ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ា​ន់ វឿ​ន និង​ឡុ​ង ជិន សង្ឃឹម​ដណ្ដើម​ប្រាក់​​លាន​ពី​កីឡាករ​ថៃ​បាន​ឬ​អត់?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ប្រាក់​លាន​ត្រូវ​បាន​គេ​រៀបចំ​ធ្វើ​ឡើងជា​រៀងរាល់ថ្ងៃ​សៅរ៍​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​ដែល​ក្នុង​១​ស​ប្ដា​ហ៍​មាន​ចំនួន​២​គូ ។ នៅ​ថ្ងៃ​សៅរ៍​ទី​១១ ឧសភា កីឡាករ​កម្ពុជា​វ៉ា​ន់ វឿ​ន មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ត្រូវ​បាន​គេ​ជ្រើសរើស…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ប្រាក់​លាន​ត្រូវ​បាន​គេ​រៀបចំ​ធ្វើ​ឡើងជា​រៀងរាល់ថ្ងៃ​សៅរ៍​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​ដែល​ក្នុង​១​ស​ប្ដា​ហ៍​មាន​ចំនួន​២​គូ ។ នៅ​ថ្ងៃ​សៅរ៍​ទី​១១ ឧសភា កីឡាករ​កម្ពុជា​វ៉ា​ន់ វឿ​ន មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ត្រូវ​បាន​គេ​ជ្រើសរើស ជា​បេក្ខភាព​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ឃុំ​ផា​យ៉ាក់ ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ខណៈ​បេក្ខភាព​១​រូប​ទៀត​កីឡាករ ឡុ​ង ជិន មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​គឹកកង ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូ ក្រាម​ដូច​គ្នា ។

វ៉ា​ន់ វឿ​ន គឺជា​ជើង​ខ្លាំង​មួយ​រូប​ដែល​មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​យ៉ាងជោកជាំ ។ ឯ​កីឡាករ​ថៃ​ជា​គូប្រកួត​ក៏​មិនធម្មតា​ប៉ុន្មាន​ដែរ គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ជា​ច្រើន​លើក​រួច​មក​ហើយ​ប៉ុន្តែ​មិន​ធ្លាប់​ប៉ះ​គ្នា​ពី​មុន​មក​ទេ ។ ដូច្នេះ​គេ​រង់ចាំ​មើល ថា​តើ វ៉ា​ន់ វឿ​ន អាច​តតាំង​ដណ្ដើម​ប្រាក់​លាន​ពី​កីឡាករ​ថៃ​ម្នាក់​នេះ​បាន​ដោយ​របៀប​ណា?

ឡុ​ង ជិន ដែល​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ ថៃ​គឹកកង​លើក​នេះ ក៏​នៅ​មិន​ទាន់​ដឹង​ថា​យ៉ាងណា​នោះ​ដែរ ។ តាម​ដឹង​កីឡាករ​ថៃ​ម្នាក់​នេះ​ក៏​មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​មិន​អន់​ប៉ុន្មាន​ដែរ​ថែម​ទាំង​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ជា​ញឹកញាប់​ទៀត​ផង ។ ឡុ​ង ជិន ជា​អ្នក​ប្រដាល់​មួយ​រូប​ដែល​មានចិត្ត​តូច​បំផុត កម្លាំង ស៊ុ​ហ្វ​វិញ​ក៏​មិនសូវ​ខ្លាំង​ទៀត ។ ទោះបី​យ៉ាងណា​កុំ​អាល​មើល​ស្រាល​ឱ្យ​សោះ ខណៈ​ការ​ប្រកួត​មិន​ទាន់​មក​ដល់ យ៉ាង​ហោច​ណាស់​គេ​ក៏​ជា​អ្នក​ប្រដាល់​ចាស់វស្សា​មួយ​រូប​ដែរ ។ ដូច្នេះ​បើ​ចង់​ដឹង​ថា អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា​ទាល់តែ​រង់ចាំ​មើល​លើ​សង្វៀន​ជាក់ស្ដែង​ទើប​អាច​ដឹង​បាន​។

ចំណែក​គូប្រកួត​មិត្តភាព​វិញ សេក គឹ​ម​សាន្តមក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប ប្រកួត​ជាមួយ​បឺត សង្ឃឹម មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក​។

ពុទ្ធ ប៊ុ​ន​ម៉ៅ មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ៍​សែន​ជ័យ ប្រកួត​ជាមួយ ឡុ​ង សា​មិត មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា និង​​​ផា​ន់ ឡាយ​ហេង មក​ពី​ក្លិប​ចលនា​យុវជន​១៥៧ ប្រកួត​ជាមួយ ឡុ​ង អា​ឆើត មក​ពី​ក្លិប​ខ្លារខិន​មាន​រិទ្ធ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ