ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ោ ភា​រិ​ទ្ធ ប្រកាស​ស្វាគមន៍​ថៃ​ក្នុង​ព្រឹត្តិ​ការណ៍​​ប្រដាល់​ដណ្ដើម​ពាន​ជើងឯក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​មួយ​រយៈ​មុន គ្មាន​អ្នក​ស្នេហា​វិស័យ​ប្រដាល់​ណា​ម្នាក់​មិន​ស្គាល់​កីឡាករ យ៉េន ឌី​ណា ដែល​បាន​ប្ដូរ​មក​ប្រើ​ឈ្មោះ​ពិត​ថា ប៉ោ ភា​រិ​ទ្ធិ នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ កាលពី​មួយ​រយៈ​មុន គ្មាន​អ្នក​ស្នេហា​វិស័យ​ប្រដាល់​ណា​ម្នាក់​មិន​ស្គាល់​កីឡាករ យ៉េន ឌី​ណា ដែល​បាន​ប្ដូរ​មក​ប្រើ​ឈ្មោះ​ពិត​ថា ប៉ោ ភា​រិ​ទ្ធិ នោះ​ទេ ដោយ​គេ​បាន​ទាំង​កញ្ជ្រោល​អ្នកគាំទ្រ​ឱ្យ​ជាប់​ចិត្តនឹង​ថ្វីដៃ​របស់​គេ​នោះ​ផង ។ យ៉ាងណាមិញ ធៀប​នឹង​រយៈពេល​នោះ គេ​ហាក់​ធ្លាក់ដៃ​ជាង​មុន ខណៈ​ឱកាស​ឡើង​ប្រ​កួង​លើ​សង្វៀន​អន្តរជាតិ​ធំ​ៗ​ក៏​មិនសូវ​មាន ទើប​ធ្វើ​ឱ្យ​មានការ​កោតសរសើរ​ពេល​ឃើញ​គេ​ត្រឡប់​មក​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិ ការណ៍​ប្រដាល់​អន្តរជាតិ​ជា​ថ្មី TV5 Boxing Knock Out Series By K-Cement រដូវ​កាល​ទី​៥​របស់​ប៉ុស្ដិ៍​លេខ​៥ នា​ថ្ងៃ​សៅរ៍​ស្អែក​នេះ ។

ការ​ប្រកួត​ដែល​នឹង​ចាប់ផ្ដើម​ឡើង​ពី​ម៉ោង​៦​ល្ងាច​ទៅ​ត្រូវ​គេ​ឃើញ​មានការ​រំពឹង​ខ្ពស់​មិន​ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​មុន​ៗ​នោះ​ទេ ដោយសារ​តែ​ភាព​ជាក់ស្ដែង​គឺ​ព្រឹត្តិការណ៍​ដំណើរការ​ចំ​ពេល​ល្ងាច​ថ្ងៃ​សម្រាក ដែល​ជា​ថ្ងៃ​មនុស្ស​ម្នា​នៅ​តំបន់​ព្រែក​កំ​ពិស​និយម​មក​ទស្សនា​កកកុញ ស្របគ្នា​ដែល​នៅ​តំបន់​ប៉ុស្ដិ៍​លេខ​៥​ក៏​មាន​កំណើន​អ្នក​រស់នៅ​ច្រើន​ឡើង ក្រោយ​មាន​វត្តមាន​សំណង់​បុរី​ព្រោងព្រាត​ប្រដេញ​គ្នា ។

កីឡាករ​កម្ពុជា​ត្រូវ​បាន​គេ​ចាប់អារម្មណ៍​ហួសប្រមាណ​ក្រោយ​ពី​មានការ​ប្រកាស​ថា តម្រូវ​ឱ្យ​ស្វាគមន៍ Loom Leng ដែល​អ្នក​ណា​ៗ​ក៏​ស្គាល់​ថា​ជា​ជើង​ខ្លាំង​វ័យក្មេង​ហើយ​ធ្លាប់​ប្រកួត​ឈ្នះ​លើ​កីឡាករ​កម្ពុជា​កន្លង​មក ។ វត្តមាន​កីឡាករ​ទាំង​កម្ពុជា និង​ថៃ ក្នុង​ស​ប្ដា​ហ៍​នេះ មិន​ថា​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ឬ​ការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​ក្នុងស្រុក​ទេ ពិតជា​ធ្វើ​ឱ្យ​អ្នក​ស្នេហា​វិស័យ ប្រដាល់​មានការ​ចាប់អារម្មណ៍ ជា​ពិសេស​គឺ​វត្តមាន​របស់​កីឡាករ ប៉ោ ភា​រិ​ទ្ធ រឹតតែ​មានការ​ចាប់អារម្មណ៍ ដោយសារ​តែ​កីឡាករ​រូប​នេះ ត្រូវ​គេ​ដឹង​ថា​ជា​ជើង​ខ្លាំង​នៅ​មុន​ពេល​បាត់​មួយ​រយៈ ។

លោក សេង ក​ដិ​កា បញ្ជាក់​ថា សមាសភាព​ខាង​កម្ពុជា សម្រាប់​ការ​ប្រកួត​ជាមួយ​ថៃ លោក​ជឿជាក់​ខ្លាំង​លើ​កីឡាករ ប៉ោ ភា​រិ​ទ្ធិ ដោយសារ​តែ​កីឡាករ​រូប​នេះ ធ្លាប់​មាន​ស្នាដៃ​រាប់​មិន​អស់ ហើយ​លោក​ជឿ​ថា​កណ្ដាប់ដៃ និង​ភាព​ខ្លាំង​របស់​គេ​នឹង​ល្អ ទើប​លោក​សម្រេច​ដាក់​ឱ្យ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ក្នុង​ស​ប្ដា​ហ៍​ប្រកួត​ជម្រុះ​រវាង​កីឡាករ​ខ្លាំង​ៗ​លើក​នេះ ។

លោក​ប្រកាស​ថា វត្តមាន​ចុះ​មក​របស់​កីឡាករ​ថៃ Loom Leng លោក​ទុកចិត្ត​កីឡាករ​កម្ពុជា​រូប​នេះ ទើប​លោក​ហ៊ាន​សម្រេច​ផ្គូផ្គង បើ​ទោះជា​មាន​អ្នកគាំទ្រ​ភាគច្រើន​ថា​កីឡាករ​កម្ពុជា​អាច​នឹង​ពិបាក​ទប់​ជាមួយ​កីឡាករ​ថៃ​ក្ដី ។ លោក​ថា កីឡាករ​កម្ពុជា និង​ថៃ សុទ្ធតែ​ត្រូវ​បាន​អះអាង​ថា​មានការ​ត្រៀមខ្លួន​ច្បាស់លាស់ ដោយសារ​តែ​ភាគី​ម្ខាង​ៗ​ចង់​ឈ្នះ​ការ​ប្រកួត​រៀងខ្លួន និង​មិន​ចង់​បាត់បង់​ក្រេ​ឌី​ត​ក្រោយ​ពេល​ប៉ះ​គ្នា​។

មួយគូ​នេះ មានការ​ចាប់អារម្មណ៍​ភាគច្រើន ថា​នឹង​មាន​អ្នក​ស្នេហា​វិស័យ​ប្រដាល់​ជក់ចិត្ត ដោយសារ​ជា​បទ​ពិសោធន៍ កីឡាករ​កម្ពុជា ប៉ោ ភា​រិ​ទ្ធិ មិនសូវ​មាន​ទម្លាប់​ឡើង​វ៉ៃ​លាក់​ដៃ​ស្រាប់​ទៅ​ហើយ ស្របគ្នា​ដែល​គេ​ក៏​ជា​កីឡាករ​វាយ​ស៊ូ ទៀត​គឺ​លោក​ពេញចិត្ត ។

ទោះបី​យ៉ាងណា លោក​ថា កីឡាករ​កម្ពុជា​ដ្បិតថា​រូប​លោក និង​អ្នកគាំទ្រ​ទុកចិត្ត​ពី​សមត្ថភាព​យ៉ាងហ្នឹង តែបើ​គេ​ប្រកួត​មិនល្អ ឬ​មិន​អស់ពី​សមត្ថភាព ក៏​ពិតជា​រង​ការ​រិះគន់​មិន​តិច​ដែរ ។ ដោយឡែក​សម្រាប់​គូប្រកួត​ជម្រុះ​ដណ្ដើម​យក​កៅអី​២​នាក់​ក្នុង​ស​ប្ដា​ហ៍​នេះ ត្រូវ​បាន​គេ​អះអាង​ថា​សុទ្ធតែ​ត្រៀមខ្លួន​រួចរាល់​មុន​ការ​ឡើង​រេញ ដែល​ក្នុង​វគ្គ​កន្លង​មក​គឺ​ល្អមើល​រួច​ស្រេច​ដូច​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ