ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាងសំណង់​ដៃ​សំណាង​ម្នាក់ ត្រូវ​រង្វាន់​១០០​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខា​រ៉ា​បាវ

4 ឆ្នាំ មុន
  • ភ្នំពេញ

ទឹកប្រាក់ ១០០​លាន​រៀល របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បន្ត​ធ្លាក់​ទៅ​ដល់​ដៃ​បុរស​ម្នាក់​ដែល​មានឈ្មោះ ឆឺ​យ សូ​វៀត អាយុ​៣៨​ឆ្នាំ បច្ចុប្បន្ន​មានមុខរ​បរជា​ជាងសំណង់ ភូមិ​ព្រៃ​តា​ញ៉​យ…

ទឹកប្រាក់ ១០០​លាន​រៀល របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បន្ត​ធ្លាក់​ទៅ​ដល់​ដៃ​បុរស​ម្នាក់​ដែល​មានឈ្មោះ ឆឺ​យ សូ​វៀត អាយុ​៣៨​ឆ្នាំ បច្ចុប្បន្ន​មានមុខរ​បរជា​ជាងសំណង់ ភូមិ​ព្រៃ​តា​ញ៉​យ ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង​។

នៅ​ចំពោះ​មុខ​ក្រុមការងារ ជា​អ្នកតំណាង​ក្រុមហ៊ុន​ចុះ​ទៅ​ប្រគល់​ទឹកប្រាក់​ចំនួន​១០០​លាន​រៀល ដល់​កន្លែង​ស្នាក់​នៅ​ផ្ទាល់​ដែល​ស្ថិត​នៅ​ទីតាំង​ភូមិសាស្ត្រ​ខាងលើ​នេះ លោក ឆឺ​យ សូ​វៀត បាន​ប្រាប់​ឱ្យ​ដឹង​ថា សព្វ​ថ្ងៃនេះ​ជីវភាព​គ្រួសារ​គឺ​មិន​ធូរធា​នោះ​ទេ ព្រោះ​គ្មាន​មុខរបរ​អ្វី​ក្រៅពី​ធ្វើ​ជា​ជាងសំណង់ ដើម្បី​បាន​ចំណូល​ផ្គត់ផ្គង់​ការ​ចំណាយ​ប្រចាំ​ថ្ងៃ និង​មើលជំងឺ​ម្តាយ​។

លោក​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា ដោយឡែក​កាលពី​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ ក្រោយ​សម្រាក​ពី​ការងារ ហើយ​ឃើញ​កូនជាង​ហត់​អស់កម្លាំង លោក​ក៏​បាន​ទិញ​ភេសជ្ជៈ ខា​រ៉ា​បាវ ចំនួន​៥​កំប៉ុង ពី​អ្នកលក់​ដែល​ស្ថិត​នៅ​ជិត​កន្លែងធ្វើការ ដើម្បី​ចែក​ឱ្យ​កូនជាង​ទទួលទាន និង​ទុក​មួយ​កំប៉ុង​ទទួលទាន​ខ្លួនឯង ។ លុះ​ពេល​គាស់​ក្រវិល​កំប៉ុង ក៏​ឃើញ​មាន​រង្វាន់​១០០​លាន​រៀល​នៅ​នឹង​ក្រវិល​កំប៉ុង​តែ​ម្ដង​។ ភ្លាម​នោះ លោក​ពិតជា​មាន​អារម្មណ៍​រំភើប ត្រេកអរ​ជា​ខ្លាំង ហើយ​ក៏​ស្រែក​ប្រាប់​កូនជាង និង​អ្នកលក់ ព្រមទាំង​មនុស្ស​នៅ​ជិត​គ្នា​ឱ្យ​ជួយ​មើល ហើយ​ក៏​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាម​រយៈ​លេខ​ដែល​មាននៅ​នឹង​ក្រវិល​កំប៉ុង​ស្រាប់ ។

ក្រោយ​ពី​ទទួល​បាន​ប្រាក់​រង្វាន់​ធំ ១០០​លាន​រៀល​នេះ លោក​នឹង​យក​ទៅ​សងបំណុល​គេ និង​ព្យាបាល​ជំងឺ​ម្តាយ ព្រមទាំង​ជំងឺ​ខ្លួនឯង​ដែល​កំពុង​មាន​ប្រចាំ​កាយ ហើយ​ទុក​មួយ​ចំនួន​ទៀត​សម្រាប់​បង្កើត​មុខរបរ​លាង​ម៉ូតូ​នៅ​មុខ​ផ្ទះ ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​ទៅ​ថ្ងៃ​អនាគត ។

សូម​បញ្ជាក់​ផង​ដែរ​ថា ជា​ការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន ក្រុមហ៊ុន ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បង្កើន​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់​នូវ​ចំនួន​ទឹកប្រាក់​សុទ្ធ​រហូត​ដល់ ១០០​លាន​រៀល ចំនួន​៦០ រង្វាន់ , ម៉ូតូ HONDA Dream ចំនួន​៦០ រង្វាន់ , ទូរស័ព្ទ​ដៃ iPhone ចំនួន​៦០ រង្វាន់ រួម​ជាមួយ​ការ​ផ្តល់​ជូន​រង្វាន់​1​ក​ប៉ុង រាប់​លាន​កំប៉ុង ដោយ​គ្មាន​ការ​កំណត់​នោះ​ទេ ។ សូម​ចំណាំ ៖ សម្រាប់​រង្វាន់​ពិតប្រាកដ គឺ​មាន​តែ​នៅ​សម្បក​កំប៉ុង ដែល​មាន​អក្សរ​ខ្មែរ​ជា​សញ្ញា​សម្គាល់​តែ​ប៉ុណ្ណោះ ៕​ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ