កំណើតសត្វទាំងអស់បំព្រួញមកឲ្យខ្លីនៅត្រឹមតែ៤ប្រភេទប៉ុណ្ណោះ ដើម្បីឲ្យបរិស័ទងាយស្រួលស្វែងយល់ ខាងក្រោមនេះជាការបកស្រាយបំភ្លឺកំណើតសត្វនីមួយៗតាមការគួរៈ
កំណើតទី១-លោកសំដៅយកសត្វទាំងឡាយណា ដែលមកអាស្រ័យក្នុងស៊ុត ហើយចោះទម្លាយសម្បកស៊ុតចេញមកមានដូចជាៈ សត្វស្លាបមាន លលក មាន់ ទាជាដើម ។
កំណើតទី២-សត្វទាំងឡាយណា ដែលសម្រាលចេញពីផ្ទៃមេ ឬផ្ទៃម្តាយដូចជា មនុស្ស គោ ក្របី ឆ្កែ ឆ្មាជាដើម ។
កំណើតទី៣-សំដៅយកសត្វទាំងឡាយណា ដែលកើតមកពីវត្ថុស្មោកគ្រោកដូចជា ត្រីស្អុយ សាកសព ឬវត្ថុជូរផ្អូមជាដើមមាន សត្វដង្កូវ ជាដើម ។
កំណើតទី៤-លោកសំដៅយកសត្វទាំងឡាយណា ដែលកើតឡើងឯងៗដូចជា ទេវតា នរក ប្រេត ជាដើម ហៅថា ឧបបាតិកៈកំណើត ។
សម្រាប់សត្វឧបបាតិកៈកំណើតនេះ គឺសំដៅដល់សត្វដែលកើតឡើងដោយពុំអាស្រ័យហេតុ ដូចសត្វ៣ប្រភេទខាងលើឡើយ ។ សត្វពួកនេះមានទេវតា នរក ប្រេត វេលាកើតក៏កើតឡើងឯងៗ មានរូបកាយធំឡើងដឹងក្តីភ្លាមៗ បើធៀបទៅនឹងមនុស្សមានវ័យប្រហែលមនុស្សអាយុ១៦ឆ្នាំ ។
ចែករំលែកព័តមាននេះ