ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​លទ្ធផល​នៃ​ការ​បោះ​ឆោ្ន​ត​សភា​ថៃ

4 ឆ្នាំ មុន

ប្រទេស​ថៃ ៖ គណៈកម្មាធិការ​បោះ​ឆ្នោត​ថៃ នា​ថ្ងៃ​ទី​៨​ឧសភា​បាន​ចេញ​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះ​ឆ្នោត​សភា​ថៃ កាលពី​ថ្ងៃ​ទី​២៤​មីនា​កន្លង​ទៅ ដោយ​គណបក្ស​ភឿ​ថៃ​ទទួល​បាន​កៅអី​ច្រើន​ជាងគេ​។ យោង​តាម​តារាង​នៃ​លទ្ធផល​បោះ​ឆ្នោត​នេះ​របស់​គណៈកម្មាធិការ​បោះ​ឆ្នោត គណបក្ស​ភឿ​ថៃ​ដែល​មាន​ទំនោរ​ទៅ​រក​ត្រកូល​សី​ុ​ណា​វ៉ា​ត្រា ទទួល​បាន​កៅអី​ចំនួន​១៣៦​ក្នុង​សភា​។ ចំណែក​គណបក្ស​PALANG…

ប្រទេស​ថៃ ៖ គណៈកម្មាធិការ​បោះ​ឆ្នោត​ថៃ នា​ថ្ងៃ​ទី​៨​ឧសភា​បាន​ចេញ​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះ​ឆ្នោត​សភា​ថៃ កាលពី​ថ្ងៃ​ទី​២៤​មីនា​កន្លង​ទៅ ដោយ​គណបក្ស​ភឿ​ថៃ​ទទួល​បាន​កៅអី​ច្រើន​ជាងគេ​។

យោង​តាម​តារាង​នៃ​លទ្ធផល​បោះ​ឆ្នោត​នេះ​របស់​គណៈកម្មាធិការ​បោះ​ឆ្នោត គណបក្ស​ភឿ​ថៃ​ដែល​មាន​ទំនោរ​ទៅ​រក​ត្រកូល​សី​ុ​ណា​វ៉ា​ត្រា ទទួល​បាន​កៅអី​ចំនួន​១៣៦​ក្នុង​សភា​។ ចំណែក​គណបក្ស​PALANG PRACHARATH របស់​ពួក​យោធា ទទួល​បាន​កៅអី​១១៥​។ គណបក្ស​ទាំង​២​នោះ​បើ​គណបក្ស​ណា​មួយ ត្រូវ​បង្កើត​រដ្ឋាភិបាល​ទាល់តែ​បង្កើត​ក្រុមចម្រុះ​មួយ​។ គណបក្ស​ភឿ​ថៃ​ប្រកាស​រួច​ហើយពី​ការ​បង្កើត​ក្រុមចម្រុះ​មួយ​មាន​៧​គណបក្ស​។

គណបក្ស​ដែល​ទទួល​បាន​កៅអី​ច្រើន​គួរសម​ដែរ​នោះ គឺ​គណបក្ស​FUTURE FORWARD ដែល​ដណ្ដើម​​បាន​កៅអី​៨០​។ គណបក្ស​ប្រជាធិបតេយ្យ​ជា​គណបក្ស​ចំណាស់​ជាងគេ​បំផុត​ទទួល​បាន​៥២​កៅអី។ គណបក្ស​BHUMJAITHAI បាន​៥១​កៅអី គណបក្ស​SEREE RUAM THAI​និង​គណបក្ស​CHARTTHAIPATTANA ទទួល​បាន​១០​កៅអី​ដូច​គ្នា​។ កៅអី​ក្រៅពី​នេះ​ត្រូវ​បាន​ទៅ​លើ​គណបក្ស​២០​​ទៀត ដោយ​ក្នុង​ចំណោម​គណបក្ស​ទាំងនេះ មាន​គណបក្ស​១៣​ទទួល​បាន​តែ​១​កៅអី​ដូច​គ្នា​។

តោះ​គណបក្ស​PALANG PRACHARATH របស់​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​ដែល​កាន់​អំណាច​ចាប់​តាំងពី​រដ្ឋប្រហារ​ឆ្នាំ​២០១៤​មក ទទួល​បាន កៅអី​តិច​ជាង​គណបក្ស​ភឿ​ថៃ តែ​លោក​អាច​នៅ​ជា​ប្រមុខ​រដ្ឋាភិបាល ដែល​លើក​នេះ​ជា​រដ្ឋាភិបាល​សី​ុ​វិល ដោយ​បង្កើត​ក្រុមចម្រុះ​មួយ ជាមួយ​គណបក្ស​តូច​ៗ​ដែល​មាន​ទំនោរ​មក​រក​ពួក​យោធា​។

ប្រាកដ​ហើយ​បែប​នេះ​ពិតជា​ធ្វើ​ឲ្យ​ពួក​ប្រឆាំង​ដែល​ប្រកាស​ពី​ជោគ​ជ័យ​របស់​ពួក​គេ មានការ​ខឹងសម្បា​។ គណបក្ស​PALANG PRACHARATH​ត្រូវការ​តែ​កៅអី​១១​ទៀត​ប៉ុណ្ណោះ ដើម្បី​ឲ្យ​បាន​កៅអី​ចាប់ពី​១២៦​ទៅ ក្នុង​ចំណោម​កៅអី​ទាំង​៥០០​ក្នុង​សភា​។ ពួក​យោធា​មាន​ប្រៀប​ព្រោះ​ជា​អ្នក​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ