តិចអត់ដឹងពានរង្វាន់លេចធ្លោប្រចាំឆ្នាំ២០១៩ធ្លាក់ទៅលើដៃតារារូបណាខ្លះ?
ការប្រកាសពានរង្វាន់ «Billboard Music Awards» ប្រចាំឆ្នាំ២០១៩ គឺជាពានរង្វាន់ដ៏ធំក្នុងមជ្ឈដ្ឋានតន្ត្រី បានបញ្ចប់នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ ។…
ការប្រកាសពានរង្វាន់ «Billboard Music Awards» ប្រចាំឆ្នាំ២០១៩ គឺជាពានរង្វាន់ដ៏ធំក្នុងមជ្ឈដ្ឋានតន្ត្រី បានបញ្ចប់នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ ។…
ការប្រកាសពានរង្វាន់ «Billboard Music Awards» ប្រចាំឆ្នាំ២០១៩ គឺជាពានរង្វាន់ដ៏ធំក្នុងមជ្ឈដ្ឋានតន្ត្រី បានបញ្ចប់នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ ។ ពិធីនេះលោកដ្រេក (Drake) ជនជាតិកាណាដាបានទទួល១២ពានរង្វាន់ ធ្វើឲ្យលោកក្លាយជាមនុស្សម្នាក់មានរង្វាន់ជាងគេច្រើនក្នុងឆ្នាំនេះ ។
ពានរង្វាន់ដែលលោកដ្រេកឈ្នះនៅក្នុងឆ្នាំនេះមានរង្វាន់ធំបំផុតជាសិល្បករដ៏ឆ្នើមប្រចាំឆ្នាំ២០១៩ យកឈ្នះលើនាងអារីណា ហ្គ្រង់ដេ (Ariana Grande) នាងខាឌី ប៊ី (Cardi B) លោកផូស ម៉ាឡូន (Post Malone) និងលោកត្រាវីស ស្កុត (Travis Scott) ។
រង្វាន់ផ្សេងទៀតដែលលោកដ្រេកបានទទួលរួមមានសិល្បករឆ្នើម,អ្នកចម្រៀងដ៏លេចធ្លោ និងអាល់ប៊ុមបទចម្រៀងដ៏លេចធ្លោជាដើម ។
លោកដ្រេក បានបង្កើតប្រវត្តិសាស្ត្រជាសិល្បករទទួលបានពាន«ប៊ីលបត»សរុបច្រើនបំផុតដល់ទៅ២៧ពានរង្វាន់ ខណៈពេលនាងហ្គ្រង់ដេ ទទួលបានពានសិល្បការិនីឆ្នើមប្រចាំឆ្នាំ ។
ក្រៅពីនេះក្រុម «BTS» នៃក្រុមសិល្បៈ «K-POP» របស់កូរ៉េខាងត្បូង បានពានរង្វាន់សិល្បៈប្រភេទក្រុម និងពានរង្វាន់ពីការបោះឆ្នោតពីមហាជន ។ ពានរង្វាន់គួរឲ្យចាប់អារម្មណ៍ក្នុងពិធី «Billboard Music Awards» ប្រចាំឆ្នាំ២០១៩ រួមមាន ៖
១-សិល្បៈឆ្នើមបានទៅលើលោកដ្រេក ។
២-សិល្បករឆ្នើមបានលើលោកដ្រេក ។
៣-សិល្បការិនីឆ្នើមគឺនាងអារីណា ហ្គ្រង់ដេ ។
៤-សិល្បការិនីឆ្នើមសម្រាប់អ្នកថ្មីបានលើលោកជុយ វ៉ើដ (Juice Wrld) ។
៥-សិល្បៈឆ្នើមនៅក្នុងក្រុម «BTS» ។
៦-ពានរង្វាន់លើកតម្កើងបុគ្គលដ៏លេចធ្លោនៃក្រុមតន្ត្រីបានទៅលើនាងម៉ារ៉ាយ ឃែរី (Mariah Carey) ៕
ចែករំលែកព័តមាននេះ