ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុអី?​ដូច​មិន​ចូលរួម​ការពារ​អាយុ​ជីវិត​សោះ…​ ស្តែងនេះ ​គ្រោះថ្នាក់​កំពុង​ភ្លៀង​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ​មានរថយន្ត​ធុនធំជាច្រើន​គ្រឿង​ បាន​បុកគ្នាយ៉ាងរន្ធត់​​ពេល​មេឃកំពុងធ្លាក់ភ្លៀងខ្លាំង កាលពីវេលាម៉ោង១រសៀលថ្ងៃទី០៩ ឧសភា ស្ថិតត្រង់ចំណុច​ផ្លូវ​ជាតិ​លេខ​៤ ចំណុចគីឡូម៉ែត្រលេខ១១៨-១១៩ ក្នុង​ស្រុកកំពង់សីលា…

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ​មានរថយន្ត​ធុនធំជាច្រើន​គ្រឿង​ បាន​បុកគ្នាយ៉ាងរន្ធត់​​ពេល​មេឃកំពុងធ្លាក់ភ្លៀងខ្លាំង កាលពីវេលាម៉ោង១រសៀលថ្ងៃទី០៩ ឧសភា ស្ថិតត្រង់ចំណុច​ផ្លូវ​ជាតិ​លេខ​៤ ចំណុចគីឡូម៉ែត្រលេខ១១៨-១១៩ ក្នុង​ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ខណៈ​នៅមិនទាន់​ដឹងពីមូល​ហេតុ​នៃ​ប​ុកគ្នានេះនៅឡើយ ។

សេចក្តីរាយការណ៍​បន្តថា ស្ថិតនៅកន្លែងកើតហេតុ បានឃើញរថយន្ត​នីមួយ​ៗ​បែករាយប៉ាយ​ពេញលើផ្លូវ​ថ្នល់ ។ ចំពោះ​​មនុស្ស​ គេ​នៅ​មិនទាន់ដឹងថា មានប៉ុន្មាន​បាន​រងគ្រោះនោះដែរ ។ ​បច្ចុប្បន្ន សមត្ថកិច្ចមូលដ្ឋាន កំពុង​ចុះអន្តរាគមន៍ និងសម្រួលចរាចរណ៍ ទន្ទឹម​មេឃ​មិនទាន់រាំងភ្លៀងនៅឡើយ ។

យ៉ាងណាក៏ដោយ សូមបងប្អូន​ជាអ្នក​ធ្វើដំណើរ​តាមផ្លូវ មេត្តា​ចូលរួមប្រយ័ត្ន​ការពារ​សុវត្ថិ​ភាពអាយុ​ជីវិត​ខ្លួន និង​ជីវិតអ្នកដទៃ​ឱ្យខ្ពស់បំផុត ។ ព័ត៌​មានបន្ថែមនឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ