ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹក​សំពីងសំពោង​ខ្ពស់​ហួស​កម្រិត​បើក​ទាក់​ស្លាក​ប៉ាណូ​សាលា​រាជធានី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ធន់​ធំ​ដឹក​ទំនិញ​របស់​ក្រុមហ៊ុន​យីហោ (​ធ ន​) ដឹក​ឥ​វ៉ា​ន់​សំពីងសំពោង​ខ្ពស់​ហួសកំណត់​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​271 បើក​ទៅ​ទាក់​នឹង​ស្លាក​ប៉ាណូ​របស់​សាលា​រាជធានី​ត្រូវ​សមត្ថកិច្ច​ហាមឃាត់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៩ ខែឧសភា​នេះ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ធន់​ធំ​ដឹក​ទំនិញ​របស់​ក្រុមហ៊ុន​យីហោ (​ធ ន​) ដឹក​ឥ​វ៉ា​ន់​សំពីងសំពោង​ខ្ពស់​ហួសកំណត់​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​271 បើក​ទៅ​ទាក់​នឹង​ស្លាក​ប៉ាណូ​របស់​សាលា​រាជធានី​ត្រូវ​សមត្ថកិច្ច​ហាមឃាត់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៩ ខែឧសភា​នេះ នៅ​តាម​បណ្តោយ​ផ្លូវ 271 ទល់មុខ​នឹង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ស្ថិត​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ​គេ​រថយន្ដ​ធន់​ធំ​មួយ​គ្រឿង​ម៉ាក Fuso ពណ៌​បៃតង ពាក់​ស្លាក​លេខ​បាត់ដំបង 3A-0538 ជា​រថយន្ត​របស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន (​ធ ន​) មាន​ដឹក​ទំនិញ​សំពីងសំពោង បើក​តាម​បណ្ដោយ​ផ្លូវ​271 ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង មក​ដល់​កន្លែង​កើតហេតុ​ដោយសារ តែ​រថយន្ត​នោះ​ដឹក​ឥ​វ៉ា​ន់​ខ្ពស់​ពេក ទើប​បណ្តាល​ឲ្យ​ទាក់​នឹង​ស្លាក​ប៉ាណូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់​សាលា​រាជធានី ដែល​មាន​កម្ពស់​5.2 ម៉ែត្រ តែ​មិន​បាន​ខូចខាត​ទេ គ្រាន់តែ​បើក​ទៅ​មុខ​មិន​រួច ភ្លាម​ៗ​នោះ​អ្នក​ឃើញ​ហេតុការណ៍​បាន​រាយការណ៍​ទៅ​ខាង​សមត្ថកិច្ច​មូលដ្ឋាន​ភ្លាម​ៗ ចុះ​មក​ដល់​កន្លែង​កើតហេតុ​ក៏​ឃាត់​រថយន្ត​នោះ រាយការណ៍​ទៅ​ថ្នាក់លើ ដើម្បី​ចុះ​មក​ត្រួតពិនិត្យ ។

បន្ទាប់​ពី​ឃាត់​រថយន្ត​នោះ ខាង​ជំនាញ​ថ្នាក់លើ​ចុះ​មក​ត្រួតពិនិត្យ​ឃើញ​ថា ស្លាក​ប៉ាណូ​មិន​បាន​ខូចខាត​ទេ​ក៏​ធ្វើការ​ណែនាំ​អប់រំ​ម្ចាស់​រថយន្ត​រៀបចំ​ឥ​វ៉ា​ន់​ខ្លួន​អោយ​មាន​របៀបរៀបរយ​កុំអោយ​សំពីងសំពោង​បែប​នេះ​ទៀត ក៏​អោយ​រថយន្ត​នោះ​បន្តដំណើរ​ទៅ​មុខ​បន្ត​ទៀត ទៅ ដោយ​មិន​បាន​ធ្វើការ​ផាកពិន័យ​ចំពោះ​ការ​ដឹក​លើស​ចំណុះ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ