ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែកសំណុំរឿង​ចាប់​បាន​ឃាតករ​សម្លា.ប់​​ប្រពន្ធ​គេ ​ក្នុង​សំណាក់​«​រំ​ចង់​»

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍បន្ត​ឱ្យដឹងថា ជនសង្ស័យជា​ឃាតកររឹត.កសម្លាប់ស្ត្រី​ម្នាក់​ដែល​ម​ាន​ប្តីជាមន្ត្រី​អាវុធហត្ថ​​ស្រុកលើកដែក ត្រូវបានកំលាំងអាវុធហត្ថខេត្តព្រៃវែងវែកមុខ និង​​ចាប់​ឃាត់​ខ្លួន​បានហើយ ​នៅចន្លោះម៉ោង០៨ព្រឹកថ្ងៃទី១០ ឧសភា នេះ នៅចំណុចឃុំសំរោងធំ​​…

ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍បន្ត​ឱ្យដឹងថា ជនសង្ស័យជា​ឃាតកររឹត.កសម្លាប់ស្ត្រី​ម្នាក់​ដែល​ម​ាន​ប្តីជាមន្ត្រី​អាវុធហត្ថ​​ស្រុកលើកដែក ត្រូវបានកំលាំងអាវុធហត្ថខេត្តព្រៃវែងវែកមុខ និង​​ចាប់​ឃាត់​ខ្លួន​បានហើយ ​នៅចន្លោះម៉ោង០៨ព្រឹកថ្ងៃទី១០ ឧសភា នេះ នៅចំណុចឃុំសំរោងធំ​​ ស្រុកកៀនស្វាយ ខេត្ត​កណ្តាល ។

គួររំលឹកថា នៅក្នុងបន្ទប់លេខ207 ផ្ទះសំណាក់រំចង់ ក្នុងភូមិ5 ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃ​វែង​ កាលពីល្ងាចថ្ងៃទី8 ឧសភាកន្លងទៅ មានហេតុការណ៍​ប្រទះឃើញ​ស្ត្រី​ខាងលើបាន​ស្លាប់ ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានចាប់ខ្លួនត្រូវបាននាំខ្លួនយកទៅកាន់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង ដើម្បី​សាកសួរបន្ត ។

គិតត្រឹមវេលាម៉ោង១១ជាងនេះថ្ងៃដដែល ជនសង្ស័យរូបនេះត្រូវបានស្គាល់ឈ្មោះ ជា ជាង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ រី​ឯ​នារីជនរង​គ្រោះ​ឈ្មោះ ផៃ ស្រីម៉ាក់ ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិព្រែបាក់ ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល​។

​បើតាមមន្ត្រីអាវុធ​ហត្ថខេត្តបានលួចបង្ហើបប្រាប់ថា នឹងនាំជនសង្ស័យរូន​ទៅធ្វើត្រាប់ពី​សកម្មភាព​សម្លាប់​នារីរងគ្រោះ​ឡើងវិញនៅផ្ទះសំណាក់រំចង់ ដែលជាកន្លែងកើតហេតុ ក្នុងថ្ងៃនេះដដែល ។​

ព័ត៌មានបន្ថែម​នឹង​មានផ្សាយបន្តទៀត ។ គួររំលឹកថា ៖ ភ្ញាក់​ព្រើត​ពេល​ដឹង​ថា នាង​មាន​ប្តីជា​មន្ត្រី​អាវុធហត្ថ​ស្រុក​លើក​ដែក​…!

ព័ត៌មានបន្ថែមនឹង​មានផ្សាយជូនបន្តទៀត ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ