាន​ពេញចិត្ត ។ ប៉ុន្តែ​អ្នក​ដែល​មាន​និន្នាការ​ទៅ​លើ​របប​នយោបាយ​ណាមួយ​នោះ (​ក្រុមប្រឆាំង​) ពី​អតីតកាល​តែង​តែង​វិភាគ​រិះគន់​ទៅ​លើ​សកម្មភាព​របស់​រដ្ឋាភិបាល​ថា មិន​ស្រប​នឹង​គំនិត​របស់​ខ្លួន ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​លើក​ឡើង​ថា បដិវត្តន៍​ពណ៌​របស់​ក្រុមប្រឆាំង​ត្រូវ​បាន​បរាជ័យ​ហើយ កាលពី​ឆ្នាំ​២០១៣ ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​កន្លង​មក ។ សម្តេច ស ខេ​ង បាន​បញ្ជាក់​ការ​ធ្វើ​បដិវត្តន៍​ពណ៌​របស់​ក្រុមប្រឆាំង​យ៉ាង​ដូច្នេះ​ថា «​រឿង​អី​មិ ន​ថា បដិវត្តន៍​ពណ៌ ព្រោះ​យក​ផ្កា​កុលាប ផ្កាឈូក ទៅ​ឲ្យ​កងរាជអាវុធហត្ថ កង​នគរបាល​ជាតិ​ឬ​សមត្ថកិច្ច​ឈរ ដើម្បី​យាម​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ ។ យក​ទៅ​ពេល​នឹង​បើក​កងទ័ព​នគរបាល កងរាជអាវុធហត្ថ​ទទួលយក នោះ​គេ​នឹង​ថា បដិវត្តន៍​ពណ៌​ទទួល​បាន​ជោគជ័យ ដោយ​ហៅ​ថា បដិវត្ត​ផ្កាឈូក ឬ​បដិវត្ត​ផ្កា​កុលា ។ ប៉ុន្តែ​កងកម្លាំង​មិន​យក​» ។

សម្តេច​ក៏​បាន​អំពាវនាវ​ឲ្យ​មានការ​កសាង​លទ្ធិប្រជាធិបតេយ្យ ដោយ​កុំ​នាំ​គ្នា​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ ។ ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​បាន​នោះ​មិន​ត្រឹមតែ​តិច​ទាញ ឬ​រិះគន់​ទេ​ហៅ​លទ្ធិប្រជាធិបតេយ្យ ។ គឺ​ត្រូវធ្វើ​ជាក់ស្តែង​ដូច​ជា ចាត់តាំង​ការ​បោះ​ឆ្នោត​ឲ្យ​គ្រប់​អាណត្តិ និង​ដោយ​សេរី យុត្តិធម៌ គ្មាន​អំពើ​ហិង្សា ។ មាន​សិទ្ធិ​បញ្ចេញមតិ ។ ឆ្លើយ​នឹង​ការ​ចោទ​ថា មានការ​រិ​ត​ត្បិត​សិទ្ធិ​បញ្ចេញមតិ​ត្រូវ​បាន​សម្តេច ស ខេ​ង បដិសេធន៍​ថា មិន​ដូច​ទាំងស្រុង​នោះ​ទេ ព្រោះថា មាន​អ្នក​សារព័ត៌មាន​សង្ក​ម​ស៊ី​វិល​ច្រើន ។ ជាង​នេះ​រដ្ឋាភិបាល​បាន​កំពុងធ្វើការ​កែទម្រង់​ការ​គ្រប់គ្រង​រដ្ឋបាល ផ្លាស់​ប្តូរ​ទំលាប់​ចាស់ … ។ ទាំងនេះ គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​កសាង​លទ្ធិប្រជាធិបតេយ្យ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ