ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ម៉ូតូ​វ៉ា​រថយន្តក្រុង​ស្រាប់តែ​ជួប​គ្រោះ​អកុសល​យ៉ាង​រន្ធត់​លើ​ផ្លូវជាតិ​១

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​ជន​រង​គ្រោះ​បើក​ម៉ូតូ​វ៉ា​ជែង​រថយន្តក្រុង​មួយ​គ្រឿង​ផុត​ទៅ​ហើយ តែ​បែរជា​ម៉ូតូ​របស់​ជន​រង​គ្រោះ​រអិល​ចិញ្ចើម​ផ្លូវ​ទាប​ខ្ពស់ បណ្តាល​ឱ្យ​ដួល​ទាំង​ម៉ូតូ ទាំង​អ្នកបើកបរ ហើយ​ក៏​ត្រូវ​រថយន្តក្រុង​កំពុង​ធ្វើ​ដំណើរ​មក​ពីក្រោយ​កិន​ស្លាប់​តែ​ម្តង​។ ហេតុការណ៍​គួរ​ឱ្យ​រន្ធត់​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង១​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​៩ ខែឧសភា…

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​ជន​រង​គ្រោះ​បើក​ម៉ូតូ​វ៉ា​ជែង​រថយន្តក្រុង​មួយ​គ្រឿង​ផុត​ទៅ​ហើយ តែ​បែរជា​ម៉ូតូ​របស់​ជន​រង​គ្រោះ​រអិល​ចិញ្ចើម​ផ្លូវ​ទាប​ខ្ពស់ បណ្តាល​ឱ្យ​ដួល​ទាំង​ម៉ូតូ ទាំង​អ្នកបើកបរ ហើយ​ក៏​ត្រូវ​រថយន្តក្រុង​កំពុង​ធ្វើ​ដំណើរ​មក​ពីក្រោយ​កិន​ស្លាប់​តែ​ម្តង​។

ហេតុការណ៍​គួរ​ឱ្យ​រន្ធត់​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង១​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​២៥-២៦​ភ្នំពេញ​.​អ្នក​លឿង​ចំណុច​ភូមិ​ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ភាគី​ខាង​រថយន្តក្រុង​ដឹក​អ្នកដំណើរ​មួយ​គ្រឿង ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣B-៦៩៦៦ បើកបរ​ដោយ​ឈ្មោះ​ចាំង ថា​ន់​ឡឺ​ង ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ​ទី​ក្រុង​តៃ​និ​ញ ប្រទេស​វៀតណាម ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ។ ចំណែក​ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១FQ-១៨៥០ បើកបរ​ដោយ​ឈ្មោះ​រឿ​ន ជប៉ុន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។

តាម​ប្រភព​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​មួយ​គ្រឿង ពណ៌​ក្រហម បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត (​ភ្នំពេញ​-​អ្នក​លឿង​) លុះ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ជាមួយ​រថយន្តក្រុង ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​ម៉ូតូ​បាន​បើក​វ៉ា​ជែង​រថយន្តក្រុង​មួយ​គ្រឿង​នោះ​ផុត​ទៅ​ហើយ តែ​បែរជា​ម៉ូតូ​បាន​រអិល​ចិញ្ចើម​ផ្លូវ​ទាប​ខ្ពស់ ក៏​បណ្តាល​ឱ្យ​ដួល​ទាំង​ម៉ូតូ និង​អ្នកបើកបរ ស្រប​ពេល​នោះ​រថយន្តក្រុង​បើក​មក​ដល់​ក៏​បុក​និង​កិន​អ្នកបើកបរ​ម៉ូតូ​ធ្វើ​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ។

ក្រោយ​កើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​អោយទៅ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ រីឯ​អ្នកបើកប​រថយន្ត​រួម​នឹង​វត្ថុ​តាង​រថយន្តក្រុង និង​ម៉ូតូ​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ