ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ហ្វី​លី​ពី ន​បន្ត​អនុវត្ត​កិច្ច​សហប្រតិបត្តិការ​ជួយ​ពលករ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ហ្វី​លី​ពី​ន​បាន​សន្យា​បន្ត​អនុវត្ត​កិច្ច​សហប្រតិបត្តិការ​ជួយ​ពលករ​ទៅ​វិញ​ទៅ​មក​តាម​រយៈ​កិច្ចព្រមព្រៀងទ្វេភាគី​ដែល​បាន​ចុះ​អនុស្សា​រណៈ​យោគយល់​គ្នា​កន្លង​មក ។ ក្នុង​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​រវាង​លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជាមួយ​លោក…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ហ្វី​លី​ពី​ន​បាន​សន្យា​បន្ត​អនុវត្ត​កិច្ច​សហប្រតិបត្តិការ​ជួយ​ពលករ​ទៅ​វិញ​ទៅ​មក​តាម​រយៈ​កិច្ចព្រមព្រៀងទ្វេភាគី​ដែល​បាន​ចុះ​អនុស្សា​រណៈ​យោគយល់​គ្នា​កន្លង​មក ។ ក្នុង​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​រវាង​លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជាមួយ​លោក Christopher B.MONTERO ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ហ្វី​លី​ពី​ន​ប្រចាំ​កម្ពុជា ភាគី​ទាំង​ពីរ​បាន​បន្ត​អនុវត្ត​នូវ​សេចក្តី​ថ្លែង​ការ​រួម​ដែល​បាន​ចុះហត្ថលេខា​ព្រម​ព្រៀម​គ្នា​ពី​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជួយ​ពលករ​ទៅ​វិញ​ទៅ​ម កាលពី​ខែធ្នូ ឆ្នាំ​២០១៧​កន្លង​មក ។

ក្នុង​ជំនួប​នា​ព្រឹក​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង​ការងារ​លោក​អ៊ិ​ត សំ​ហេង បាន​លើក​ឡើង​ថា តាម​ស្មារតី​កិច្ច​សហប្រតិបត្តិការ​ទេ្វ​ភាគី​មួយ​នេះ​បាន​ផ្តល់​សេវា​ដល់​ពលករ​ទាំង​ក្នុង និង​ក្រៅប្រទេស​អាច​ប្រើប្រាស់​បាន​តាម​រយៈ​ស្ថានទូត​ដែល​មា​នទី​តាំងនៅ​ប្រទេស​ណាមួយ ។ ក្នុង​ឱកាស​នោះ​ដែរ​លោក​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​ដល់​ឯកឧត្តម​អគ្គរដ្ឋទូត​ហ្វី​លី​ពី​ន សូម​ជួយ​ផ្សព្វផ្សាយ និង​ជូនដំណឹង​ដល់​ពលករ​ហ្វី​លី​ពី​ន ដែល​កំពុងធ្វើការ​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ចំនួន​ប្រមាណ​៣៥០០​នាក់ ដោយ​ក្នុង​នោះ​មាន​ពលករ​ខ្លះ​មិន​ទាន់​បាន​ចុះបញ្ជី​ធ្វើ​ប័ណ្ណ​ការងារ​នៅឡើយ ដូច្នេះ​សូម​ចុះបញ្ជី​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​របស់​ក្រសួង ដើម្បី​ទទួល​បាន​ប័ណ្ណ​ការងារ និង​ភាព​ស្របច្បាប់​ព្រមទាំង​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត​ដូច​ជា ពលករ​កម្ពុជា​ដែរ ។

ក្នុង​ជំនួប​នោះ​ដែរ​លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា កម្ពុជា និង​ហ្វី​លី​ពី​ន​មិន​ទាន់​មាន​កិច្ច​សហប្រតិបត្តិការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នៅឡើយ​នោះ​ទេ ។ លោក​រដ្ឋមន្ត្រី​ចង់​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ផ្នែក​បណ្តុះបណ្តាល​បច្ចេកទេស​នេះ​ទទួលស្គាល់​ជំនាញ​ពី​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ថែម​ទៀត​។ រដ្ឋមន្ត្រីក្រសួង​ការងារ​ក៏​លើក​ឡើង​ថា «​ពេលវេលា​ពិតជា​លឿន​ណាស់​សម្រាប់​ឯកអគ្គរដ្ឋទូត​ហ្វី​លី​ពី​ន​ក្នុង​ការ​បំពេញ​បេស​កម្ម​ដ៏​មាន​អត្ថន័យ​មួយ​នេះ នៅ​លើ​ទឹកដី​កម្ពុជា ។ ព្រោះថា កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ចាប់ពី​ដើម​រៀង​មក​ដល់​ពេល​នេះ​មាន​ភាពល្អ​ប្រសើរ​ទាំង​កិច្ច​សហប្រតិបត្តិការ​លើក​ផ្នែក​នយោបាយ សេដ្ឋកិច្ច និង​ទេសចរណ៍​» ។

លោក​បន្ថែម​ថា កិច្ច​សហប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ហ្វី​លី​ពី​ន​អញ្ជើញ​មក​វិ​និ យោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន​បន្ថែម​ទៀត ខណៈ​មាន​ជើងហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំង​ពីរ ។ នៅ​ក្នុង​ជំនួប​នោះ​ដែរ​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ហ្វី​លី​ពី​ន​បញ្ចប់​អាណត្តិ​នៅ​កម្ពុជា​បាន​ឯកភាព​នូវ​ការ​លើក​ឡើង​របស់​លោក អ៊ិ​ត សំ​ហេង ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រ ទេស​ទាំង​ពីរ ពិសេស​ក្នុង​ការ​ជួយ​ពលករ​ដែល​កំពុង​បម្រើ​ការងារ​នៅ​បណ្តា​ប្រទេស​មួយ​ចំ​នួ ន ។ លោក​ក៏​បាន​លើក​ឡើង​ថា ប្រទេស​ហ្វី​លី​ពី​ន​ក៏​បាន​កំពុង​បញ្ហា​ទេស​ន្ត​ប្រវេសន៍​របស់​ពលករ​កម្ពុជា​ស្វែងរក​ការងារ​ដូច​ពលករ​កម្ពុជា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ