ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុរេន​កំពត​បង្ហាញ​វត្ត​មាននៅ​ណា​ហ្គា​វើ​ល​ដ៍​ជាមួយ​ការ​ផ្តល់​ជូន​យ៉ាង​អស្ចារ្យ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០១៩ ៖ សូម​អញ្ជើញ​មក​ណា​ហ្គា​វើ​ល​ដ៍ និង​រីករាយ​ជាមួយ​ការ​បញ្ចុះតម្លៃ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ និង​ទស្សនាការ​សម្តែង​សិល្បៈ​អបអរ​ខួប​លើក​ទី ២៤ ដ៏​អស្ចារ្យ​របស់​ណា​ហ្គា​វើ​ល​ដ៍​ដោយ​សេរី​។…

រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០១៩ ៖ សូម​អញ្ជើញ​មក​ណា​ហ្គា​វើ​ល​ដ៍ និង​រីករាយ​ជាមួយ​ការ​បញ្ចុះតម្លៃ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ និង​ទស្សនាការ​សម្តែង​សិល្បៈ​អបអរ​ខួប​លើក​ទី ២៤ ដ៏​អស្ចារ្យ​របស់​ណា​ហ្គា​វើ​ល​ដ៍​ដោយ​សេរី​។

ណា​ហ្គា​វើ​ល​ដ៍ មាន​ដាក់​លក់​ទុរេន​កំពត​ដែល​ជា​ស្តេច​ផ្លែ​ឈើ​ដ៏​មានឱជារស​ជា​ច្រើន​ជម្រើស​នៅ​ភោជនីយ​ដ្ឋាន ៩ កន្លែង ពី​ឥឡូវនេះ​រហូត​ដល់​ថ្ងៃ​ទី​១ មិថុនា​។ ទុរេន និង​បង្អែម​ទុរេន​ដ៏​ឈ្ងុយ​ឆ្ងាញ់​ទាំងនោះ មាន​តម្លៃ​ចាប់ពី ២,៥០$ ដូច​ជា​ភី​ហ្សា​ទុរេន នំ​ទុរេន​បំពង សង់ខ្យា​ទុរេន​ជាមួយ​បាយដំណើប បង្អែម​ចាហួយ​មង្ឃុត​លាយ​ទុរេន និង​សាច់​ជ្រូក​បី​ជាន់​ខ​បែប​កូរ៉េ​ជាមួយ​ទុរេន ។​ល​។ មិនតែប៉ុណ្ណោះ ណា​ហ្គា​វើ​ល​ដ៍​ក៏​មាន​លក់​នំ​ស្រួយ​ទុរេន និង​នំ​មង្ឃុត​ជា​ច្រើន​មុខ​នៅ​កន្លែង​ទទួលភ្ញៀវ​ផង​ដែរ​។

ភោជនីយដ្ឋាន 2Pangea (​ធូ​ភែ​ន​ជា​) ឈ្នះ​ពានរង្វាន់​របស់​ណា​ហ្គា​វើ​ល​ដ៍ មាន​បម្រើ​ជូន​នូវ​អាហារ​ប៊ុ​ហ្វេ​អន្តរជាតិ​ពេល​ល្ងាច​ច្រើន​មុខ​ជាងគេ​ក្នុង​រាជធានី​ភ្នំពេញ ចាប់ពី​ម៉ោង ៥:៣០ ល្ងាច​រៀងរាល់ថ្ងៃ​ដែល​មាន​គ្រឿង​សមុទ្រ​ស្រស់​ៗ កន្លែង​ចម្អិនម្ហូប​ភ្លាម​ៗ ម្ហូប​អាស៊ី ម្ហូប​អឺរ៉ុប និង​បង្អែម​ជា​ច្រើន​មុខ តម្លៃ ៨$ ប៉ុណ្ណោះ​រាល់​អ្នក​ញ៉ាំ​ទី​២​។ អ្វី​ពិសេស​ដែល​អ្នក​គួរ​សាកល្បង​មួយទៀត គឺ​អាហារ​ថ្ងៃត្រង់​ថ្ងៃអាទិត្យ​ដែល​មាននៅ​រៀងរាល់ថ្ងៃ​អាទិត្យ ចាប់ពី​ម៉ោង ១១:៣០ ព្រឹក និង​មានការ​កម្សាន្ត​លក្ខណៈ​គ្រួសារ​សប្បាយ​ៗ​ជា​ច្រើន ដូច​ជា​ការ​គូររូប​លើ​មុខ ការ​ច្នៃ​ប៉េងប៉ោង​ជា​រូប​ផ្សេង​ៗ ការ​សម្តែង​សៀ​ក និង​ការ​លេង​ឧបករណ៍​ភ្លេង​ផ្ទាល់​ដ៏​ពីរោះ​ដើម្បី​កំដរ​ភ្ញៀវ​នៅ​ពេល​កំពុង​ពិសា​អាហារ​។

ប្រសិនបើ​លោក​អ្នក​ចង់​សាកល្បង​ម្ហូប​ចិន​រសជាតិ​ដើម សូម​អញ្ជើញ​ទៅ​ភោជនីយដ្ឋាន​ចិន​ប្រណីត Fortune Palace និង Hall of Golden Chimes ដែល​មានមុខ​ម្ហូប​ចិន និង​ម្ហូប​ចិន​កា​តាំង​ថ្មី​ៗ​រៀងរាល់ថ្ងៃ ឬ​លោក​អ្នក​អាច​ទៅ​ពិសា​អាហារ​ឌី​ម​សាំ​ពិសេស​ពេល​ថ្ងៃត្រង់​នៅ​រៀងរាល់ថ្ងៃ​សៅរ៍ អាទិត្យ និង​ថ្ងៃ​បុណ្យ​ជាតិ​។

សម្រាប់​អ្នក​ដែល​ចង់​ពិសា​ជាមួយ​ក្រុម​គ្រួសារ និង​មិត្ត​ភ័ក្តិ សូម​អញ្ជើញ​ទៅ​ពិសា​អាហារ​ប៊ុ​ហ្វេ​ពេល​ល្ងាច​បែប​ខ្មែរ​នៅ​ភោជនីយដ្ឋាន The Pangea (​ដឹ ភែ​ន​ជា​) ចាប់ពី​ម៉ោង ៥:៣០ ល្ងាច​រៀងរាល់ថ្ងៃ​។ លោក​អ្នក នឹង​បាន​ពិសា​អាហារ​ប៊ុ​ហ្វេ​ពិសេស និង​ម្ហូប​ខ្មែរ​រសជាតិ​ដើម​មក​ពី​ទូ​ទាំង​ប្រទេស​កម្ពុជា ព្រមទាំង​ទស្សនាការ​សម្តែង​របាំ​អប្សរា និង​ស្តាប់ភ្លេង​ប្រពៃណី​ខ្មែរ​ដ៏​ពីរោះ​ក្នុង​ពេល​តែ​មួយ​។

មួយទៀត លោក​អ្នក​អាច​មក​ទស្សនាការ​សម្តែង​សិល្បៈ​អបអរ​ខួប​លើក​ទី​២៤ របស់​ណា​ហ្គា​វើ​ល​ដ៍​ដោយ​សេរី​ចាប់ពី​ម៉ោង ៦ ល្ងាច​រៀងរាល់ថ្ងៃ នៅ​ឆាក​ជាន់​ផ្ទាល់​ដី​ណា​ហ្គា​វើ​ល​ដ៍ដែល​ចូលរួម​សម្តែង​ដោយ​អ្នកចម្រៀង និង​អ្នករបាំ​ជាតិ និង​អន្តរជាតិ​ដ៏​ប៉ិន​ប្រសប់ ហើយ​លោក​អ្នក​អាច​ថតរូប​ទុកជា​អនុស្សាវរីយ៍​ជាមួយ​ពួក​គេ និង​ថតរូប​នៅ​ក្រោម “​ដើមឈើ​លុយ​” របស់​យើង​ក៏​បាន​។

ជា​ចុង​ក្រោយ លោក​អ្នក​អាច​ទទួលយក​នូវ​បទ​ពិសោធន៍​ដ៏​មាន​សេចក្តីសុខ​ជាមួយ​កញ្ចប់​សេវាកម្ម​ស្ប៉ា​ហ្គោ​ល​នៅ​មណ្ឌល​ស្ប៉ា​ប្រណីត​ឈ្នះ​ពានរង្វាន់ ២ កន្លែង​របស់​ណា​ហ្គា​វើ​ល​ដ៍ គឺ​មណ្ឌល​ស្ប៉ា The Spa at NagaWorld ឬ The Elixir of Life រយៈពេល ១២០ នាទី ម្នាក់ ៩៨$ ប៉ុណ្ណោះ​ដែល​មានការ​ម៉ាស្សា​ដោយ​ម៉ាស់​មុខ​ពណ៌​មាស​បុរាណ និង​ការ​ម៉ាស្សា​ដោយ​ប្រើ​ប្រេង​អូ​លីវ​។

ដើម្បី​ទទួល​នូវ​បទ​ពិសោធន៍​នៃ​ការ​ពិសា​ម្ហូបអាហារ​មក​ពី​ជុំវិញ​ពិភពលោក ទស្សនាការ​សម្តែង​សិល្បៈ​ដ៏​អស្ចារ្យ និង​កម្មវិធី​កម្សាន្ត​ជា​ច្រើន​ទៀត សូម​អញ្ជើញ​មក​ណា​ហ្គា​វើ​ល​ដ៍​ក្នុងថ្ងៃនេះ​ដើម្បី​អបអរ​ខួប​លើក​ទី​២៤ របស់​ណា​ហ្គា​វើ​ល​ដ៍​ជាមួយ​គ្នា​! ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ