ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំង​សាច់ញាតិ និង​មិត្តភក្តិ​ក្តុកក្តួល​…​លាន់​ដូច​ផ្ទុះ​គ្រាប់បែក

4 ឆ្នាំ មុន

រាជា​នី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​បើក​បោះពួយ​ល្បឿន​លឿន​ជ្រុល​គេច​មិន​ទាន់​ទៅ​បុក​ចំ​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​ខ្ទេច​៣​កង់ ខ្ទេច​ទាំង​រថយន្ត​ស្លាប់​ខ្លួនឯង កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០១៩ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី មុខ​ច្រកចូល​ព្រ​លាន​ថ្មី…

រាជា​នី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​បើក​បោះពួយ​ល្បឿន​លឿន​ជ្រុល​គេច​មិន​ទាន់​ទៅ​បុក​ចំ​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​ខ្ទេច​៣​កង់ ខ្ទេច​ទាំង​រថយន្ត​ស្លាប់​ខ្លួនឯង កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០១៩ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី មុខ​ច្រកចូល​ព្រ​លាន​ថ្មី ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។

រថយន្ត​ជួប​គ្រោះថ្នាក់​ខាងលើ ម៉ាក morning ពណ៌​ទឹកសមុទ្រ ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-9375 មាន​ម្ចាស់​អ្នកបើកបរ​ឈ្មោះ ម៉ុ​ន តៃ​ជរ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​បកប្រែ​ចិន រោងចក្រ ស្នាក់​នៅផ្ទះ​ជួល ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល មានស្រុក​កំណើត​ភូមិ​ខ្ពប​តា​ងួ​ន ឃុំ​ខ្ពប​តា​ងួ​ន ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ។

តាម​សាក្សី​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​រថយន្ត​បង្ក​បើក​ល្បឿន​លឿន​ពី​កើត​ទៅ​លិច​លុះដល់​ចំណុច​កើតហេតុ​មិនដឹង​ថា ជន​រង​គ្រោះ​ស្រវឹង ឬ​ងងុយដេក​ទើប​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​លាន់​ដូច​ផ្ទុះ​គ្រាប់បែក​រថយន្ត​វិល​មួយ​ជុំ​ក្បាល​នាគ​ទ្រូងផ្លូវ​បាក់ បែក​អស់​ចំនួន​៣​កង់ អ្នកបើកបរ​ស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​រថយន្ត ទោះជា​ពលរដ្ឋ​ជួយ​ទាញ​ចេញ ប៉ុនប៉ង​យក​ទៅ​សង្គ្រោះ​ក៏​មិន​ទាន់​ផង ។

បើ​តាម​សាច់ញាតិ​មិត្តភក្តិ​រួមការ​ងារ​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​មិន​បានឃើញ​ជន​រង​គ្រោះ​ដេក​ស្នាក់​នៅ​បន្ទប់​ជួល​ដែរ កាលពី​យប់មិញ​មិនដឹង​ថា ជន​រង​គ្រោះ​ទៅ​ដេក​ឯណា​ដែរ ស្រាប់តែ​នៅ​វេលា​ម៉ោង​ខាងលើ ឮដំណឹង​ថា ជន​រង​គ្រោះ​ជួប​រឿង​អកុសល​បែប​នេះ​ទៅ​វិញ ។

ក្រោយ​កើតហេតុ​សាច់ញាតិ​មិត្តភក្តិ​រួមការ​ងារ​ទៅ​ដល់​កន្លែង​កើតហេតុ​ទាំង​អារម្មណ៍​ក្តុកក្តួល ដោយ​មិន​នឹក​ស្មាន​ដល់​សមត្ថកិច្ច​ចុះ​ពិនិត្យ​សព ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ ចាត់ចែង​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ឯ​ស្រុក​កំណើត ។ ដោយឡែក​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ស្ទូច​លើកយក​ទៅ​រក្សា​ទុក​នៅ ការិយាល័យ​ចរាចរណ៍​ជើង​គោក​ក្រុងភ្នំពេញ ដើម្បី​កសាង​ឯកសារ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ