ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជឿ​អត់? ពេល​ដែល​អ្នក​ធ្វើ​អី Smartwatch អាច​ដឹង​ទាំងអស់

4 ឆ្នាំ មុន

បន្ទាប់​ពី​ធ្វើការ​ផ្លាស់​ប្តូរ​មួយ​ចំនួន​លើ​ប្រព័ន្ធ​ដំណើរការ​របស់​នាឡិកា Smartwatch អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន Human-Computer Interaction Institute (HCII) ក្រោម​សាកលវិទ្យាល័យ Carnegle Mellon…

បន្ទាប់​ពី​ធ្វើការ​ផ្លាស់​ប្តូរ​មួយ​ចំនួន​លើ​ប្រព័ន្ធ​ដំណើរការ​របស់​នាឡិកា Smartwatch អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន Human-Computer Interaction Institute (HCII) ក្រោម​សាកលវិទ្យាល័យ Carnegle Mellon University បាន​ស្វែង​ដឹង​ពី​សកម្មភាព​របស់​អ្នក​ប្រើ់​ពេល​ដែ​កំពុង​ពាក់​នាឡិកា ។

ក្រុម​ស្រាវជ្រាវ​បាន​ប្រើ Accelerometer របស់​នាឡិកា​ដើម្បី​ទស្ស​ទាយ​ន៍តា​មរយៈ​សកម្មភាព​ដៃ​របស់​អ្នក​ប្រើប្រាស់ ។ កម្មវិធី​មួយ​លើ​នាឡិកា​អាច​ផ្គូរ​ផ្គង​ចលនា​ទាំងនោះ​ជាមួយនឹង​សកម្ម​ភាព​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ដែល​រួម​មាន​ដូច​ជា​ការ​វាយ​ក្តារ​កុំព្យូទ័រ លាងចាន ចាក់ទឹក ឬ​ប្រើ​កន្ត្រៃ​ជាដើម​។

លោក Chris Harrison ដែល​ជា​ជំនួយការ​សាស្ត្រាចារ្យ​នៅ HCII និង​ប្រធាន​ក្រុម Future Interfaces Group បាន​ឲ្យ​ដឹង​ថា ពួក​យើង​ចង់​ឲ្យ​ស្មា​ត​ហ្វូ​ន​ក្លាយជា​ឧបករណ៍​ការពារ​ថ្មី​មួយ​ដែល​អាច​កត់ត្រា​ពី​សកម្មភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ប្រើប្រាស់ ។ កម្មវិធី​ជា​ច្រើន​បាន​ធ្វើ​ឲ្យ​វា​កាន់តែ​វៃឆ្លាត​ផង​ដែរ ។

អ្នកនាំពាក្យ​របស់​សាកលវិទ្យាល័យ​ខាងលើ​បាន​ឲ្យ​ដឹង​ថា នាឡិកា Smartwatch អាច​នឹង​ចេះ​ដឹង​មិន​រំខាន​ដល់​អ្នក​ប្រើប្រាស់​ពេល​ដែល​កំពុង​ធ្វើ​សកម្មភាព​សំខាន់​ៗ​ដូច​ជា​ប្រើ​កាំ​បិទ​ក្នុង​ផ្ទះបាយ ឬ​កំពុង​បើក​ដំណើរការ​ម៉ាស៊ីន​ធ្ងន់​ៗ​ជាដើម​។

អ្នកនាំពាក្យ​បាន​បន្ត​ថា បច្ចេកវិទ្យា​ថ្មី​នេះ​ថែម​ទាំង​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​ផ្តល់​យោបល់​ដល់​អ្នក​ប្រើប្រាស់​ដែល​កំពុង​រៀន​ជំនាញ​ថ្មី​ផង​ដែរ​ដូច​ជា​ការ​លេង​ឧបករណ៍​តន្ត្រី​ជាដើម​។ កម្មវិធី​ខ្លះ​ទៀត​ថែម​ទាំង​អាច​ផ្តល់​ការ​ព្រមាន​ដល់​អ្នក​ប្រើប្រាស់​ពេល​ដែល​ពួក​គេ​កំពុង​ធ្វើ​សកម្មភាព​ដែល​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ឬ​រង​របួស​ណាមួយ​ថែម​ទៀត​ផង ។

Giarad Laput ដែល​ជា​និស្សិត​នៅ HCII បាន​ឲ្យ​ដឹង​ដែរ​ថា «​សកម្មភាព​ដៃ​ប្រមាណ ២៥ សកម្មភាព​ដែល​ពួក​យើង​វាយតម្លៃ​គឺជា​ផ្នែក​តូច​មួយ​នៃ​ការ​ដែល​យើង​ប្រើ​ដើមដៃ​និង​ប្រអប់ដៃ​របស់​ពួក​យើង​ប៉ុណ្ណោះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ