ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បញ្ជាក់​​​ករណី​​រំសេវ​មាន​ជាតិ​ផ្ទុះ​…​កុំ​បន្ត​ច្រឡំ

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ខណៈ​កំពុង​មានការ​បង្ហោះ​លើ​បណ្តាញ​សង្គម ​ដែល​ធ្វើ​ឱ្យ​បងប្អូន​មាន​ការភាន់ច្រឡំ និង​ភ័យ​ខ្លាច ​លើ​​ការដែល​​រក​ឃើញ​រំសេវ​មាន​ជាតិ​ផ្ទុះ​ជា​ច្រើន​ ដាក់​ក្នុង​ទូ​កុង​ទី​ន័​រ​មួយ​នៅ​កណ្តាល​ព្រៃ ស្ថិត​ក្នុង​សាស្ត្រ​ភូមិ​កំណប់ ឃុំ​សុចិត្រ ស្រុក​សណ្តាន់នោះ…

ខេត្តកំពង់ធំ ៖ ខណៈ​កំពុង​មានការ​បង្ហោះ​លើ​បណ្តាញ​សង្គម ​ដែល​ធ្វើ​ឱ្យ​បងប្អូន​មាន​ការភាន់ច្រឡំ និង​
ភ័យ​ខ្លាច ​លើ​​ការដែល​​រក​ឃើញ​រំសេវ​មាន​ជាតិ​ផ្ទុះ​ជា​ច្រើន​ ដាក់​ក្នុង​ទូ​កុង​ទី​ន័​រ​មួយ​នៅ​កណ្តាល​ព្រៃ ស្ថិត
​ក្នុង​សាស្ត្រ​ភូមិ​កំណប់ ឃុំ​សុចិត្រ ស្រុក​សណ្តាន់នោះ ​​នៅថ្ងៃ​ទី​០៩ ឧសភា អ្នក​នាំពាក្យ​ក្រសួងការពារជាតិ លោក​នាយ​ឧត្តម​សេនីយ៍ ឈុំ សុ​ជាតិ បាន​ចេញ​មក​បញ្ជាក់​ថា ករណី​រក​ឃើញ​គ្រាប់រំសេវ​យ៉ាងច្រើន ​នៅ​ស្រុក​សណ្តាន់ មិន​មែន​ជា​គម្រោង​ក្នុង​ការ​បង្កើត​អំពើ​ភេរវកម្ម​ណាមួយ​នោះ​ទេ​។ ​លោក​បាន​អះអាង​ថា មាន​ក្រុមហ៊ុន​រុករក​រ៉ែ​ស្របច្បាប់​មួយ បាន​នាំ​ចូល​មក​នូវ​គ្រាប់រំសេវ​ទាំងនោះ ដើម្បី​បំផ្ទុះ​យក​រ៉ែ​របស់​ពួក​គេ​តែ​ប៉ុណ្ណោះ​។

​លោក​បញ្ជាក់​​តាម​រយៈ​គណនី​ហ្វេ​ស​ប៊ុ​កថា «​នា​ថ្មី​ៗ​នេះ​មានការ​ភ្ញាក់ផ្អើល​មួយ បន្ទាប់​ពី​សមត្ថកិច្ច​បាន ប្រទះ​ឃើញ​គ្រាប់រំសេវ​ជា​ច្រើន នៅ​ក្នុងភូមិ​កំណប់ ឃុំ​សុចិត្រ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ​។ ខ្ញុំ​សូម​បញ្ជាក់​ថា ករណី​នេះ​មិនមែន​ជា​ភេរវកម្ម​នោះ​ទេ​។ តាម​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា គ្រាប់​រំ​សែ​វ​ទាំងនោះ គឺ​ក្រុមហ៊ុន​រុករក​រ៉ែ​ស្របច្បាប់​នៅ​តំបន់​នេះ បាន​នាំ​ចូល​មក​ដើម្បី​បំផ្ទុះ​យក​រ៉ែ​របស់​ពួក​គេ​»​។

​​មន្ត្រីជាន់ខ្ពស់​សាលាខេត្ត​កំពង់ធំក៏បាន​ថ្លែង​​ដែរ​​ថា រំសេវ​ទាំងនេះ គឺ​មាន​យូរ​មក​ហើយ ដែល​ក្រុមហ៊ុន
​ថៃ​មួយ មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវនាំ​ចូល​ដើម្បី​ធ្វើ​អាជីវកម្ម​យក​រ៉ែ ប៉ុន្តែ​ក្រោយមក​ក្រុមហ៊ុន​ថៃ បាន​ជួល​អាជីវកម្ម​ទាំងនេះ ​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន​ធ្វើ​ម្តង ​។

ក្រោយ​ពី​ដំណើរការ​អាជីវកម្ម ក្រុមហ៊ុន​ទាំង​ពីរ​ទំនង​មាន​ជម្លោះ​នឹង​គ្នា ទើប​ខាង​ក្រុមហ៊ុន​ថៃ បានឱ្យ​គេ​ទៅ​ថត​រំសេវ​ទាំងនេះ យក​មក​ផ្សព្វផ្សាយ​រហូត ចេញ​ជា​ព័ត៌មាន​ចង់​ប្រព្រឹត្ត​អំពើ​បទល្មើស ក៏​ដូច​ជា​អំពើ​ភេរ​វកម្ម​យ៉ាង​ដូច្នេះ​ទៅ​វិញ​ ។

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ