សម្តេច​ស ខេ​ង ៖ កាកបាទក្រហមកម្ពុជា​ជា​អង្គការ​អា​ព្យា​ក្រឹត្យ​ជួយ​ពលរដ្ឋ​មិន​ប្រកាន់​និន្នាការ​នយោបាយ


រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​អះអាង​យ៉ាង​ដូច្នេះ​ថា អង្គការ​កាកបាទក្រហម គឺជា​អង្គការ​អ​ព្យា​ក្រឹត្យ​មួយ​មិនមែន​ជា​អង្គការ​នយោបាយ​នោះ​ទេ ហើយ​ជា​យន្តការ​សាធារណៈ​មួយ​ក្នុង​ការ​ជួយ​ប្រជាពលរដ្ឋ​ដោយ​បាន​បែងចែក​ថា អ្នក​ណា​ពណ៌ និង​និន្នាការ​នយោបាយ​ថា អ្នក​មក​ពី​បក្ស​ណា​នោះ​ទេ ។ ថ្លែង​ក្នុង​ពិធី​អបអរ​ខួប​លើក​ទី​១៥៦ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម​នៅ​ថ្ងៃ​ទី​៩ ខែឧសភា នៅ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រៃវែង សម្តេច​ស ខេ​ង បាន​លើក​ឡើង​ថា​កាកបាទក្រហម​ជួយ​ប្រជាពលរដ្ឋ​ទាំងអស់​មិន​រើសមុខ​សញ្ញា​នោះ​ទេ ។

ដែល​សកម្មភាព​នេះ​ត្រូវ​បាន​ធ្វើ​កន្លង​មក ហើយ​សុំ​ឲ្យ​ធ្វើ​បន្ត​ទៀត ។ សម្តេច​បញ្ជាក់​ថា «​កាកបាទក្រហម​ជា​អង្គការ​ជួយ​សង្គម​មួយ ដូច្នេះ​ត្រូវ​តែ​មើល​ប្រជាជន​ទាំងអស់ បើ​ទោះបីជា​គាត់​មាន​និន្នាការ​នយោបាយ​អ្វី​ក៏​ដោយ​» ។ សម្តេច​ក៏​បាន​ស្នើ​ឲ្យ​មាន​តម្លាភាព និង​ប្រសិទ្ធភាព​ក្នុង​ការ​គ្រប់គ្រង​ចាយវាយ​ទ្រព្យសម្បត្តិ ថវិកា​របស់​កាកបាទក្រហម​ខេត្តព្រៃវែង ដែល​បាន​មក​ពី​គ្រប់​ប្រភព គឺ​ត្រូវ​ធ្វើការ​ចាយវាយ​ដោយ​របាយការណ៍​ជាក់លាក់ ទើប​អ្នក​ផ្តល់​មាន​ជំនឿ​លើ​យន្តការ ។

សម្តេច​បញ្ជាក់​ថា «​ទោះបីជា​គេ​មាន​លុយ​ច្រើន​យ៉ាងណា​ក៏​គេ​មិន​ជួយ​ដែរ បើ​យើង​មិន​មាន​យន្តការ​ច្បាស់លាស់ ដូច្នេះ​ហើយ​សូម​ឲ្យ​មានការ​គ្រប់គ្រង​ឲ្យ​បាន​ម៉ត់ចត់ ប្រកបដោយ​តម្លាភាព តាម​គោលការណ៍​របស់​កាកបាទក្រហមកម្ពុជា​ថ្នាក់​ជាតិ ដាក់​មក​ឲ្យ​បាន​ច្បាស់លាស់​» ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច ស ខេ​ង ក៏​បាន​លើក​ឡើង​នៅ​កន្លែង​ខ្លះ​មាន​បញ្ហា​ក្នុង​ការ​គ្រប់​ក្រង​ថវិកា​កាកបាទក្រហម​ដែល​ទទួល​បាន​ពី​សម្បុរ​សជន ។ សម្តេច​ថា «​កន្លែង​ខ្លះ​មាន​បញ្ហា​នឹង ដល់​អី​ញ្ចឹ​ង​ទៅ​គេ​មិន​ទុកចិត្ត​ទៅ​លើ​យន្តការ​នោះ ហើយ​ធ្វើ​ពិធី​នឹង​ប្រមូល​ថវិកា​មិន​បាន​ប៉ុន្មាន​នោះ​ទេ ។ នេះ​ហើយ​ដែល​ខ្ញុំ​គិត​ថា ជា​បញ្ហា​សំខាន់​» ៕

Facebook Google Twitter Email

Live

Sponsored News

០៧:៥១ | ក្នុងស្រុក

ឃ្លានឆ្ញាញ់ ស្រលាញ់ល្អ របស់ល្អកម្រ​មាន កាមេរ៉ា AI Portrait Color លេចធ្លោ ថតវីដេអូរឹតតែលេចធ្លោ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត និងមុខងារថ្មីប្លែកដ៏សម្បូរបែប នោះគឺ OPPO Reno 4 ជិតមកដល់ហើយពិសេសកាដូតម្លៃ $290 (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ